ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចុះពិនិត្យ និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ

អភិបាលខេត្តព្រះសីហនុ និងមេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម ចុះពិនិត្យ និងកែលម្អសោភ័ណភាពក្នុងបរិវេណសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោកឧត្តមនាវីឯក អ៊ុក សីហា មេបញ្ជាការកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម នារសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញចុះត្រួតពិនិត្យ និងការកែលម្អសោភ័ណភាពសណ្តាប់ធ្នាប់ក្នុងសាលាបឋមសិក្សា, អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់។

តាមកិច្ចព្រមព្រៀងស្ដីពី កិច្ចសហប្រតិបត្តិការគម្រោងជំនួយវិស្វកម្មកសាង សួនកុមារ និងបន្ទប់ទឹកអនាម័យក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ចុះថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ស្តីពីការ សាងសង់អគារបន្ទប់ទឹក បង្គន់ និងកែលម្អសោភ័ណភាពក្នុងសាលាបឋម, អនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ ក្រោមជំនួយថវិកាពីសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន តាមរយតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។

ដំណើរការនេះចាប់ផ្តើមពីថ្ងៃទី២៥ ខែមេសា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ សម្រេចបានទី១៖ បន្ទប់ទឹក១ខ្នង (១៧x៣m) ស្មើ១២បន្ទប់ សម្រេចបាន៨០ ភាគរយ, ទី២៖ រៀបចំសួន និងបង្គោលទង់ជាតិ, ៣៖ រៀបចំផ្លូវចូលក្នុងសាលាផ្លូវដើរតាមអគារ, ៤៖ សួនច្បារក្នុងសាលា (ដាំផ្កា ដាំដើម ឈើ), ៥៖ ជួសជុលអគារ និងលាបពណ៌សាលា, ៦៖ រៀបចំតារាងបាល់បោះ បាល់ទះ, ៧៖ ជួលជុលក្លោងទ្វារចំណតខាងមុខ និងខាងក្នុង, ៨៖ បំពាក់ស្តែនទឹកត្រង់ទឹកភ្លៀង, ៩៖ បំពាក់ឧបករណ៍កាយពលកុមារ, ១០៖ គូសគំនូសលើជញ្ជាំង និងទី១១៖តបណ្តាញទឹកស្រោចផ្កា និងផ្លូវទឹកភ្លៀង។

ក្នុងឱកាសនោះដែរ លោក គួច ចំរើន បានថ្លែងអំណរគុណសាខាកាកបាទក្រហមជាំងស៊ូ-វូស៊ី តាមរយៈតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដែលបានផ្តល់ជំនួយអគារបន្ទប់ទឹក និងការកែលម្អសោភ័ណភាពក្នុងសាលាបឋមសិក្សា និងអនុវិទ្យាល័យបិតត្រាំងមិត្តភាពព្រះសីហនុ-ជាំងស៊ូ និងបានសំណូមពរឱ្យក្រុមការងារបច្ចេកទេសពង្រឹង និងពន្លឿនការងារសាងសង់ឱ្យកាន់តែលឿនបន្ថែមទៀត ដើម្បីឱ្យសិស្សានុសិស្សបានប្រើប្រាស់នាពេលខាងមុខ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.