ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

បង្គោលព្រំដែនកម្ពុជាវៀតណាមរងការបាក់ធ្លាក់ចូលទឹកអូរក្នុងខេត្តមណ្ឌលគិរី ដោយ:សុខុម

បង្គោលព្រំដែនកម្ពុជាវៀតណាមរងការបាក់ធ្លាក់ចូលទឹកអូរក្នុងខេត្តមណ្ឌលគិរី ដោយ:សុខុម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បង្គោលព្រំដែនកម្ពុជាវៀតណាមរងការបាក់ធ្លាក់ចូលទឹកអូរក្នុងខេត្តមណ្ឌលគិរី
ដោយ:សុខុម
មណ្ឌលគិរី ៖ បង្គោលព្រំដែនកម្ពុជាវៀតណាមក្នុងស្រុកកែវសីមាខេត្តមណ្ឌលគិរីមួយដើមកំពុងប្រឈមធ្លាក់ចូលទឹកអូរ ក្រោយពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃ។
លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បា ឲ្យអ្នកសារព័ត៌មានដឹងនៅថ្ងៃទី១០ខែកក្កដាឆ្នាំ ២០២២ ថាលោកបានដឹកនាំក្រុមការងារស្រុកចុះពិនិត្យ ឃើញថា ទឹកអូរបានជន់ឡើងខ្លាំងបណ្តាលឲ្យបាក់ដីមាត់ច្រាំងខាងកម្ពុជាធ្វើឱ្យប៉ះពាល់ដល់បង្គលព្រំដែនដែលបានបោះរួច។
លោកអភិបាលស្រុកបន្តថា លោកបានរាយការណ៏ជូនដល់អាជ្ញាធរខេត្តហើយ។ជាប៉ុណ្ណោះអាសន្ន លោកបានចាត់ក្រុមការងារដើម្បីយកខ្សែទាក់ចងបង្គោលកុំឲ្យធ្លាក់ចូលទឹកអូរ។ប៉ុន្តែរហូតដល់ពេលនេះ ក្រុមការងារមិនទាន់អាចចូលទៅតំបន់នោះបានទេ ព្រោះមេឃនៅបន្តធ្លាក់ភ្លៀងខ្លាំង ។ម៉្យាងទៀតទីតាំងនោះស្ថិតនៅចំណោតភ្នំខ្ពស់ៗ ព្រៃ គ្មានផ្លូវចូលដល់ទេ។
លោកអភិបាលស្រុកកែវសីមាបញ្ជាក់ថាបង្គោលព្រំដែនកម្ពុជាវៀតណាមនោះគឺលេខ ៦០/៣៨(១)ចំណុច UTM72079,1340735ស្ថិតលើព្រំដែនគោកអូរហ៊ុច ព្រំប្រទល់ប្រទេសកម្ពុជា-វៀតណាម។ក្រោយចុះទៅដល់ពិនិត្យឃើញថា បង្គោលលេខ៦០នេះ កំពុងរងផលប៉ះពាល់ខ្លាំង ដោយជំនន់ទឹកភ្លៀងធ្វើឲ្យ បាក់ដីហូរច្រោះជិតដល់បង្គោលហើយ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.