ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឃើញភ្លាមចូលភ្លែត! សម្តេចតេជោ ហ៊ុន សែន ឆ្លៀតសួរសុខទុក្ខជនពិការប្រកបរបរម៉ាស្សា

ឃើញភ្លាមចូលភ្លែត! សម្តេចតេជោ ហ៊ុន សែន ឆ្លៀតសួរសុខទុក្ខជនពិការប្រកបរបរម៉ាស្សា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ក្នុងពេលអញ្ជើញធ្វើជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និងក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍នៅសណ្ឋាគារសុខា នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានឆ្លៀតចូលសួរសុខទុក្ខជនពិការមួយក្រុម ដែលប្រកបរបរម៉ាស្សានៅក្បែរសណ្ឋាគារនោះ។

ហាងម៉ាស្សាមានឈ្មោះថា «សំណាង ខេមបូឌា» គឺជាកន្លែងម៉ាស្សាផ្តល់សេវាដោយជនពិការភ្នែក។ ការអញ្ជើញចូលសួរសុខទុក្ខជនពិការនៅក្នុងហាងម៉ាស្សានេះ មិនមានបានរៀបចំទុកជាមុននោះឡើយ ពោលជាការអញ្ជើញចូលសួរសុខទុក្ខដោយមិនបានព្រៀងទុក។

ពេលធ្វើដំណើរចាកចេញពីកម្មវិធីសម្តេចតេជោ ហ៊ុន សែន ក៏បានក្រឡេកឃើញ ហើយសម្តេចក៏បានប្រាប់អ្នកបើកបរឱ្យឈប់ និងដើរចូលទៅក្នុងហាងម៉ាស្សានោះតែម្តង។ វត្តមានរបស់សម្តេចតេជោ បានធ្វើឱ្យបងប្អូនជនពិការបម្រើការងារនៅក្នុងហាងស្រឡាំងកាំងភ្ញាក់ផ្អើល ហើយក៏រំភើបផងដែរ។

ក្រៅតែពីការសាកសួរសុខទុក្ខ និងព័ត៌មានពាក់ព័ន្ធនឹងការប្រកបរបរហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់បងប្អូនជនពិការបម្រើការងារនៅទីតាំងនោះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតដល់ការរស់នៅរបស់បងប្អូនជនពិការ។ ការយកចិត្តទុកដាក់នេះ ដោយសារតែសម្តេចយល់ពីទុក្ខលំបាករបស់ជនពិការ ក្នុងនាមសម្តេចជាជនពិការភ្នែកផងដែរនោះ។ បន្ថែមពីលើនោះ ការយកចិត្តទុកដាក់លើជនពិការ ជាស្មារតីនៃការទទួលខុសត្រូវក្នុងនាមជាប្រមុខដឹកនាំកម្ពុជា ដើម្បីជំរុញសមត្ថភាព និងលទ្ធភាពដល់ជនពិការ ខណៈដែលពួកគេមិនមានកាយសម្បទាគ្រប់គ្រាន់ ដើម្បីបង្កភាពងាយស្រួលក្នុងការរស់នៅ ឬប្រកបរបរចិញ្ចឹមជីវិតដូចអ្នកមានកាយសម្បទាគ្រប់គ្រាន់នោះ។

តាមរយៈកាយវិការនាព្រឹកមិញនេះ ជាការស្តែងឱ្យឃើញកាន់តែប្រចក្សថែមទៀតថា សម្តេចតេជោ ហ៊ុន សែន គឺជាប្រមុខរាជរដ្ឋាភិបាលមួយរូប ដែលបានយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះជនពិការ។ ការយកចិត្តទុកដាក់របស់សម្តេចតេជោ បានធ្វើឱ្យសិទ្ធិរបស់ជនពិការត្រូវបានលើកកម្ពស់ ចៀសផុតពីការប្រមាថមើលងាយទាំងឡាយ ហើយពួកគេមានឱកាសកាន់តែច្រើនក្នុងការចូលរួមសកម្មភាពនានានៅក្នុងសង្គម៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.