ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» ជូននគរបាលរាជធានី-ខេត្តចំនួន៥

អគ្គស្នងការដ្ឋាននគរបាលជាតិ បន្តបើកវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» ជូននគរបាលរាជធានី-ខេត្តចំនួន៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ឧត្ដមសេនីយ៍ឯក ស៊ាង ធារិទ្ធ អនុប្រធានក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (បសប.ហភ) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងជាប្រធានក្រុម ប្រតិបត្ដិការផ្ទាល់ បានអញ្ជើញធ្វើជាគ្រូឧទ្ទេសក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» នៅសាលប្រជុំអាគារ TCT ជូនដល់លោក-លោកស្រីស្នងការរង និងនាយការិយាល័យ មកពីផែនការងារសេនាធិការ សន្តិសុខ ប្រឆាំងគ្រឿងញៀន នគរបាលព្រហ្មទណ្ឌ ប្រឆាំងបទល្មើសសេដ្ឋកិច្ច និងផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន របស់អនុក្រុមការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម (អនុក្រុមការងារ បសប.ហភ) នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ ដែលមានសមាសភាពចូលរួមសរុបចំនួន ៥០រូប។

វគ្គបណ្តុះបណ្តាលនេះ រៀបចំឡើងដោយក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងគាំទ្រដោយនគរបាលសហព័ន្ធអូស្ត្រាលី (AFP)។ ទន្ទឹមនេះ វគ្គបណ្តុះបណ្តាលនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងយន្តការប្រឆាំងការសម្អាតប្រាក់ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងលើកកម្ពស់ប្រសិទ្ធភាពការងារស៊ើបអង្កេតលើសញ្ញាណនៃបទល្មើសសម្អាតប្រាក់ប្រកបដោយនិរត្តរភាព ក្នុងនោះដែរមេរៀនមានខ្លឹមសារ ដូចខាងក្រោម៖

*ទិដ្ឋភាពរួមនៃការងារប្រឆាំងការសម្អាតប្រាក់
*នីតិវិធីប្រតិបត្តិស្តង់ដារ (S.O.P) សម្រាប់ការស៊ើបអង្កេតសំអាងនៃបទល្មើស និងបទល្មើសសម្អាតប្រាក់
*បច្ចេកទេសស៊ើបអង្កេតបទល្មើសសម្អាតប្រាក់
*របៀបធ្វើសំណើសុំពីស្ថាប័នពាក់ព័ន្ធ
*ពិភាក្សា និងធ្វើបទបង្ហាញលើករណីសិក្សា។

គួរបញ្ជាក់ថា ក្រុមការងារ បសប.ហភ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ គ្រោងនឹងបន្តរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងជំនាញស៊ើបអង្កេតបទល្មើសសម្អាតប្រាក់» ជូនដល់នាយនគរបាលជាតិនៅក្នុងផែនជំនាញ របស់ស្នងការដ្ឋាននគរបាលខេត្តចំនួន ២០ផ្សេងទៀតផងដែរ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.