ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ចាប់ខ្លួនពាណិជ្ជករ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

ចាប់ខ្លួនពាណិជ្ជករ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ចាប់ខ្លួនពាណិជ្ជករ ពាក់ព័ន្ធពីបទមិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន

ភ្នំពេញ ៖ បុរសវ័យចំណាស់រូបនោះមានឈ្មោះ ហោ ស៊ីម លាង អាយុ៦៤ឆ្នាំ មុខរបរជាពាណិជ្ជករ មានទីលំនៅផ្ទះលេខ១២១ ផ្លូវលេខ៣៤៨ សង្កាត់ទទលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ត្រូវបាន កម្លាំងសមត្ថកិ.ច្ចកងរាជអាវុ.ធហត្ថរាជធានីភ្នំពេញ ចា..ប់ខ្លួន បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ពាក់ព័ន្ធពីបទ.មិនបំពេញកាតព្វកិច្ច ចំពោះឧបករណ៍អាចជួញដូរបាន (រឿ.ងដាក់តម្កល់ប្រាក់ប្រមាណ៦០ម៉ឺនដុល្លារអាមេរិក) ។

តាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ញឹម ពិសាល ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទៅលើឈ្មោះ ហោ ស៊ឹម លាង ដោយបានបញ្ជាក់ថា ត្រូវបានចោទប្រកាន់ពីបទមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ដែលប.ទល្មើ.ស.ព្រ.ហ្ម.ទ.ណ្នេះ មានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា ២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សងប្រាក់ ។ ដោយឃើញថា ដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការលេខ ២៤១០ “ល” ដ.ព.ស ចុះថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ របស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដាក់កាតព្វកិច្ចឲ្យជនត្រូវចោទឈ្មោះ ហោ ស៊ឹមលាង គោរពកាតព្វកិច្ចត្រូវដាក់ប្រាក់តម្កល់ខ្លួនចំនួន ៦០ ម៉ឺនដុល្លារអាមេរិក នៅសាលាដំបូងរាជធានីភ្នំពេញ គិតពីថ្ងៃចេញដីកានេះទៅ ។

ដីកាសម្រេចនេះ ត្រូវបានសភាស៊ើបសួរសាលាឧទ្ធរណ៍ភ្នំពេញ សម្រេចតម្កល់ទុកជាបានការដដែល តាមសាលដីកាលេខ ៥៤ ក្រ ឃ ចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២ ។ ប៉ុន្តែរហូតមកដល់ពេលនេះ ជនត្រូវចោទឈ្មោះ ហោ ស៊ីមលាង មិនបានអនុវត្តកាតព្វកិច្ចយកប្រាក់មកដាក់តម្កល់តាមដីកាសម្រេចដាក់ជនត្រូវចោទឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនោះទេ តាមហេតុផលនេះ បានបញ្ជាក់ថា ជនត្រូវចោទបានគេ.ចវេសដោយចេតនាពីកាតព្វកិច្ច នៃការត្រូវពិនិត្យតាមផ្លូវតុលាការ ទើបគប្បីតុលាការចេញដីកាបង្គាប់ឲ្យចាប់ខ្លួន និងឲ្យប្រធានពន្ធនាគារទទួលឃុំខ្លួនជននេះ ។

សរុបឲ្យខ្លីមកវិញ ប៉េអឹមចាប់ខ្លួនពាណិជ្ជកររូបនោះ បញ្ជូនទៅតុលាការ តាមដីកាបង្គាប់ឲ្យចាប់ខ្លួន គឺពាក់ព័ន្ធរឿងមិនគោរពកាតព្វកិច្ចដាក់តម្កល់ប្រាក់ចំនួន ៦០ ម៉ឺនដុល្លារអាមេរិកនៅតុលាការ ៕ សហការី

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.