ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ក្បូនរថយន្តសាមយ៉ុងរបស់ចែមុំដឹកអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេងតាមផ្លូវ៧៣ (ឆ្លូង) ខណៈអាជ្ញាធរ ជំនាញទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ?

ក្បូនរថយន្តសាមយ៉ុងរបស់ចែមុំដឹកអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេងតាមផ្លូវ៧៣ (ឆ្លូង) ខណៈអាជ្ញាធរ ជំនាញទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ?

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ក្បូនរថយន្តសាមយ៉ុងរបស់ចែមុំដឹកអនុផលព្រៃឈើយ៉ាងគគ្រឹកគគ្រេងតាមផ្លូវ៧៣ (ឆ្លូង) ខណៈអាជ្ញាធរ ជំនាញទុកសម្រាប់ចិញ្ចឹមឆ្នាំងបាយ?

ខេត្តក្រចេះ ÷ ប្រភពព័ត៌មានច្បាស់ការពីខេត្តក្រចេះបានឲ្យដឹងថានៅវេលាម៉ោង៣.៣៣នាទីព្រឹក ព្រលឹមថ្ងៃទី១៧ ខែកក្តដា ឆ្នាំ២០២២ មានរថយន្តសាមយ៉ុង ២គ្រឿងកំពុងសំរុកដឹកជញ្ជូនអនុផលព្រៃឈើខុសច្បាប់រត់កាត់តាមផ្លូវ៧៣(ស្រុកឆ្លូង) ខេត្តក្រចេះទៅស្រុកឆ្លូង សំដៅទៅកាន់ដេប៉ូនានាក្នុងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំយ៉ាងសកម្មតាមដងផ្លូវ។

ប្រភពបានឲ្យដឹងថាមេខ្មូតឈើដុះស្លែដឹកជញ្ជូនឈើឆ្លងកាត់ផ្លូវ៧៣(ឆ្លូង)រូបនេះគឺជាមេឈ្មួញឈើចាស់វស្សា២ទសវត្សរ៍យូរយារណាស់មកហើយដែលត្រូវបានគេដឹងឈ្មោះថា ចែមុំ ប្រចាំខេត្តក្រចេះ ដែលសមត្ថកិច្ចតាមដងផ្លូវមិនហានបង្ក្រាបសោះឡើយ ដោយខ្លាចឥទ្ធិពលដុល្លារចែមុំដឹកឈើនោះខ្លាំងណាស់។ ប្រភពបានបន្តថាមេឈ្មួញឈើចែមុំនេះមានរថយន្តសាមយ៉ុង២គ្រឿងសម្រាប់ធ្វើចរាចរណ៍ដឹកអនុផលព្រៃឈើខុសច្បាប់យ៉ាងសកម្មពីចំនុះអូគ្រៀង ឆ្លងកាត់មុខអាវុធហត្ថខេត្តក្រចេះតាមផ្លូវលេខ ៧៣(ស្រុកឆ្លូង) ទៅលក់នៅដេប៉ូស្រុកក្រូចឆ្មារយ៉ាងរីករាយ។ ប្រភពបន្ថែមថាពេលចែមុំជួបជំនាញម្តងៗ ចែមុំនោះថាខ្លួនបានបង់ខែឲ្យមេធំៗក្នុងខេត្តក្រចេះអស់ហើយ និងមានបងប្អូនធ្វើព្រះរាជអាជ្ញារងទៀតផង ទើបសមត្ថកិច្ចតាមដងផ្លូវមិនហានបង្ក្រាបឡើយ ដោយយកតែបាយទឹកបានហើយ។

ប្រភពបានស្នើសុំសមត្ថកិច្ចជំនាញតាមដងផ្លូវ៧៣ (ឆ្លូង) ជាពិសេសឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាការជាតិ ទប់ស្កាត់ និងបង្ក្រាបបទ​ល្មើសធនធានធម្មជាតិ មេត្តាចាត់កម្លាំងតាមដងផ្លូវ៧៣ (ឆ្លូង)បង្ក្រាបផង ដើម្បីរក្សាដើម ឈើទុកជូនកូនចៅជំនាន់ក្រោយៗមើលផងទាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.