ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំ​ប្រចាំ​ខណ្ឌ​ទួលគោក​ យីហោ​ ហេបភី​ណេត​ របស់ ហី​ ទូច​ ចាប់​បើក​ដំណើរ​ការ​វិញ​ហើយ​

ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំ​ប្រចាំ​ខណ្ឌ​ទួលគោក​ យីហោ​ ហេបភី​ណេត​ របស់ ហី​ ទូច​ ចាប់​បើក​ដំណើរ​ការ​វិញ​ហើយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំ​ប្រចាំ​ខណ្ឌ​ទួលគោក​ យីហោ​ ហេបភី​ណេត​ របស់ ហី​ ទូច​ ចាប់​បើក​ដំណើរ​ការ​វិញ​ហើយ​

(ភ្នំពេញ​)៖​ ទី​តាំង​ល្បែង​ស៊ី​សង​ដ៏ធំប្រចាំខណ្ឌ​ទួលគោក​ យីហោ​ ហេបភី​ណេត​ ជា​ច្រេីន​កន្លែង​ ដែលមាន​ម្ចាស់ឈ្មោះ​ ហី ទូច​ ​​ចាប់ផ្តេីមបេីកដំណេីរការវិញហេីយ​ដេីម្បីស្វាគមន៍អតិថិជនមកពីគ្រប់មជ្ឈដ្ឋានទាំងថ្ងៃ ទាំងយប់។

គួររំលឹកផងដែរថា កាលពីពេលថ្មីៗនេះក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយជូនប្រជាពលរដ្ឋទូទាំងប្រទេសថាសូមមានការប្រុងប្រយ័ត្នចំពោះជំងឺកូវីត១៩ ដែលទើបនឹងបម្លែងខ្លួនថ្មីឈ្មោះថា(អូមីក្រុង) ។ ដោយឡែកទីតាំងល្បែងស៊ីសងមួយនេះហាក់មិនញញើតនិងមិនគោរពតាមសរា​ចរណែនាំ​របស់​រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនោះ​ឡេីយ​។

ប្រជាពលរដ្ឋ​បានសំណូមពរដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិសេស​លោក​ ជា​ ពិសី​ អភិបាល​ខណ្ឌ​ទួលគោក​ និង​លោក​អធិការ​ខណ្ឌ​ទួលគោក​​ សូមមេត្តាចុះត្រួតពិនិត្យនិងបង្ក្រាបល្បែងស៊ីសងខាងលើនេះដើម្បីរក្សាការពារសន្តិសុខនិងភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុចរបស់ក្រសួងមហាផ្ទៃជាពិសេសគឺសេចក្តីសុខរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

សូមជម្រាបថា​ កន្លង​មក​លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានប្រាប់ឱ្យ អភិបាលខណ្ឌទាំង១៤ចុះបង្ក្រាបទីតាំងដែលបង្កប់ល្បែងភ្នាល់គ្រប់​ប្រភេទ​ដូចជា​ ហ្គេម​បាញ់​ត្រី​ ហ្គេម​ Internet Online​ និង​ល្បែង​ស៊ី​ផ្សេង​ៗទៀត​។ លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា បើសិនជារកឃើញថា ទីតាំងណាដែលបើក​ល្បែង​ស៊ី​សង​ហ្គេម​បាញ់​ត្រី​ សេវាកម្ម Internet លួចបង្កប់ការលេងល្បែងស៊ីសង Online ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់ និងបិទអាជីវកម្មនោះ ហើយត្រូវធ្វើការឃាត់ខ្លួនម្ចាស់អាជីវកម្មផងដែរ។

ការបញ្ជានេះធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាឯកភាពរាជធានីភ្នំពេញដោយការចូលរួមពីអភិបាលរងរាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ រួមទាំងមន្ដ្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

សូម​បញ្ជាក់​ថា​ លោក ឃួង ស្រេង បានសង្កត់ធ្ងន់ថា អាជ្ញាធរមានសមត្ថកិច្ចក៏ដូចជា អាជ្ញាធរដែនដី ត្រូវត្រួតពិនិត្យឱ្យបានម៉ត់ចត់បំផុតមិនត្រូវអនុញ្ញាតឱ្យមានល្បែង​ស៊ី​សង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ និង​អាជីវកម្ម ណេតកាហ្វេអនឡាញ ដែលមានបង្កប់ល្បែងស៊ីសងនៅក្នុងមូលដ្ឋានជាដាច់ខាត ក្នុងករណីដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួនត្រូវបង្ក្រាបភ្លាមៗទាំងអ្នកលេង និងម្ចាស់ទីតាំងដែល ប្រកបអាជីវកម្មខុសច្បាប់នេះ៕

 

 

 

 

 

 

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.