ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្តេចតេជោ ហ៊ុនសែន ជំរុញក្រុមហ៊ុនទូរស័ព្ទទាំងអស់ ពង្រឹងប្រព័ន្ធសេវាអុីនធើណេតរបស់ខ្លួន

សម្តេចតេជោ ហ៊ុនសែន ជំរុញក្រុមហ៊ុនទូរស័ព្ទទាំងអស់ ពង្រឹងប្រព័ន្ធសេវាអុីនធើណេតរបស់ខ្លួន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេចតេជោ ហ៊ុនសែន ជំរុញក្រុមហ៊ុនទូរស័ព្ទទាំងអស់ ពង្រឹងប្រព័ន្ធសេវាអុីនធើណេតរបស់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានជំរុញដល់គ្រប់សេវាទូរស័ព្ទទាំងអស់ត្រូវពង្រឹងប្រព័ន្ធ សេវាអុីនធើណេតឱ្យបានល្អប្រសើរ មិនត្រឹមតែពង្រឹងនៅ តំបន់ជនបទនោះទេ គឺត្រូវរក្សាគុណភាពនៅតាមទី ប្រជុំជនផងដែរ។

សម្តេចមានប្រសាសន៍លើកឡើងថា៖ «ព្រោះសម័យឥឡូវគេអត់ចាំបាច់ធ្វើការជួប មុខគ្នាទេ» ។ សម្ដេចថាការធ្វើបែបនេះជាការពង្រឹងវិស័យ ទេសចរណ៍ផ្ទៃក្នុងផងដែរ។

សូមបញ្ជាក់ថា, សម្ដេចតេជោ ហ៊ុនសែន ក៏ថ្លែងផងដែរថា,  ឱ្យគិតទុកឱ្យហើយនូវសេនារីយ៉ូ ប្រសិនពិភពលោកផ្ទុះសង្គ្រាមលោកទី៣។ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសត្រៀមគិតទុកឱ្យហើយនូវសេនារីយ៉ូដែល ពិភពលោកកើតនូវសង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោក លើកទី៣ ដើម្បីឈានទៅរកភាពម្ចាស់ការនៅពេល ដែលវិបត្តិទាំងនេះកើតឡើង។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថាវិបត្តិនៃ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនពេលនេះបានធ្វើឱ្យពិភព លោកឈានដល់ការបែកខ្ញែក បាត់បង់សណ្តាប់ធ្នាប់ កើតមានវិបត្តិថាមពល។

សម្ដេចតេជោ ហ៊ុនសែន បន្តថា , ទៅពេលខាងមុខ ទៀតបញ្ហាពិភពលោកនឹងកាន់តែពិបាកខ្លាំងថែមទៀត ដែលអាចឈានដល់សង្គ្រាមនុយក្លេអ៊ែរ ឬសង្គ្រាមលោក ទៀតផង។

សម្តេចតេជោលើកថា៖ «វាមិនទាន់ផុតដំណាក់កាលវាទេ! កំពុងតែគំរាមកំហែងគ្នាទៅវិញទៅមកនេះ។ ស្ថានភាព នេះ ជាស្ថានភាពដែលយើងត្រូវមើលឃើញគិតទុកឱ្យ ហើយដើម្បីឈានទៅរកភាពម្ចាស់ការរបស់យើងក្នុង ប្រទេសរបស់យើង»។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ខណៈសម្តេច អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េសុីដង់ភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍​ ១រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.