ឯកឧត្តម ខៀវ កាញារីទ្ធ អរគុណដល់ លោក ឌិន សុមេធារិទ្ធ ដែលបាននាំយកសៀវភៅ «មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» ជូនក្រសួងព័ត៌មាន

MC៖ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ     បានអរគុណដល់ លោក ឌិន សុមេធារិទ្ធ ដែលបាននាំយកនូវសៀវភៅ «មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» ជូនក្រសួងព័ត៌ មាន ដើម្បីទុកជាឯកសារ។ នៅក្នុងឱកាសអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ធុរជន និងជាស្ថាបត្យករកម្ពុជា ចូលជួបសំដែងការគួរសម  និងទទួលសៀវភៅដែលមានចំណងជើងថា «មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ» ចំនួន ០៥ក្បាល នៅថ្ងៃទី១៤ ខែកក្តដា ឆ្នាំ២០២២ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសា សន៍ថា សៀវភៅនេះ គឹជាឯកសារយ៉ាងសំខាន់មួយរបស់កម្ពុជា  ហើយ ឯកឧត្តម រដ្ឋមន្រ្តី បានជួយទិញសៀវភៅនេះ សម្រាប់ចែកជូនដល់អគ្គនាយកដ្ឋានទាំង៥ និងដាក់នៅបណ្ណាល័យ ក្រសួង ព័ត៌មាន ដើម្បីទុកឱ្យមន្ត្រីបានមើល បាន ដឹងទាំងអស់គ្នា។ លោក ឌិន សុមេធារិទ្ធ បានឱ្យដឹងថា សៀវភៅដែលមានចំណងជើងថា «មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុងភ្នំពេញ»នេះ រៀបចំចងក្រងដោយ លោក ម៉ូរិត្ស ហ៊ែលនីង និង លោក វាល់ទ័រ កូឌីទែក ជន ជាតិអាល្លឺម៉ង់ ដែលស្រលាញ់ ផ្នែកសំណង់អគារចាស់ៗជំនាន់មុន និងសម័យបច្ចុប្បន្ន ហើយបានរៀបចំចងក្រងបោះពុម្ពជាសៀវភៅ ភាសាអង់គ្លេស ដើម្បីទុកជាឯកសារឱ្យអ្នកជំនាន់ក្រោយបាន ដឹង បានឃើញសិក្សារៀនសូត្រ នូវសំណង់អគារពីដើម ក្នុងនោះក៏មានសំណង់អគារក្រសួងព័ត៌មានផងដែរ ។   សៀវភៅ «មគ្គុទ្ទេសក៍ស្ថាបត្យកម្មក្រុង ភ្នំពេញ» បានបោះពុម្ពជាភាសាអង់គ្លេស ត្រូវបានដាក់លក់នៅពេញពិភពលោក ដោយមើលឃើញពីសារសំខាន់នៃសៀវ ភៅនេះ លោក ឌិន សុមេធារិទ្ធ រួមជាមួយ មិត្តភក្រ អ្នកជំនួញ បានចូលរួមគ្នាជាថវិកា ធ្វើការបកប្រែ បោះពុម្ព ជាភាសាខ្មែរ ដោយត្រូវចំណាយថវិកាអស់ប្រមាណ ៣ម៉ឺនដុល្លារ ដែលបានមកពីសប្បុរសជន ចូលរួមជួយឧបត្ថម្ភ៕