ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ពលរដ្ឋ ៤២គ្រួសារ នៅស្រុកកំពង់សីលា រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ទទួលបានការយកចិត្តពី ឯកឧត្តម គួច ចំរើន

ពលរដ្ឋ ៤២គ្រួសារ នៅស្រុកកំពង់សីលា រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ទទួលបានការយកចិត្តពី ឯកឧត្តម គួច ចំរើន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលរដ្ឋ ៤២គ្រួសារ នៅស្រុកកំពង់សីលា រងគ្រោះដោយសារ ជំនន់ទឹកភ្លៀង ទទួលបានការយកចិត្តពី ឯកឧត្តម គួច ចំរើន

ខេត្តព្រះសីហនុ៖ ក្រោយពីទទួលបានដំណឹងភ្លាមៗ កាលពីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បាននាំយកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋ ៤២ គ្រួសារ នៅភូមិក្រាំងអាត់ចាស់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង។

នាឱកាសនេះដែរ ឯកឧត្តម គួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនៅទីនេះថា សូមបង្កើនការប្រុងប្រយ័ត្នចំពោះអាយុជីវិត និងគ្រោះថ្នាក់ផ្សេងៗ នៅពេលកំពុងជួបគ្រោះទឹកជំនន់ ជាពិសេសក្មេងៗមិនត្រូវបណ្តោយឲឱ្យលែងទឹកនោះទេ ព្រោះអាចមានផលប៉ះពាល់ដល់អាយុជិវិត និងគ្រោះថ្នាក់ផ្សេងៗ និងត្រូវប្រយ័ត្នចំពោះសត្វអាសិរពិសផ្សេងៗ ដែលវាទៅទីទួលខ្ពស់ក៏ដូចជាកន្លែងយើងស្នាក់នៅជាដើម។

ឯកឧត្តមប្រធានក៏បានបន្តទៀតថា ពេលដែលទឹកជំនន់មានការស្រកចុះទៅវិញ វាអាចនឹងមាននូវជំងឺតម្កាត់ផ្សេងៗ ព្រោះទឹកស្រកទៅវិញវាអាចនឹងបន្សល់នៅកាកសំណល់ស្អុយរលួយ ដូច្នេះឯកឧត្តម បានណែនាំដល់ប្រជាពលរដ្ឋ ដែលរស់នៅទីនេះត្រូវមានអនាម័យឱ្យបានខ្ជាប់ខ្ជួនជានិច្ច ត្រូវប្រកាន់យកចំនុចល្អបីគឺ (ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត)។ ឯកឧត្តមក៏បានបន្ថែមទៀតថា ដោយមានការយកចិត្តទុកដាក់ និងភ័យខ្លាចលើការស្នាក់នៅនាពេលយប់ ឯកឧត្តមបានធ្វើការរៀបចំកន្លែងស្នាក់នៅ នៅទីទួលសុវត្ថិភាពក្នុងបរិវេណវត្តកំពង់សីលា ដើម្បីបញ្ចៀសគ្រោះថ្នាក់ផ្សេងៗ ប្រសិនបើបងប្អូនមានការលំបាកក្នុងការស្នាក់នៅពេលមានទឹកជំនន់នេះ។

អំណោយដែលផ្តល់ជូនក្នុងមួយគ្រួសារទទួលបាន មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀល៕

    

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.