ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

កម្លាំងកងរាជអាវុធហត្ថក្រុង​បប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​ រំលោភលើទំនុកចិត្ត​!

កម្លាំងកងរាជអាវុធហត្ថក្រុង​បប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​ រំលោភលើទំនុកចិត្ត​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងកងរាជអាវុធហត្ថក្រុង​បប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យ​ម្នាក់​ ពាក់ព័ន្ធករណី​ រំលោភលើទំនុកចិត្ត​!

ខេខេត្ដបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ ឃាត់ខ្លួនជនសង្ស័យ ម្នាក់លើករណី​ រំលោភលើទំនុកចិត្ត​ ដោយយោងតាមបណ្តឹងរបស់ក្រុមហ៊ុន​ ដែលប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ ដេីម្បីយកមកសួនាំ​ នៅមូលដ្ឋានអាវុធហត្ថក្រុង​ ប៉ោយប៉ែត ចាត់ការតាមនីតិវិធី។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឱ្យដឹងថា​ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ ឈ្មោះ គង់ វណ្ណរ៉ា ភេទប្រុស អាយុ៤២ឆ្នាំ ជាប្រធានក្រុមហ៊ុនសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ ៨៨៨៨ បានប្ដឹងចោទប្រកាន់ទៅលើឈ្មោះ អ៉ីម ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នកចាត់ការទូរទៅក្នុងក្រុមហ៊ុន ថា បានយកប្រាក់របស់ក្រុមហ៊ុន អស់ចំនួន៣០,០០០បាត(បីម៉ឺនបាត)ប្រាក់ថៃ និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ)ដុល្លារអាមេរិក។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានបន្តថា​ ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះរួច កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការ និងស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៉ីម ធារ៉ា មានទីកន្លែងកំណើតភូមិអំពិលលើ ឃុំអំពិលលើ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ មកកាន់មូលដ្ឋានដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី។

យោងតាមចម្លេីយសារភាពរបស់ជនសង្ស័យ​ថា ខ្លួនជាបុគ្គលិកនៅក្រុមសន្តិសុខឯកជនឈ្មោះ ស៊ីឃ្យូរីធីហ្គាដ​ ៨៨៨៨ មានតួនាទីជាអ្នកចាត់ការទូទៅនៅក្នុងក្រុមហ៊ុន ហើយត្រូវបានក្រុមហ៊ុនមានការជឿទុកចិត្ត ហើយឱ្យខ្លួនដើរប្រមូលប្រាក់ពីអតិថិនជន បានប្រាក់បាតចំនួន៣៥,០០០បាត(បីម៉ឺនប្រាំពាន់)បាត និង ប្រាក់ដុល្លារជាង ៦,០០០$(ប្រាំមួយពាន់)ដុល្លារអាមេរិក។ ក្នុងនោះខ្លួនបានដកប្រាក់របស់ក្រុមហ៊ុនអស់ចំនួន ៣០,០០០បាត(បីម៉ឺន)បាត និងប្រាក់ដុល្លារចំនួន៣,៤៥៥$(បីពាន់បួនរយហាសិបប្រាំ) ដុល្លារអាមេរិក ដេីម្បីយកទៅប្រើការដូចជា បង់ដី និងបង់រំលោះឡានជាដេីម។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យទទួលការងារស្រាវជ្រាវ និងបង្រ្កាបបទល្មើសបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត​បន្ទាយមានជ័យអនុវត្តតាមនីតិវិធី ហើយនៅរសៀលថ្ងៃអង្គារ ទី១៩ ខែកក្កដា​ ឆ្នាំ​២០២២នេះ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.