ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលរាជធានីភ្នំពេញ៖ ការកែលម្អស្ថានីយ៍បូមទឹក និងប្រព័ន្ធប្រឡាយបឹងត្របែក ត្រូវបានរាំងស្ទះដោយសារជំងឺកូវីដ

អភិបាលរាជធានីភ្នំពេញ៖ ការកែលម្អស្ថានីយ៍បូមទឹក និងប្រព័ន្ធប្រឡាយបឹងត្របែក ត្រូវបានរាំងស្ទះដោយសារជំងឺកូវីដ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា ការងារស្តារអាងស្តុកទឹក ការស្ថាបនាជញ្ជាំងបេតុង ទប់ដីព័ទ្ធជុំវិញអាងស្តុកទឹក និងស្ដារភក់ចេញពីអាងស្តុកទឹកប្រឡាយបឹងត្របែក ក៏ដូចជាការកែលម្អ ដាក់ម៉ូទ័របូមថ្មី ដែលមានសមត្ថភាពបូមខ្លាំង គឺគ្រោងធ្វើតាំងពី ២ឆ្នាំមុនមកម្ល៉េះ ដោយបានបញ្ជាទិញម៉ូទ័របូមពីប្រទេសអាល្លឺម៉ង់។ ប៉ុន្តែគម្រោងនេះ ត្រូវបានអាក់ខានដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។

ក្នុងកិច្ចប្រជុំស្ដីពីការងារស្ថាបនាជញ្ជាំងបេតុងទប់ដី ចាក់ដីព័ទ្ធជុំវិញអាងស្តុក និងការស្តារភក់ ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក នាព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២នេះ។ លោកបានបញ្ជាក់ថា «មិនមែនទាល់តែមានភ្លៀងទើបយើងធ្វើ ឬថាទាល់ តែគោបាត់ទើបធ្វើរបងនោះទេ»។

កាលពីសប្តាហ៍មុន លោកអភិបាលរួមជាមួយមន្ត្រីជំនាញ និងអាជ្ញាធរដែនដី បានចុះទៅពិនិត្យជាក់ស្តែងតាមស្ថានីយ៍បូមទឹក និងប្រឡាយបង្ហូរទឹកមានស្ថានីយ៍បឹងត្របែក ស្ថានីយ៍បឹងទំពន់ ប្រឡាយស្ទឹងមានជ័យ ជាដើម ដើម្បីរិះរកវិធានការរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំនៅព្រឹកនេះដែរ លោក ឃួង ស្រេង បានលើកឡើងថា ការស្តារប្រឡាយនៅប៉ែកខាងត្បូងឈៀងខាងលិចរាជធានីភ្នំពេញ ធ្វើយ៉ាងណា រំដោះទឹកជំនន់ទឹកភ្លៀង ចេញពីក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ឲ្យបានជាអតិបរមា។ ដោយឡែក ការស្តារភក់ចេញពីផ្ទៃអាងស្តុកទឹកបឹងត្របែក រួមទាំងការស្ថាបនាជញ្ជាំងបេតុង ការចាក់ដីពទ្ធ័ជុំវិញអាងស្តុកបឹងត្របែក ក៏កំពុងដំណើរការ បានមួយផ្នែករួចហើយអនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ តែការងារនេះក៏ជួបការលំបាក ដោយប៉ះទៅលើសំណង់មិនរៀបរយ ឬសំណង់រំលោភលើចំណី ឬក្នុងអាងស្តុកទឹក។

បញ្ហានេះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យមន្ទីរសាធារណការ លើកស្លាកបង្ហាញពីគម្រោង ស្តារអាងស្តុកទឹកនេះ ដោយដាក់ឲ្យបានច្រើនកន្លែង ដើម្បីឲ្យប្រជាពលរដ្ឋ បានជ្រួតជ្រាបពីច្បាប់ ចំណែកអាជ្ញាធរដែនដីពាក់ពន្ធ័ត្រូវចុះពិនិត្យបង្គោលកំណត់ព្រំផ្ទៃបឹង ដែលបានបោះរួចហើយ។

លោក ឃួង ស្រេង ក៏បានជំរុញឲ្យបង្កើតក្រុមការងារចំនួន២ គឺ៖

*ទី១៖ ក្រុមការងារបច្ចេកទេស
*ទី២៖ ក្រុមការងារដោះស្រាយផលប៉ះពាល់ ឲ្យបានរួចរាល់មុននឹងចុះអនុវត្តគំរោងឲ្យបានឆាប់បំផុត៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.