ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃប្រទេសជប៉ុន

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃប្រទេសជប៉ុន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តមរដ្ឋមន្រ្តីវេង សាខុនបានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនៃប្រទេសជប៉ុន.!

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៤:០០ ថ្ងៃអង្គារ ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទទី១៩ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយគណ:ប្រតិភូដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម MIYAZAKI Masao អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន។

មានមតិស្វាគមន៍ នៅចំពោះមុខ ឯកឧត្តម MIYAZAKI Masao ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន ដែលបានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម បណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរបាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យរបស់ជប៉ុន។

ឯកឧត្តម MIYAZAKI Masao បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃ និងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ឯកឧត្តមរដ្ឋមន្ត្រី។ អនុស្សាវរីយជាង ២០ឆ្នាំ ក្នុងនាមឯកឧត្តម ជាទីប្រឹក្សាបច្ចេកទេសនៅក្រសួងធនធានទឹក និងឧតុនិយម ឯកឧត្តមមិនអាចបំភ្លេចបាន ជាងនេះទៅទៀត ២០ ក្រោយមកកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្កាល់ ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយឯកឧត្តមរដ្ឋមន្រ្តី និងសហការីផងដែរ ជាពិសេសរូបឯកឧត្តមផ្ទាល់ដែលបានមកបម្រើការនៅកម្ពុជា។ ឯកឧត្តម MIYAZAKI Masao បានថ្លែងអំណរគុណជាអនេកជូនចំពោះសម្តេចតេជោ ប្រជាជនកម្ពុជា ព្រមទាំងឯកឧត្តមរដ្ឋមន្រ្តីផងដែរ ដែលបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ សោកស្តាយ និងចែករំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អតិតនាយករដ្ឋមន្រ្តី Shinzo Abe កាលពីពេលថ្មីៗនេះ។

ចំពោះកម្មវត្ថុសំខាន់នៃជំនួបនារសៀលថ្ងៃនេះ ឯកឧត្តម MIYAZAKI Masao បានបញ្ជាក់ថា គឺចង់ពិភាក្សាលើចំណុច ៤សំខាន់ ទី១- ពិនិត្យលើការអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ាន បូក៣ កាលពីខែតុលា ឆ្នាំ២០២១ ស្តីពី “ការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន” ក្នុងនោះក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្រ្តគ្រប់គ្រងទឹកក្នុងស្រែ និងការកាត់បន្ថយការបំភាយផ្ទះកញ្ចក់។ ទី៣- កានាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុននិងទី៤- ស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រផលិតផលកសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា។ ក្រៅពីនេះ ឯកឧត្តម MIYAZAKI Masao ក៏បានជម្រាបឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ភាគីជប៉ុនមានបំណងចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែងកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយ:អង្គការ JICA ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត និងជួយលើការងារដាំឈើ។

ឯកឧត្តមរដ្ឋមន្ត្រី ឆ្លៀតយកឱកាសនេះ បានជម្រាបជូនភ្ញៀវអំពីសក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញ និងអធិរេកស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦លានតោន។ អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុន។ ករណីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណជូន ចំពោះរាជរដ្ឋាភិបាលជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជាមួយក្រុមហ៊ុនជប៉ុនធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី ហើយបរិមាណនាំចេញទៅកាន់ទីផ្សារជប៉ុនមានការកើនឡើងជាបន្ត បន្ទាប់។ ក្នុងនាមឲ្យរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហញនូវឆន្ទ:គាំទ្រ និងផ្តល់កិច្ចសហការឲ្យកាន់តែល្អប្រសើរថែមទៀតលើចំណុចសំខាន់ៗទាំង៤ ដែលឯកឧត្តម MIYAZAKI Masao បានលើកឡើងខាងលើ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថាតាមរយ:ដំណើរទស្សនកិច្ចរបស់ឯកឧត្តម MIYAZAKI Masao នៅកម្ពុជាលើកនេះ នឹងមានក្រុមហ៊ុនជប៉ុនមកវិនិយោគលើវិស័យកសិកម្មបន្ថែមទៀតនាពេលអនាគត។ ក្នុងខណ:នេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបានអំពាវនាវដល់វិស័យឯកជនជប៉ុនធ្វើការវិនិយោគលើការកែច្នៃឈើ ដើម្បីធ្វើការនាំចេញ ឆ្លើយតបទៅនឹងការកើនឡើងនូវផលិតផលក្នុងស្រុក ហើយជួបប្រទះបញ្ហាកង្វះទីផ្សារ។
សំណើរសំខាន់ៗដែលបានលើកឡើងដោយភាគីកម្ពុជា ភាគីជប៉ុនជូនយោបល់ឲ្យភាគីកម្ពុជាបន្ត ពិភាក្សាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតជាមួយអ្នកជំនាញកសិកម្មជប៉ុនពីររូបដែលកំពុងបម្រើការក្នុងអង្គការ JICA ហើយសង្ឃឹមថាសំណើនឹងត្រូវបានដោះស្រាយជូនជាបណ្តើរៗតាមការចាំបាច់ ។ ជំនួបត្រូវបានបញ្ជប់ទៅដោយការយោគយល់ សាមគ្គីភាព មិត្តភាព និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ ដើម្បីអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគត។FB_IMG_1658222671317FB_IMG_1658222666658FB_IMG_1658222663928FB_IMG_1658222640626FB_IMG_1658222636944FB_IMG_1658222634068FB_IMG_1658222622721FB_IMG_1658222619791FB_IMG_1658222693456FB_IMG_1658222656388FB_IMG_1658222717509FB_IMG_1658222615086FB_IMG_1658222611650

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.