ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

កម្ពុជា-វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍

កម្ពុជា-វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្ពុជា-វៀតណាមប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ ប្រែក្លាយព្រំដែននៃប្រទេសទាំងពីរប្រកបដោយសុខសន្តិភាព និងការអភិវឌ្ឍន៍

ខេត្តកែប ៖ នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ ស្នងការដ្ឋាននគរបាលខេត្តកែបបានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារសហប្រតិបត្តិការការពារសន្តិសុខសណ្តាប់ធ្នាប់ព្រំដែនរវាងស្នងការដ្ឋាននគរបាលខេត្តកែប កំពត ព្រះសីហនុ (កម្ពុជា) ជាមួយមន្ទីរនគរបាលខេត្តគៀនយ៉ាង (វៀតណាម) ឆ្នាំ២០២១ ក្រោយការរីករាលដាលនូវជំងឺកូវីដ-១៩ ជាសកល និងការខិតខំប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់របស់រាជរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ។

ប្រតិភូនគរបាលខេត្តគៀនយ៉ាង វៀតណាមដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង វ៉ាន់ហឹង នាយកមន្ទីរនគរបាលខេត្តគៀនយ៉ាង និង ប្រតិភូចំនួន១៤នាក់ ខណៈខេត្តកែបដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន២០នាក់, ខេត្តកំពតដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជៀវ សាមិត្ត ស្នងការរងនគរបាលខេត្ត និងប្រតិភូអមដំណើរចំនួន១៥នាក់។ ចំណែកខេត្តព្រះសីហនុដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត និងប្រតិភូអមដំណើរ១៩នាក់។

អង្គប្រជុំបានស្តាប់របាយការណ៍បូកសរុបលទ្ធផល នៃកិច្ចប្រតិបត្តិការការពារសន្តិសុខព្រំដែន បង្ការទប់ស្កាត់ បង្ក្រាបបទល្មើសនានា តាមតំបន់ព្រំដែនគោក និងតាមដែនទឹកប្រវត្តិសាស្ត្រ នៃប្រទេសទាំងពីរ រួមមាន ៖ បទល្មើសឆ្លងដែន បទល្មើសនេសាទ ការជួញដូរ មនុស្ស ការជួញដូរផ្លូវភេទ ការជួញដូរអាវុធ ការជួញដូរគ្រឿងញៀន បទល្មើសសេដ្ឋកិច្ច បទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ ទៀត ។

ក្នុងឱកាសនោះដែរ លោកនាយកមន្ទីរនគរបាលខេត្តគៀនយ៉ាងវៀតណាម និងលោកស្នងការនគរបាលទាំងបីខេត្តខាងកម្ពុជាបានមានប្រសាសន៍ដោយបានឯកភាពលេីរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំកន្លងមក ព្រមទាំងប្តេជ្ញាចិត្តយ៉ាងមុតមាំបន្តកិច្ចសហ ប្រតិបត្តិការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ព្រំដែនរវាងប្រទេសទាំងពីរ ប្រែក្លាយព្រំដែន នៃប្រទេសទាំងពីរប្រកបដោយសុខ សន្តិភាព និងការអភិវឌ្ឍន៍ និងបន្តរឹតចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រមទាំងរួមគ្នាផ្សព្វផ្សាយអំពីវិធានការបង្ការជំងឺកូវីដ-១៩ ឲ្យបានល្អបន្ថែមទៀតផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.