ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេង និងរបាំដល់បារមីនាងក្រពុំឈូក និងប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃចំនួន៣វត្ត នៅខេត្តក្រចេះ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន ថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេង និងរបាំដល់បារមីនាងក្រពុំឈូក និងប្រគេនទៀនព្រះវស្សា ដល់ព្រះសង្ឃចំនួន៣វត្ត នៅខេត្តក្រចេះ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

   

(ក្រចេះ)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញថ្វាយគ្រឿងសក្ការៈ ថ្វាយភ្លេងប្រពៃណីខ្មែរ និងរបាំដល់បារមីព្រះនាងក្រពុំឈូក ដើម្បីសុំសេចក្តីសុខចម្រើន ជូនដល់ប្រទេសជាតិ និងប្រគេនទៀនព្រះវស្សាព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស ចំនួន៣វត្ត គឺវត្តព្រះវិហារលាវ វត្តវិហារគោក និងវត្តវិហារសសរ ១០០នៅខេត្តក្រចេះ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ។

ពិធីសាសនានេះ អាចប្រព្រឹត្តទៅបានដោយសាតែប្រទេសជាតិ មានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេស ឲ្យមានការអភិវឌ្ឍ និងមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យព្រះពុទ្ធសាសនា ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។

ចំណែកឯទឹកចិត្តសទ្ធាជ្រះថ្លានាថ្ងៃនេះ បានកើតឡើងចេញពីការរួមសាមគ្គីពីសំណាក់ប្រជាពលរដ្ឋ ឧកញ៉ា លោក លោកស្រី ទាំងអស់គ្នានេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជាឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរដល់ព្រះសង្ឃគ្រប់ព្រះអង្គ និងជូនពរសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំ សមាជិករដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យជួបសេចក្តីសុខចម្រើន គ្រប់ៗគ្នា ជាពិសេស សូមគ្រប់ក្រុមគ្រួសារជៀសផុតនូវជំងឺកាចសាហាវផ្សេងៗ៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.