ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

កូនឈើជាង៣ពាន់ដើម ត្រូវបានចែកជូនពលរដ្ឋ, អភិបាលខេត្តកំពង់ស្ពឺ ផ្តាំពលរដ្ឋថាមិនត្រូវបំផ្លាញព្រៃឈើឡើយ

កូនឈើជាង៣ពាន់ដើម ត្រូវបានចែកជូនពលរដ្ឋ, អភិបាលខេត្តកំពង់ស្ពឺ ផ្តាំពលរដ្ឋថាមិនត្រូវបំផ្លាញព្រៃឈើឡើយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ ថ្លែងទៅកាន់អ្នកដាំកូនឈើនាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា មនុស្សពិតជាត្រូវការព្រៃឈើ និងឈើតាំងពីចាប់កំណើតរហូតដល់ពេលស្លាប់។ ឧទាហរណ៍ ពេលម្តាយយើងឆ្លងទន្លេ (សំរាលកូន) យើងត្រូវការអុស ឬធ្យូង សម្រាប់អាំងឆ្នើរយកកំដៅដល់កូនៗឲ្យមានសុខភាពល្អ ហើយអុស ឬធ្យូងនេះត្រូវបានគេយកទៅបូជាសពនៅដែលយើងស្លាប់។ «ឈើពិតជាមានតម្រូវការចាំជាច្រើន សម្រាប់កិច្ចគាំពារបរិស្ថាន ជាជម្រកសត្វព្រៃបន្តពូជ សម្រាប់ដុតចម្អិនអាហារបម្រើឲ្យការរស់នៅរបស់មនុស្ស»។

លោកអភិបាលខេត្តកំពង់ស្ពឺ បានរម្លឹកថា បុណ្យរុក្ខទិវា បានចាប់កំណើតលើកដំបូងក្នុងប្រទេសកម្ពុជាយើង តាំងពីសម័យសង្គមរាស្ត្រនិយម នាទស្សវត្សទី៥០ ក្រោមព្រះរាជតំរិះផ្ដួចផ្តើមដ៏ខ្ពង់ខ្ពស់របស់អតីតព្រះមហាក្សត្រ ព្រះបាទ ព្រះនរោត្តម ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ នៃយើងដែលកាលនោះ ព្រះអង្គបានឡាយ ព្រះហស្ថលេខាលើព្រះរាជក្រឹត្យលេខ ៧៣៨ នស ចុះថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៥២ បង្កើតឲ្យមានពិធីបុណ្យជាតិមួយហៅថា «បុណ្យរុក្ខទិវាជាតិ» ដែលត្រូវរៀបចំធ្វើឡើងជារៀងរាល់ឆ្នាំក្រោម ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រតរៀងមក។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រទេសជាតិយើងបាន ចាប់ផ្តើមបោះជំហានទៅកាន់ ការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រៃឈើក៏ត្រូវបានប្រមុខរាជរដ្ឋាភិបាល ដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ ជំរុញការអនុវត្តកម្មវិធី ព្រៃឈើជាតិមានដូចជា៖

* ការកំណត់ព្រំប្រទល់ព្រៃឈើ
* ការអភិរក្សធនធានព្រៃឈើ និងជីវជម្រុះ
* ការពង្រឹងការអនុវត្តច្បាប់ស្តីពីព្រៃឈើ
* កម្មវិធីសហគមន៍ព្រៃឈើ និងការផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកក្នុងការស្តារវិស័យព្រៃឈើ និងអភិវឌ្ឍប្រទេសជាតិ។

ជាក់ស្ដែងក្នុងឆ្នាំ២០២២នេះ ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិហៅថារុក្ខទិវា បានប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដាកន្លងទៅនេះ នៅភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមព្រះរាជធិបតីភាព ដ៏ខ្ពង់ខ្ពស់ព្រះ ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាជា ទីគោរពសក្ការៈ។

ឆ្នាំនេះជាក់ស្តែង ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ស្ពឺ មានទីតាំងបណ្តុះកូនឈើ ១៣កន្លែង ដែលមានកូនឈើសរុប ២៣,៦០៦ដើម បានចែជូនពលរដ្ឋ លាសារៀន វត្តអារាម អស់ចំនួន ៣,១៦៥ដើម នៅសល់ត្រៀមក្នុងថ្នាលចំនួន ២០,៤៤១ដើម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.