ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

រថយន្តរបស់ឈ្មួញថៃមួយគ្រឿង ដែលដឹកបំពានច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ត្រូវបានយកចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋហើយ បន្ទាប់ពីមេខ្លោងជាអ្នកនៅពីក្រោយនៃចលនាតវ៉ានេះត្រូវបានវែកមុខជាសាធារណៈ នៅបាត់ដំបង

រថយន្តរបស់ឈ្មួញថៃមួយគ្រឿង ដែលដឹកបំពានច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ត្រូវបានយកចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋហើយ បន្ទាប់ពីមេខ្លោងជាអ្នកនៅពីក្រោយនៃចលនាតវ៉ានេះត្រូវបានវែកមុខជាសាធារណៈ នៅបាត់ដំបង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រថយន្តរបស់ឈ្មួញថៃមួយគ្រឿង ដែលដឹកបំពានច្បាប់ដឹកជញ្ជូនរបស់កម្ពុជា ត្រូវបានយកចេញពីការឡោមព័ទ្ធរបស់ប្រជាពលរដ្ឋហើយ បន្ទាប់ពីមេខ្លោងជាអ្នកនៅពីក្រោយនៃចលនាតវ៉ានេះត្រូវបានវែកមុខជាសាធារណៈ នៅបាត់ដំបង

(បាត់ដំបង)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្រុមការងារជញ្ជីងចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយលោក ឯក រដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ព្រមទាំងកម្លាំងសមត្ថកិច្ចស្រុកភ្នំព្រឹក បានឆ្មក់ចុះថ្លឹងរថយន្តដឹកជញ្ជូននៅលើផ្លូវ៥៩ ស្ថិតក្នុងឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយចាប់បានរថយន្តរបស់ឈ្មួញថៃពីរគ្រឿង ដែលកំពុងធ្វើសកម្មភាពដឹកពោតចេញពីកម្ពុជា ឆ្ពោះទៅច្រកអូររំដួលចេញទៅប្រទេសថៃ។

បន្ទាប់ពីការថ្លឹងរថយន្តពីរគ្រឿងនេះ មួយគ្រឿងមានទម្ងន់សរុប ៨២តោន លើសទម្ងន់កំណត់ជាង ៤០តោន និងមួយគ្រឿងទៀត មានទម្ងន់ ៦៤តោន លើសទម្ងន់កំណត់ជាង ២០តោន។ រថយន្តនេះ គឺដឹកលើសទម្ងន់កំណត់ច្រើនជាង ២០ភាគរយ។ ទម្ងន់ដែលបានដឹកលើសនេះ យោងទៅតាមមាត្រា៦០ នៃច្បាប់ស្តីពីផ្លូវថ្នល់ គឺតម្រូវឱ្យរើទំនិញចេញ ហើយឃាត់រថយន្តទុកមួយឆ្នាំ និងពិន័យអន្តរការណ៍ជាប្រាក់ ៣០ម៉ឺនរៀលក្នុងមួយតោន និងដកបណ្ណបើកបរ និងព្យួរទុកចំនួនពីរឆ្នាំ។

