ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ឧត្តមសេនីយ៍ទោ កឹង ឃ​ន​៖​មន្ត្រីនគរបាល​ត្រូវ​សហការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន

ឧត្តមសេនីយ៍ទោ កឹង ឃ​ន​៖​មន្ត្រីនគរបាល​ត្រូវ​សហការ​ទប់ស្កាត់​បង្ក្រាប​បទល្មើស​ដើម្បី​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង ៖ ឧត្តមសេនីយ៍ទោ កឹង ឃ​ន​ស្នងការ​នគរបាល​ខេត្ត​ស្វាយរៀង​បាន​ថ្លែង​ថាៈ​មន្ត្រីនគរបាល នៅតាម​មូលដ្ឋាន គឺ​ជា​កំលាំង​ស្នូល​របស់​រដ្ឋបាល​ខេត្ត ត្រូវ​ធ្វើ​ការទប់ស្កាត់ ប្រឆាំង​តប​រាល់​បទល្មើស​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ប្រឆាំង​និង​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​ពលរដ្ឋ និង​អ្នកវិនិយោគ​ដែល​ចូលមក​រកស៊ី​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ស្វាយរៀង​ក៏​ដូចជា​ទូទាំង​ប្រទេស​។​ការ​ថ្លែង​បែបនេះ​ក្នុង​ឱកាសលោក​ឧត្តមសេនី​យ៍​ទោស្ន​ង​ការអញ្ជើញ ប្រកាស​ផ្ទេរ​ភារកិច្ច​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ត​សក្តិ​មន្ត្រីនគរបាល​ជាតិ នៃ​អធិការនគរបាល​ស្រុក​ស្វាយជ្រំ កាល​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក ហែម សារិទ្ធ អភិបាលស្រុក លោក លោកស្រី​ជា​មេឃុំ ទាំង​១៦ មន្ត្រី​កងកំលាំង​ទាំង​៣ និង​មន្ត្រី​ជុំវិញ​សាលាស្រុក​ផងដែរ​។​

​លោក​ឧត្តមសេនីយ៏ទោ បាន​សំដែង​នូវ​ការកោតសរសើរ​ដល់ កម្លាំង​ប៉ុស្តិ៍​នគរបាល ទាំងអស់​ក្នុងស្រុក បើ​ទោះ​ជា​កម្លាំង​នៅមាន​ចំនួន​មិន​ឆ្លើយតប ទៅ​និង​ស្ថានភាព​ភូមិសាស្ត្រ​ស្រុក តែ​កន្លងមក​កងកំលាំង​យើង​បាន​ធ្វើការ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​បុព្វហេតុ​រក្សា​សន្តិភាព និង​សន្តិសុខ ជូន​ពលរដ្ឋ ពិសេស​ក្នុង​ពេល​រដ្ឋាភិបាល​បាន​ធ្វើ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​សង្កាត់ ក្នុង​ស្មារតី​ទទួលខុសត្រូវ​ចំពោះ​ក្រសួង​ក៏ដូចជា​រដ្ឋបាលខេត្ត ប្រគល់​ភារកិច្ច​អោយ​អនុវត្ត ចូលរួម​បង្ក្រាប់ ចោរកម្ម ការជួញដូរ​គ្រឿងញៀន ក្មេង​ទំនើង ល្បែងស៊ីសង ខុសច្បាប់ ។​

​លោក​ឧត្តមសេនីយ៏ទោ បានបញ្ជាក់​ថា ការ​ដែល​អគ្គស្នងការ​ការ​នគរបាលជាតិ ប្រគល់​ការងារ​អោយ​ស្នងការ​នគរបាល​ខេត្ត​មក ប្រកាស​តែងតាំង និង​ផ្លាស់ប្តូរ​ភារកិច្ច​នគរបាល​ស្រុក​នៅ​ថ្ងៃនេះ គឺជា​កិច្ចការ​ផ្ទៃក្នុង​របស់​អង្គភាព​និមួយៗ​តែប៉ុណ្ណុះ ពោល​គឺ​អស់លោក​មិន​មាន​កំហុស​អី ដែល​ត្រូវបាន​អង្គភាព​ដោះដូរ​នោះទេ ដូច្នេះ​អស់លោក​ត្រូវ​បន្ត​សាមគ្គី​ឯកភាព​ផ្ទៃក្នុង​និង​ក្រៅ​អង្គភាព​បន្ថែម ទៀត ដើម្បី​សម្រេច​កិច្ចការ​ការពារ​ជាតិ រក្សា​សន្តិសុខ​ជូន​ពលរដ្ឋ ពិសេស​អ្នកវិនិយោគ ដែល​ចូលមក​រកស៊ី បង្កើន​ការងារ​អោយ​ពលរដ្ឋ​ធ្វើ​ស្រូប​យក​កំ​រ៉ៃ​ពលកម្ម​ធ្វើការ​អភិ​វឌ្ឃន៏​គ្រួសារ​និង​សង្គមជាតិ ។​

​លោក​ឧត្តមសេនីយទោ បាន​ជំរុញ​ដល់​មន្ត្រី​ប៉ុស្តិ៍​នគរបាល ត្រូវ​ចូលរួម​ជួយ​សម្រួល ការងារ​ធ្វើ​ឯកសារ សេវា​សាធារណៈ​ផ្សេងៗ ជូន​ដល់​ពលរដ្ឋ​អោយបាន​ឆាប់រហ័ស ហើយ​មិន​ត្រូវ​ទុកចោល បន្ត​ធ្វើ​អំពើ​ល្អៗ​ជាមួយ​ពលរដ្ឋ ដោយ​ភាពត្រឹមត្រូវ ទន់ភ្លន់ ស្លូតបូត ជា​ពិសេស​ត្រូវ​តែ​បំបាត់​អំពើ​អយុត្តិធម៌ និង​អំពើអាក្រក់​ក្នុងសង្គម ដើម្បី​ធ្វើអោយ​ពលរដ្ឋ​រស់នៅ​ប្រកប​ដោយ​ភាពកក់ក្តៅ ជាមួយ​សង្គម​ជាតិ​ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​អគ្គមហាសេនាបតី​តេជោ​ហ៊ុន សែន​។ សូម​បញ្ជ​ក់ថា ការផ្ទេរ​ភារកិច្ច​នេះ លោក​វរសេនីយ៍ទោ សោម សោភ័ណ ឡើងជា​អធិការនគរបាល​ស្រុក​ស្វាយជ្រំ ជំនួស​លោក​វរសេនីយ៍ឯក ពិន អាន ជា​នាយ​ការិយាល័យ​គ្រប់គ្រង​សន្តិសុខ​ឯកជន​។​

​តែងតាំង​មុខតំណែង ៖ អធិការរង ចំនួន ០៦ រូប បំពាក់​ឋានន្ដរសក្ដិ វរសេនីយ៍ទោ ចំនួន ០៤ រូប វរសេនីយ៍ត្រី ចំនួន ០២ រូប​ផង​ដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.