ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អគ្គនាយកដ្ឋានគយ៖ គ្មានបទល្មើសនាំចូលរថយន្តខុសច្បាប់ មកក្នុងប្រទេសកម្ពុជាទេ ដោយដាក់កម្លាំងប្រចាំការយ៉ាងម៉ឺងម៉ាត់ តាមមាត់ច្រកព្រំដែន

អគ្គនាយកដ្ឋានគយ៖ គ្មានបទល្មើសនាំចូលរថយន្តខុសច្បាប់ មកក្នុងប្រទេសកម្ពុជាទេ ដោយដាក់កម្លាំងប្រចាំការយ៉ាងម៉ឺងម៉ាត់ តាមមាត់ច្រកព្រំដែន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានអះអាងថា រយៈពេល១៨ថ្ងៃមកនេះ បន្ទាប់ពីមានការអនុញ្ញាត ឲ្យរថយន្តចង្កូតស្តាំអត់ពន្ធ ដែលមានស្រាប់នៅក្នុងប្រទេស អាចចូលមកបង់ពន្ធបាន ដោយមិនបាច់កែចង្កូតទៅឆ្វេងនោះ កម្លាំងគយបានសហការជាមួយសមត្ថកិច្ចនានា នៅមាត់ច្រកព្រំដែន ពិសេសប្រទេសថៃ បានប្រចាំការយ៉ាងម៉ឺងម៉ាត់ ដោយមិនមានករណីបទល្មើសនាំចូល រថយន្តខុសច្បាប់នោះទេ។

យោងសតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ស្តីពី វឌ្ឍនភាពនៃការប្រមូលពន្ធ និងអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេស ដែលនៅសេសសល់
គិតត្រឹមថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១៨ ខែកក្កដានេះបានបញ្ជាក់យ៉ាងដូច្នេះថា «ទន្ទឹមនឹងការទទួលឱ្យម្ចាស់រថយន្តគ្មានពន្ធមានស្រាប់នៅសេសសល់មកចុះបញ្ជី និងបង់ពន្ធនិងអាករ អគរ ក៏បានបន្ថែមកម្លាំងមន្ត្រីគយនិងរដ្ឋាករ ចុះប្រចាំការយ៉ាងម៉ឺងម៉ាត់ដើម្បីបង្ការនិងទប់ស្កាត់ការលួចនាំចូលឬប៉ុនប៉ងនាំចូលរថយន្តខុសច្បាប់ បានយ៉ាងខ្ជាប់ខ្ជួន តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី។ ជាលទ្ធផល មកដល់បច្ចុប្បន្ន ពុំមានបទល្មើសនៃការនាំចូលរថយន្តខុសច្បាប់ចូលមកក្នុងប្រទេសកម្ពុជាទេ»។

បើតាមអគ្គនាយកដ្ឋានគយ គិតពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ មាន រថយន្តចង្កូតស្តាំ មកចុះបញ្ជីសរុបមានចំនួន ២ ០៦០ គ្រឿង ក្នុងនោះម្ចាស់បានបង់ពន្ធនិងអាកររួចរាល់ចំនួន ១ ០២៩ គ្រឿង និងនៅសល់ក្នុងបញ្ជីពុំទាន់បានបង់ពន្ធនិងអាករចំនួន ១ ០៣១ គ្រឿង។ ចំណែក រថយន្តចង្កូតឆ្វេងដែលត្រូវបានអនុញ្ញាតឱ្យចូលមកបំពេញកាតព្វកិច្ចពន្ធ និងអាករដោយមិនរងពិន័យមានចំនួន ១៥ គ្រឿង។

ទឹកប្រាក់ពន្ធ និងអាករសរុបដែលទទួលបានពីរថយន្តចង្កូតស្ដាំ និងឆ្វេងខាងលើមានចំនួនប្រមាណ ១៧.៧៩ ប៊ីលានរៀល (ត្រូវជាប្រមាណ ៤.៣៥ លានដុល្លារអាមេរិក)។

ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សូមក្រើនរំលឹកទៅកាន់ម្ចាស់ និងអ្នកកាន់កាប់រថយន្តចង្កូតស្ដាំគ្មានពន្ធមានស្រាប់ ក្នុងប្រទេសដែលនៅសេសសល់ ត្រូវរួសរាន់មកបង់ពន្ធនិងអាករ ឬស្នើសុំចុះបញ្ជីជារថយន្តចង្កូតស្ដាំគ្មានពន្ធ មានស្រាប់ក្នុងប្រទេសនៅអង្គភាពគយ និងរដ្ឋាករជិតបំផុតឱ្យបានយ៉ាងយូរត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ ដើម្បីជៀសវាងការអនុវត្តវិធានការបង្ក្រាប និងរឹបអូសដោយមន្ត្រីគយ និងរដ្ឋាករមានសមត្ថកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.