ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននរបាលខេត្តបន្ទាយមានជ័យ ​ប្រគល់ថវិកាចំនួន១២លានរៀលជូនគ្រួសារសពមន្ត្រីនគរបាលមរណភាពចំនួន០២នាក់និងនិវត្តន៍ជនម្នាក់

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននរបាលខេត្តបន្ទាយមានជ័យ ​ប្រគល់ថវិកាចំនួន១២លានរៀលជូនគ្រួសារសពមន្ត្រីនគរបាលមរណភាពចំនួន០២នាក់និងនិវត្តន៍ជនម្នាក់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិនៃស្នងការដ្ឋាននរបាលខេត្តបន្ទាយមានជ័យ ​ប្រគល់ថវិកាចំនួន១២លានរៀលជូនគ្រួសារសពមន្ត្រីនគរបាលមរណភាពចំនួន០២នាក់និងនិវត្តន៍ជនម្នាក់

ខេត្ដបន្ទាយមានជ័យ៖ គ្រួសារមន្ត្រីនគរបាលមរណភាពចំនួន០២នាក់ ក្នុងនោះនគរបាលចូលនិវត្តន៍០១នាក់ បានទទួលថវិការបស់ គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងម្នាក់ចំនួន៦,០០០,០០០រៀល សរុប១២,០០០,០០០រៀល ។

ពិធីប្រគល់នេះបានធ្វើនៅការិយាល័យធនធានមនុស្សនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ត្រី វង្ស វិត ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា តំណាង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានថ្លែងទៅកាន់គ្រួសារសពនាឱកាសនោះថា៖ក្នុងនាមលោកតំ​ណាងឲ្យលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងជាប្រធាន គណៈកម្មាធិការមូលដ្ឋានសមាគមមិត្តនគរបាលជាតិកម្ពុជា នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងក្នុងនាមលោកផ្ទាល់ សូមចូលរួមសោកស្តាយយ៉ាងក្រៃលែង ចំពោះការបាត់បង់ស្វាមីឬឪពុកជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ដែលធ្លាប់ផ្តល់នូវព្រហ្មវិហារធម៌ចំពោះភរិយានិងកូនៗជាទីស្រឡាញ់នាគ្រាកន្លងមក ។

មួយវិញទៀត ស្នងការដ្ឋានក៏បានបាត់បង់ មន្ត្រីនគរបាល០១រូប ដែលធ្លាប់មានស្នាដៃបំរើប្រទេសជាតិ ការពារបូរណភាពទឹកដីនិងការពារសន្តិសុខជូនប្រជាពលរដ្ឋ។

លោកឧត្តមសេនីយ៍ស្នងការរង បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននាពេលនេះ គឺជាថវិការបស់គណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ដែលផ្តួចផ្តើមឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ជាប្រធានគណៈកម្មាធិការកណ្តាលសមាគមមិត្តនគរបាលជាតិកម្ពុជា ក្នុងគោលបំណងសម្រាប់ចែករំលេកជួយគ្នាទៅវិញទៅមកចាប់ពីថ្នាក់លើដល់ថ្នាក់ក្រោម នាពេលជួបការលំបាកឬមានទុក្ខធុរៈក្នុងគ្រួសារ ដោយសមាជិករបស់សមាគម ទទួលបានថវិកាចំនួន៦,០០០,០០០រៀលនិងភរិយាឬប្តីរបស់សមាជិក ទទួលបានថវិកាចំនួន២,០០០,០០០រៀលផងដែរ។

តាមការឲ្យដឹងពីលោកវរសេនីយ៍ទោ ឱ នរិន្ទ នាយការិយាល័យ បុគ្គលិក បានឲ្យដឹងថា៖ថវិកាចំនួន១២,០០០,០០០រៀលនេះ ក្នុងនោះប្រគល់ជូនលោកស្រី អ៊ូច រ៉ា ត្រូវជាភរិយាសពលោកឧត្តមសេនីយ៍ត្រី ម៉ៅ រ៉ៃ (និវត្តជន) ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល(ប្រាំមួយលានរៀលគត់)និងប្រគល់ជូនលោកស្រី អ៊ុង ម៉ាលី ត្រូវជាភរិយាសពលោកវរសេនីយ៍ត្រី អ៊ឹង សាវ៉ាត មេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ ទឹកប្រាក់ចំនួន ៦,០០០,០០០រៀល(ប្រាំមួយលានរៀលគត់) ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.