ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង (Video inside)

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុត ចំពោះកងទ័ពដែលរកឃើញគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញគ្រប់បែបយ៉ាង (Video inside)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានបញ្ជាឲ្យដាក់វិន័យធ្ងន់ធ្ងរបំផុតដោយគ្មានការយោគយល់ ចំពោះមន្ដ្រីយោធាណាដែលត្រូវបានរកឃើញប្រើប្រាស់គ្រឿងញៀន ព្រោះគ្រឿងញៀនបានបំផ្លាញគ្រប់បែបយ៉ាងទាំងបុគ្គលខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។

តាមរយៈវីដេអូដែលបានបង្ហោះនៅលើ Facebook នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២នេះ លោកឧត្តម សេនីយ៍ឯក បានសង្កត់ធ្ងន់ថា ក្នុងករណីរកឃើញប្រើប្រាស់ត្រូវដាក់វិន័យឲ្យបានធ្ងន់ធ្ងរ ប៉ុន្ដែប្រសិនបើរកឃើញថា មានការចែកចាយបន្ដទៀតនោះ ត្រូវតែបញ្ជូនទៅស្ថាប័នតុលាការ ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន ដោយគ្មានការអន់ឱន ឬមនោសញ្ចេតនានោះទេ។

លោកឧត្តមសេនីយ៍មេបញ្ជាការ បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាគ្រឿងញឿន ក្នុងកងទ័ពខ្ញុំបានឲ្យដាក់ពិន័យធ្ងន់ធ្ងរមែនទែន ហើយបើមានបញ្ហាកាត់ចោលតែម្ដង ព្រោះមនោសញ្ចេតនាត្រូវមានព្រំដែន អង្គភាពខ្លះគាត់យោគយល់ច្រើនដងពេកតែមិនចប់ តែមានគាត់បញ្ជូនកន្លែងអប់រំជាមកវិញប្រើទៀត។ បើយើងមិនតឹងទេ យើងកំពុងតែធ្វើបាបបុគ្គលនោះតែម្ដង»។

លោកឧត្ត សេនីយ៍ឯក ហ៊ុន ម៉ាណែត បានរំលឹកនូវរឿងរ៉ាវមួយចំនួន ចំពោះភាពអនុគ្រោះចំពោះមន្ដ្រីយោធា ដែលបានសុំអនុញ្ញាតច្បាប់ឈប់សម្រាក ប៉ុន្ដែបែរជាទៅលួចប្រើប្រាស់គ្រឿងញៀន រហូតមានបញ្ហាខួរក្បាលបាត់បង់ស្មារតីដោយសារតែឥទ្ធិពលនៃគ្រឿងញៀននេះ ដូច្នេះចាប់ពីពេលនេះទៅមិនមែនជាពេលវេលាដែលត្រូវផ្ដល់នូវការអនុគ្រោះ ឬុមនោសញ្ចេតនាបន្ដទៀតនោះទេ ចំពោះបញ្ហាគ្រឿងញៀន។

លោកបានអះអាងថា ចាប់តាំងពីលោកមកកាន់ជាមេបញ្ជាកងទ័ពជើងគោក ក៏បានកែប្រែច្រើនចំពោះបញ្ហានេះ ហើយនឹងបន្ដកែប្រែទៀត ដោយមិនឲ្យបញ្ហាគ្រឿងញៀននេះ ក្លាយជាបន្ទុកក្នុងអង្គភាពទ័ពនោះទេ៕

សូមស្ដាប់ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត៖

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.