ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០

ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(សៀមរាប)៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានរៀបចំសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ រយៈពេល០១ថ្ងៃនៅសណ្ឋាគារសុខាសៀមរាប និងតាមប្រព័ន្ធ ZOOM។

ថ្លែងក្នុងសិក្ខាសាលាស្តីពីភាពជាអ្នកដឹកនាំនៃប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ នាថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ លោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានលើកឡើងថា នៅពេលបច្ចុប្បន្ននេះចរន្តនៃការរីកចម្រើនលើផ្នែកវិទ្យាសាស្ត្រ និងផ្នែកបច្ចេកវិទ្យា ក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ បានក្លាយទៅជាកត្តាគន្លឹះកំណត់នៅនិន្នាការវិវត្តន៍នៃសេដ្ឋកិច្ចសង្គម ជាមួយនឹងការបង្កើតឡើងទាំងកលានុវត្តភាព និងបញ្ហាប្រឈមសម្រាប់សកលលោកទាំងមូល។ បច្ចេកវិទ្យាទាំងនេះបានធ្វើឲ្យផ្លាស់ប្ដូរយ៉ាងលឿន នៅក្នុងល្បឿនមួយដែលមិនធ្លាប់មានពីមុន និងផ្ដល់ឱកាសឲ្យប្រព័ន្ធផ្សព្វផ្សាយមានលទ្ធភាពបង្កើនលទ្ធភាពរបស់ខ្លួន ប្រសិទ្ធភាពការងារ និងគុណភាពនៃផលិតកម្ម ដូចជារូបភាព សំឡេង ល្បឿន និងកាត់បន្ថយនូវការចំណាយ ថ្លៃដើមក្នុងការផលិត។

លោក ផុស សុវណ្ណបានបន្តថា បច្ចេកវិទ្យាបានជំរុញ និងលើកទឹកចិត្តឲ្យមានគំនិតច្នៃប្រឌិត ធ្វើឲ្យមានភាពសម្បូរបែបក្នុងឧស្សាហកម្ម ប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្ដ។ ខណៈដែលឌីជីថល និងពាណិជ្ជកម្ម នៃប្រព័ន្ធផ្សព្វផ្សាយបានផ្តល់ឱកាសច្រើន ហើយស្ថាប័នប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន បានប្រឈមនឹងបញ្ហាមួយចំនួនដូចជា បញ្ហាហិរញ្ញវត្ថុ ការបាត់បង់ការងារ និងទាមទារឲ្យអ្នកសារព័ត៌មានមានកម្រិតអប់រំជំនាញខ្ពស់ ការកើននៃព័ត៌មានមិនពិត ឬឧក្រិដ្ឋកម្ម និងបទល្មើសដែលពាក់ព័ន្ធនឹងបច្ចេកវិទ្យាព័ត៌មាន។

បន្ថែមពីនេះ ចំពោះអ្នកដឹកនាំក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ ត្រូវសម្របខ្លួនឲ្យទាន់នឹងបច្ចេកវិទ្យានេះ ដោយត្រូវមានសមត្ថភាពជាមូលដ្ធានក្នុងការដឹកនាំ ដូចជាការសម្រេចចិត្តរហ័ស ការកសាង ការពង្រឹងសមត្ថភាពក្រុមការងារ និងការពង្រឹងគុណភាពព័ត៌មាន ដើម្បីអោយអង្គភាពសារព័ត៌មានខ្លួនអាចរស់បាន នឹងឈរជើងក្នុងទីផ្សារ។ល។

លោកក៏បានបញ្ជាក់ថា ដោយមើលឃើញពីសារៈសំខាន់នៃភាពជាអ្នកដឹកនាំ ក្នុងវិស័យសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយយ៉ាងដូច្នេះហើយ ទើបក្រសួងព័ត៌មានបានរៀបចំសិក្ខាសាលានេះឡើងក្នុងគោលបំណងស្វែងយល់បន្ថែមទៀត អំពីការវិវត្ត និងការត្រៀមខ្លួនរបស់កម្ពុជាក្នុងយុគសម័យឧស្សាហកម្ម៤.០ ព្រមទាំងស្វែងយល់អំពីស្ថានភាព នៃភាពជាអ្នកដឹកនាំប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា និងសិក្សាអំពីបទពិសោធន៍អង្គភាពសារព័ត៌មានក្នុងស្រុក ក្នុងការផ្លាស់ប្ដូរឥរិយាបថ និងភាពជាអ្នកដឹកនាំអាចសម្របខ្លួនបានទៅតាមបច្ចេកវិទ្យា។

សូមបញ្ជាក់ថា សិក្ខាលសាលានេះ ក៏មានការអញ្ជើញវាគ្មិន៤ រូប ដែលសុទ្ធសឹងមានបទពិសោធន៍ក្នុងប្រព័ន្ធឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសម្រាប់អង្គភាពរបស់ខ្លួនមកធ្វើបទបង្ហាញផងដែរ ដូចជា លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ លោក ផ្លុង វិចិត្រ អគ្គនាយកសារព័ត៌មាន ស៊ីស៊ីថាម លោក សុខ សំអាត អ្នកជំនាញទីផ្សារឌីជីថល ក្រុមហ៊ុន Yoopec និងវាគ្មិនមួយរូបទៀតនៅប្រទេសឥណ្ឌា ដែលធ្វើបទបង្ហាញតាម VDO Conference៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.