ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខមន្រ្តី និងប្រជាការពារសង្កាត់ព្រែកប្រា, ច្បារអំពៅទី១, មន្រ្តីនគរបាលបុស្តិ៍ និងប្រជាពលរដ្ឋ១២០គ្រួសារ

អភិបាលខណ្ឌច្បារអំពៅ ចុះសួរសុខទុក្ខមន្រ្តី និងប្រជាការពារសង្កាត់ព្រែកប្រា, ច្បារអំពៅទី១, មន្រ្តីនគរបាលបុស្តិ៍ និងប្រជាពលរដ្ឋ១២០គ្រួសារ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះញាណវង្ស សៅរ៍ មុនី ព្រះអនុគណខណ្ឌច្បារអំពៅ និងជាព្រះចៅអធិការវត្តកំសាន្ត និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ បានជួបសំណេះ សំណាល សាកសួរសុខទុក្ខមន្រ្តី និងប្រជាការពារនៃរដ្ឋបាលសង្កាត់ព្រែកប្រា, សង្កាត់ច្បារអំពៅទី១ និងមន្រ្តីនគរបាលបុស្តិ៍ នគរបាលសង្កាត់ព្រែកប្រា និងឧបត្ថមដល់សង្កាត់ព្រែកប្រា, សង្កាត់ច្បារអំពៅទី១។

លោកអភិបាលខណ្ឌ បានថ្លែងកោតសរសើរ ដល់កម្លាំងប្រជាការពារ ក៏ដូចជាមន្ត្រីនគរបាលប៉ុស្តិ៍ព្រែកប្រា ដែលបានបំពេញការងារតួនាទី ក្នុងការរក្សាសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍ នៅចំណុចផ្សារផ្លូវ៣៦៩ ដែលទទួលបានការអរគុណពីប្រជាពលរដ្ឋ ក៏អ្នកធ្វើដំណើរឆ្លងកាត់បានយ៉ាងល្អ ។

លោក ចេង មុនីរ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 ទាំងអស់គ្នា ដោយការស្ម័គ្រចិត្តទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ដូសទី៣ ទី៤ និងទី៥) ឲ្យបានគ្រប់ៗគ្នា។ រោគសញ្ញាមានដូចជា៖ ក្តៅខ្លួន ក្អក ឈឺបំពង់ក ហៀរសំបោរ មានភាពស្រដៀង ទៅនឹងជំងឺផ្តាសាយធម្មតា។

ចំណែកបុស្តិ៍នគរបាលសង្កាត់ព្រែកប្រា ភូមិព្រះពន្លា ភូមិជ្រោយបាសាក់ ភូមិជ្រោយបាសាក់១ ក្នុងមួយទីតាំងទទួលបាន អង្ករ៥០គីឡូក្រាម, មីមួយកេស, ទឹកក្រូច១កេស, ទឹកបរិសុទ្ធ២កេស, ឃីត២កញ្ចប់ និងថវិកា១០០,០០០រៀល។

មន្ត្រីរដ្ឋបាលខណ្ឌ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន១២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានទទួលអង្ករ២៥គីឡូក្រាម, ឃីត១ និងថវិកា២០,០០០រៀល (សម្រាប់មន្ត្រីជាស្ត្រីទទួលបានសារុង១បន្ថែម)៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.