បន្ទាប់ពីការសម្របសម្រួលដើម្បីបំបែកការតវ៉ានោះមិនទទួលបានជោគជ័យ ទាំងព្រះរាជអាជ្ញា មន្ត្រី និងអាជ្ញាធរ ក៏បានចាកចេញពីទីតាំងនោះនៅវេលាម៉ោងប្រមាណជា ១០យប់។
គេបានរកឃើញថា ការតវ៉ា ការចេញមករារាំងរបស់ប្រជាពលរដ្ឋមិនឱ្យយករថយន្តដឹកលើសទម្ងន់របស់ឈ្មួញថៃនេះ មានការរៀបចំចលនា និងញុះញង់ ពីក្រុមឈ្មួញខ្មែររកស៊ីប្រមូលទិញពោតនៅតាមព្រំដែននោះ។ ជាពិសេសមន្ត្រីយោធាពាក់ស័ក្តិ ឈ្មោះ រោង សារឹម មានតួនាទីជាមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តបាត់ដំបង។
មន្ត្រីយោធាឈ្មោះ រោង សារឹម ត្រូវបានគេឱ្យរហស្សនាមស្តេចត្រាញ់ជាញដែន ដែលជាអ្នករកស៊ីជាមួយឈ្មួញថៃ ហើយក៏ជាអ្នករត់ការ ឬកាងរាល់ការដឹកជញ្ជូនលើសទម្ងន់ក្នុងភូមិសាស្ត្រស្រុកសំពៅលូន ភ្នំព្រឹក ជាពិសេសសម្រាប់ការដឹកជញ្ជូនចេញចូលទៅថៃតាមច្រកអូររំដួល។
មន្ត្រីយោធា ឈ្មោះ រោង សារឹម និងក្រុមឈ្មួញខ្មែរដែលប្រមូលទិញពោតតាមព្រំដែនដើម្បីលក់ទៅឱ្យឈ្មួញថៃ ពួកគេបានយកប្រជាពលរដ្ឋជាខែលការពារការរកស៊ីដឹកលើសទម្ងន់របស់ពួកគេ។ ពួកគេបានប្រាប់ប្រជាពលរដ្ឋថា បើមិនឱ្យពួកគេដឹកលើសទម្ងន់ គឺពួកគេរកស៊ីមិនចំណេញ ហើយក៏មិនអាចទិញពោតរបស់ប្រជាកសិករក្នុងតម្លៃមួយថ្លៃនោះដែរ។ ដូច្នេះពួកគេជំរុញឱ្យប្រជាពលរដ្ឋចេញតវ៉ាប្រឆាំងនឹងមន្ត្រីជញ្ជីងចល័តឱ្យបញ្ឈប់សកម្មភាពចុះចាប់រថយន្តរបស់ឈ្មួញថៃដែលដឹកលើសទម្ងន់ទាំងនោះ។
ឧបាយកលខិលខូចរបស់មន្ត្រីយោធា ឈ្មោះ រោង សារឹម និងក្រុមឈ្មួញប្រមូលទិញពោតយកពលរដ្ឋធ្វើជាខែលបិទបាំងការរកស៊ីទុច្ចរិតរបស់ខ្លួន ត្រូវបានលាតត្រដាងដោយមន្ត្រី ហើយក៏ត្រូវបានផ្សព្វផ្សាយជាសាធារណៈផងដែរ។
បន្ទាប់ពីការបង្ហាញមុខមនុស្សនៅពីក្រោយនៃការញុះញង់តាមបណ្តាញព័ត៌មាន ហើយទៅ។ បាតុភាពនៃការប្រមូលផ្តុំ និងការតវ៉ារបស់ប្រជាពលរដ្ឋកើតចេញពីការរៀបចំរបស់ក្រុមឈ្មួញទាំងនេះ ត្រូវបានរំសាយផងដែរ។
នៅថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២នេះ លោក កែវ សុជាតិ ព្រះរាជអាជ្ញាសាលាដំបូងខេត្តបាត់ដំបង បានដឹកនាំមន្ត្រីជញ្ជីងចល័ត ដោយមានការចូលរួមពីអភិបាលរងខេត្តបាត់ដំបង លោក ឯក រដ្ឋ និងអាជ្ញាធរស្រុកផងនោះ បានចូលទៅយករថយន្តនោះចេញទៅកន្លែងរក្សាទុកនៅស្ថានីយជញ្ជីងថ្លឹងរថយន្តពុកឆ្មា ក្នុងក្រុងបាត់ដំបង ដោយជោគជ័យ និងសុវត្ថិភាព គ្មានការរារាំងទៀតនោះឡើយ។
បន្ទាប់ពីការរំដោះរថយន្តចេញពីការឡោមព័ទ្ធបានហើយនោះ លោក ឯក រដ្ឋ បានទទូចដល់ក្រុមឈ្មួញប្រមូលទិញពោតពីកសិករឱ្យចូលរួមគោរពច្បាប់ស្តីពីការដឹកជញ្ជូនរបស់កម្ពុជា ហើយមិនគួរសមគំនិតបើកផ្លូវឱ្យរថយន្តឈ្មួញថៃចូលមកដឹកលើសទម្ងន់បំផ្លាញផ្លូវរបស់ខ្មែរនោះទេ។ ទង្វើនេះ គឺជាការឃុបឃិត គឺជាការបើកផ្លូវមួយឱ្យជនបរទេសមកបំផ្លាញប្រយោជន៍របស់ខ្មែរ។
លោក ឯក រដ្ឋ ក៏បានអំពាវនាវដល់ប្រជាកសិករឱ្យមានការពិចារណាល្អិតល្អន់មុនធ្វើសកម្មភាពណាមួយ ដោយមិនត្រូវជឿតាមការញុះញង់ ការអុជអាលរបស់ក្រុមឈ្មួញរហូតក្លាយជាអ្នករងគ្រោះប្រឆាំងការអនុវត្តន៍ការងាររបស់មន្ត្រី ដើម្បីតែប្រយោជន៍របស់ឈ្មួញនោះឡើយ។
ទន្ទឹមនឹងនេះ ក៏មានសាធារណៈមតិមួយចំនួន បានអំពាវនាវទៅកាន់ក្រុមឈ្មួញខ្មែរផងដែរ ឱ្យមានសុចរិតភាពក្នុងការរកស៊ី សូមមានបេះដូងជាខ្មែរ កុំដើម្បីតែភាពមានបានរបស់ខ្លួនដាច់ចិត្តយកកសិករធ្វើជាឈ្នាន់ ដាច់ចិត្តបើកផ្លូវឱ្យជនបរទេសមកបំផ្លាញសម្បត្តិរបស់ខ្មែរ។ សាធារណៈមតិ ក៏បានអំពាវនាវដល់ក្រុមឈ្មួញទាំងនេះ ឱ្យចេះអាណិតកសិករពេលទិញកសិផលរបស់ពួកគាត់ កុំចេះតែដាក់ថ្លៃលើបបូរមាត់របស់ខ្លួន។ ចូរក្រឡេកមើលពីការលំបាករបស់កសិករក្នុងការដាំដុះផង។ សូមយកចំណេញក្នុងកម្រិតមួយដែលអាចរស់ទាំងអស់គ្នា រស់ទាំងឈ្មួញ រស់ទាំងកសិករ។ កុំឈ្មួញជិះរថយន្តទំនើប ពាក់មាសជ្រែកខ្លួន ផ្ទះធំទ្រនំខ្ពស់អស់ហើយ កសិករដាំមួយរដូវៗទូទាត់ថ្លៃដើមមិនរួចនោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.