
នា ព្រឹក ថ្ងៃ សុក្រ ០២រោច ខែ អាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃ ទី ១៥ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាល គណៈអភិបាល រាជធានី ភ្នំពេញ និង លោកជំទាវ ជា សុីណា ឃួង ស្រេង បាន អញ្ជើញ ជា អធិបតីភាព ក្នុង ពិធី វេរ ទៀន វស្សាប្រគេនទេយ្យវត្ថុ បច័្ចយ និង គ្រឿង បរិក្ខារ ចំពោះ ព្រះ សង្ឃ ចំនួន ១៥១វត្ត ក្នុង រាជធានី ភ្នំពេញ សម្រាប់ ពិធី បុណ្យ ចូល ព្រះវស្សា ដែល ប្រារព្ធ ធ្វើ នៅ ក្នុង បរិវេណ វត្ត ច័ន្ទ បុរីវង្ស ស្ថិតក្នុង សង្កាត់ សំរោង ខណ្ឌ ព្រែក ព្នៅ រាជធានី ភ្នំពេញ។


























