លោក ង៉ាន់ ចិន្តា ចុះសំណេះសំណាលជាមួយសមាជិកសមាជិការបក្ស នៅភូមិព្រេចកី!
បន្ទាយមានជ័យ៖នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ លោក ង៉ាន់ ចិន្តា អនុប្រធានគណ:កម្មការក្រុមការងារ ខ.២៧ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតាផូ និងក្រុមការងារ តំណាងលោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានគណកម្មាការមូលដ្ឋាន ខ.២៧ និងជាប្រធានក្រុមការងារចុះជួយស្រុកស្វាយចេក បាននាំយកអំណោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ អគ្គមហាឧបាសិកាពុទ្ធសាសន៍រូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ
ចែកជូនដល់សមាជិកបក្សដែលបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជានៅភូមិព្រេចកី ចំនួន២០៥នាក់។
ឆ្លៀតក្នុងឱកាសនោះលោក ង៉ាន់ ចិន្តា ក៏បានមានមតិសំណេះសំណាល និងបានអំពាវនាវដល់សមាជិក សមាជិកបក្ស ដែលជាប់ជាក្រុមប្រឹក្សាអាណត្តិថ្មីនេះ ត្រូវបន្តពង្រឹងការដឹកនាំការងារស្នូលឲ្យបានល្អ ហើយត្រូវផ្តល់សេវាសារធារណ:ជូនពលរដ្ឋឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព តម្លាភាព និងយុត្តិធម៌។ លើសពីនេះត្រូវឆ្លើយ និងដោះស្រាយបញ្ហាប្រឈមជូនពលរដ្ឋតាមមូលដ្ឋានឲ្យបានល្អ ដើម្បីទទួលបានការគាំទ្រ និងទទួលបានជ័យជំនះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិបន្តទៀត។
ទន្ទឹមគ្នានៃការសួរសុខទុក្ខ គណអធិបតីក៏បាន ចែកជូននូវអំណោយកំដរដៃដល់សមាជិកសមាជិការបក្សក្នុង១នាក់ ទទួលបានសារ៉ុង១ និងថវិកា៤,០០០រៀល សារ៉ុង២១៧=១,៧៣៦ ,០០០រៀល ថវិកា២០៥=៨២០,០០០រៀល
ទឹកបរិសុទ្ធ១០កេស=១៤០,០០០រៀលអាហារសម្រន់=២៥០,០០០រៀល
អាហារសាមគ្គី ៦០០,០០០រៀល ថវិកាចំណាយសរុបមានចំនួន ៣,៥៤៦,០០០រៀល៕




