
នៅព្រឹកថ្ងៃសុក្រ ២រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២នេះ
(មណ្ឌលគិរី):លោក សាយ ម៉េងគីម អភិបាលរងខេត្ត បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងកិច្ចប្រជុំរួមយោបល់លើនីតិវិធីនៃការផ្តល់ទិដ្ឋាការសម្រាប់ការផ្លាស់ប្តូរស្ថានភាពរដ្ឋបាល និងគ្រួសាររបស់រាជការស៊ីវិលនៅថ្នាក់ក្រោមជាតិ ដែលដឹកនាំកិច្ចប្រជុំដោយ ឯកឧត្តម ថោ សេដ្ឋណា រដ្ឋលេខាធិការ នៃក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពី នាយករដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានមន្ទីរនានា ប្រធានរតនាគារ អភិបាលរងក្រុង ស្រុក មន្រ្តីនៃមន្ទីរ អង្គភាពដែលទទួលបន្ទុកផែនគ្រប់គ្រងធនធានមនុស្ស ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំសណ្ឋាគារពេជ្រដា។




