ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ស្នងការរងនគរបាលខេត្តកំពត បានចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចហើយ ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

ស្នងការរងនគរបាលខេត្តកំពត បានចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចហើយ ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្នងការរងនគរបាលខេត្តកំពត បានចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចហើយ ក្រោយពីមានបណ្តឹងពីប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ

image

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានចេញលិខិត កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ទៅលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តកំពត ដោយស្នើសុំឱ្យលោកវរសេនីយ៍ឯក ហួរ យ៉ៃ អត្តលេខ ៤២០៧៣ ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពត ចូលទៅបំភ្លឺនៅក្រសួងមហាផ្ទៃ តាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយចោទប្រកាន់ថា បានប្រព្រឹត្តកំហុសឆ្គងក្នុងការអនុវត្តតួនាទីភារកិច្ចនាពេលកន្លងមក។

ពាក់ព័ន្ធនឹងការចូលបំភ្លឺនៅនាយកដ្ឋានអធិការកិច្ច នៃនគរបាលរាជធានី-ខេត្ត នៃអគ្គាធិកាដ្ឋានក្រសួងមហាផ្ទៃ លោកវរសេនីយ៍ឯក ហួរ យ៉ៃ អតីតអធិការនគរបាលស្រុកព្រៃនប់ នៃខេត្តព្រះសីហនុ ដែលបច្ចុប្បន្នជាស្នងការរងនគរបាលខេត្តកំពត បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានCNC នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ថា លោកបានចូលខ្លួនទៅបំភ្លឺនៅក្រសួងមហាផ្ទៃរួចរាល់ហើយ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ 

លោក ហួរ យ៉ៃ បានបញ្ជាក់ ថា ពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋទាំងនោះ បានធ្វើឡើងតាំងពីឆ្នាំ២០២១ នៅពេលដែលលោកកាន់តួនាទីជាអធិការស្រុកព្រៃនប់ ខេត្តព្រះសីហនុ ហើយដើមចមនៃរឿងនោះគឺ ការចុះរុះរើផ្ទះមិនស្របច្បាប់របស់ប្រជាពលរដ្ឋចំនួនបីគ្រួសារ ដែលបានទៅសាងសង់នៅលើដែលមានប្លង់កម្មសិទ្ធិស្របច្បាប់របស់គេ តែពេលនោះ លោកគ្រាន់តែបញ្ជាកម្លាំងទៅតែប៉ុណ្ណោះ។ 

ក្នុងបេសកកម្មចុះទៅរុះរើ មានគណៈកម្មាធិការចម្រុះរបស់ស្រុក ដើម្បីចុះអនុវត្ត ហើយការរុះរើនោះទៀតសោត គឺបានអនុវត្តទៅតាមនីតិវិធីច្បាប់ មិនមែនធ្វើឡើងទៅតាមចិត្តរបស់លោកនោះទេ។ ប្រសិនបើប្រជាពលរដ្ឋទាំងអស់នោះមិនសុខចិត្ត ហើយធ្វើការប្តឹងផ្តល់តាមច្បាប់គឺ ជាសិទ្ធិរបស់ពួកគេ ហើយលោកនឹងបន្តចូលខ្លួនទៅឆ្លើយបំភ្លឺនូវអ្វីដែលជាការពិត។ 

លោក ក៏បានបញ្ជាក់ដែរថា លោកអភិបាលស្រុកព្រៃនប់ បានឱ្យលោកមេឃុំរាម បានធ្វើការស្រាវជ្រាវរកអាសយដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋដែលធ្វើការប្តឹងលោក ថាតើពិតជាប្រជាពលរដ្ឋរស់នៅក្នុងឃុំរាមដែរឬទេ តែក្រោយពីការស្រាវជ្រាវ ប្រជាពលរដ្ឋទាំងនោះមិនបានរស់នៅក្នុងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុនោះទេ។

សូមបញ្ជាក់ថា តាមរយៈលិខិតឱ្យលោកវរសេនីយ៍ឯក ហួរ យ៉ៃ ស្នងការរងខេត្តកំពត ចូលខ្លួនទៅបំភ្លឺរបស់ក្រសួងមហាផ្ទៃ យោងទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋចំនួន ៤គ្រួសារ និងមានចំណារពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១៕

អត្ថបទ៖ វង្ស សុធារម្យ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.