ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

កម្លាំងអាវុធហត្ថ​ក្រុង​បប៉ោយប៉ែ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់​ជាជនជាតិថៃ​ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ថ្នាំញៀន​ខុសច្បាប់!

កម្លាំងអាវុធហត្ថ​ក្រុង​បប៉ោយប៉ែ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់​ជាជនជាតិថៃ​ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ថ្នាំញៀន​ខុសច្បាប់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំងអាវុធហត្ថ​ក្រុង​បប៉ោយប៉ែ ធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់​ជាជនជាតិថៃ​ ពាក់ព័ន្ធករណី រក្សាទុក និងប្រើប្រាស់ថ្នាំញៀន​ខុសច្បាប់!

(បន្ទាយមានជ័យ)​ ៖​ កម្លាំងអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​ បានបេីកប្រតិបត្តិការបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ​ម្នាក់​ រួមនឹងថ្នាំញៀន​មួយចំនួន នៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា​ ឆ្នាំ​២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បញ្ជូនមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត​ ដេីម្បីអនុវត្តតាមនីតិវិធី។

លោកវរសេនីយ៍ត្រី​ នួន​ នីណារ៉ូ​ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត​ បានឲ្យដឹងថា​ ជនសង្ស័យ​ដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ មុខរបរ បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន​ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងប្រតិបត្តិការ​កកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតបានដកហូតសម្ភារៈវត្ថុតាងរួមមាន​ -ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម​,​ -ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម,​ -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ)​។

ដោយផ្អែកលើចម្លើយសារភាព ជនសង្ស័យ​ឈ្មោះ គៀតតិសាក់ ខានភីត បានសារភាពថា​ ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន ។

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបន្ទាយមានជ័យផងដែរ ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបញ្ជូនទៅសាលាដំបូងខេត្ត​ បន្ទាយមានជ័យ អនុវត្តតាមនីតិវិធីហើយនៅព្រឹកថ្ងៃសៅរ៍ ទី១៦​ ខែកក្កដា​ ឆ្នាំ​២០២២នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.