ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

បុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានតែងតាំងជាអនុប្រធានគណបក្សហ្វ៊ុនសុិនប៉ិច

បុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានតែងតាំងជាអនុប្រធានគណបក្សហ្វ៊ុនសុិនប៉ិច

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច បានសម្រេចតែងតាំងព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ជាអនុប្រធានគណបក្សហ្វ៊ុនស៉ិនប៉ិច។ នេះបើយោងតាមសេចក្តីសម្រេចរបស់គណបក្សផ្ញើមកកាន់បណ្តាញព័ត៌មាន  នៅព្រលប់ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី គឺបុត្រីរបស់បុត្រីសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងជាព្រះអនុជ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មាតាតែមួយផងដែរ។

បើតាមលោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វ៊ុនស៉ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន   ថា ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដង្ហែរភ្ជាប់ជាមួយនឹងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ គ្រាដែលសម្តេចក្រុមព្រះគង់ជាប្រធានរដ្ឋសភាជាតិ។ បន្ថែមពីនេះព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី ធ្លាប់ធ្វើជាតំណាងរាស្ត្រមកពីគណបក្សហ្វ៊ុនស៊ិនប៉ិច, ជារដ្ឋលេខាធិការ ក្រសួងទេសចរណ៍ផងដែរ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្ននេះ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម រតនាទេវី តែងតែដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមកិច្ចការគណបក្សហ្វ៊ុនស៉ិនប៉ិច ជាពិសេសទ្រង់យាងជាតំណាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ លើកិច្ចការងារសំខាន់ៗនានា ជាមួយអង្គការអន្តរជាតិ-ជាតិ ព្រមទាំងបណ្តាអង្គទូតមួយចំនួនផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.