ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិន

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ចប្រធានសាខាគយនិងរដ្ឋករខេត្តប៉ៃលិន

(ប៉ៃ លិន)៖ ពិធីប្រកាសផ្ទេរភារកិច្ចនេះធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងលោក គោស៊ុ ប៊ុនសឿត អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីប្រធានតុលាការដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូង ប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលរងក្រុងស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្រ្តីនៃសាខាគយ និងរដ្ឋករខេត្តជាច្រើនផងដែរ។

តាមលិខិតបង្គាប់ការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាលេខ១៦១៩/២២ អ.គ.រ ចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ ត្រូវបានប្រកាសតែងតាំងលោកយឹង សំអន អនុប្រធានសាខាគយ និងរដ្ឋករខេត្តស្វាយរៀងឱ្យមកបម្រើការងារជាប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនជំនួសលោកសំ សុវណ្ណារិទ្ធ ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនដែលត្រូវទៅទទួលភារកិច្ចនៅកន្លែងថ្មី។

លោកយឹង សំអន ប្រធានសាខាគយ និងរដ្ឋករខេត្តប៉ៃលិនដែលទើបតែងតាំងថ្មីបានធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំថា៖ នឹងខិតខំបម្រើការងារប្រមូលពន្ធអាករផ្សេងៗឱ្យបានលើសផែនការដែលបានគ្រោងទុករបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាព្រមទាំងសម្រួលពាណិជ្ជកម្មជាតិនិងអន្តរជាតិតាមរយៈការផ្តល់សេវាល្អជូនធុរៈជនដែលបំពេញធុរៈកិច្ចក្នុងដែលសមត្ថកិច្ចប្រកបដោយតម្លាភាព និងសុក្រិតភាព។ លោកបន្តថា នឹងពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អជាមួយស្ថាប័នមន្ទីរអង្គភាពពាក់ព័ន្ធ និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ជាពិសេសអនុវត្តយ៉ាងតឹងរឹងចំពោះទំនិញគេចពន្ធនានា។

លោក គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកយឹង សំអន ដែលត្រូវបានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផ្តល់ទំនុកចិត្តតែងតាំងមុខតំណែងជាប្រធានសាខាគយ និងរដ្ឋាករខេត្តប៉ៃលិន ដើម្បីបន្តនិរន្តរភាពដឹកនាំសាខាគយ និងរដ្ឋាករខេត្តឱ្យទទួលបានជោគជ័យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ជាពិសេសសម្រេចឱ្យបានតាមផែនការកំណត់ក្នុងការប្រមូលពន្ធនាំចេញ-ចូលប្រចាំឆ្នាំរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអភិបាលរងខេត្តបានបន្តថា ប្រធានថ្មីត្រូវចូលរួមចំណែកផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់អំពីការបង់ពន្ធ និងប្រមូលពន្ធជូនរដ្ឋឱ្យបានច្បាស់លាស់ ពង្រឹងការទប់ស្កាត់នូវបទល្មើសពន្ធអាករគ្រប់ប្រភេទដោយសហការជាមួយកងកម្លាំងសមត្ថកិច្ចជំនាញ និងត្រូវអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានមុតមាំជានិច្ច និងអភិក្រមទាំងបួន ខំយកចិត្តទុកដាក់បំពេញភារកិច្ចដោយទទួលខុសត្រូវខ្ពស់បំផុត និងត្រូវធ្វើការបណ្តើរសិក្សាស្វែងយល់បណ្តើរ ត្រូវសាមគ្គីភាពផ្ទៃក្នុង មានទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកខ្លួនជាអ្នកបំរើសេវាសាធារណៈជូនប្រជាពលរដ្ឋគឺមិនមែនម្ចាស់លើប្រជាពលរដ្ឋនោះទេ។

ឯកឧត្តម ផា អេងវ៉េង អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករបានធ្វើការណែនាំលោកប្រធានសាខាគយ និងរដ្ឋាករខេត្តថ្មីត្រូវយកចិត្តទុកដាក់បន្ថែមទៀតបំពេញតួនាទី ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូនដើម្បីធ្វើឱ្យការងារប្រមូលចំណូលពន្ធនៅខេត្តមានការអភិវឌ្ឍន៍និងរីកចម្រើន។

ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវអភិក្រមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអភិក្រមទាំង៥ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាគឺ “ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់” និងបាវចនាពីរគឺកែទម្រង់ខាងក្នុង និងបង្កើតមិត្តខាងក្រៅ ដោយស្មារតីឯករាជ្យត្រូវមានទំនួលខុសត្រូវខ្ពស់បំពេញការងារដោយបង្ហាញពីចំណេះដឹង និងសមត្ថភាពជំនាញរបស់ខ្លួនទាំងផ្នែកទន់និងផ្នែករឹង។

ឯកឧត្តមបានបន្តថា ការផ្លាស់ប្តូរប្រធានសាខា គឺជាការចាំបាច់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុក្នុងការកៀងគរចំណូលថវិកាជាតិ។ ដើម្បឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារឱ្យបានម៉ឺងម៉ាត់ ដោយស្មារតី ជំនាញវិជ្ជាជីវៈ ហើយត្រូវសហជាមួយអង្គភាពពាក់ព័ន្ធនិងបង្ការទប់ស្កាត់ការនាំចូលរថយន្តចង្កូតស្តាំ និងទំនិញគេចពន្ធនានា៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.