ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូន លោក ហ៊ីរ៉ូយូគី ហូសូដា ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ផ្ញើសារលិខិតជូន លោក ហ៊ីរ៉ូយូគី ហូសូដា ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ បានលោក ហ៊ីរ៉ូយូគី ហូសូដា (Hiroyuki Hosoda) ប្រធានសភាតំណាងរាស្ត្រ នៃប្រទេសជប៉ុន ចំពោះមរណភាពរបស់លោក ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំមានសេចក្តីរន្ធត់ និងក្រៀមក្រំយ៉ាងក្រៃលែង ដោយបានទទួលដំណឹងមរណភាពរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ (Shinzo Abe) អតីតនាយករដ្ឋមន្ត្រីជប៉ុន ដែលត្រូវបានខ្មាន់កាំភ្លើងបាញ់ប្រហារក្នុងអំឡុងពេលថ្លែងសុន្ទរកថាក្នុងយុទ្ធនាការរកសម្លេងឆ្នោត ស្ថិតនៅក្នុងក្រុងណារ៉ា (Nara) កាលពីថ្ងៃសុក្រទី៨ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។ ក្នុងឱកាសដ៏សោកសៅនេះ តាងនាមរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្ដែងនូវសមានទុក្ខយ៉ាងក្រៀមក្រំ… និងក្តីអាណិតអាសូរជាទីបំផុតជាមួយ ឯកឧត្តមប្រធាន និងតាមរយៈ ឯកឧត្តម ជូនចំពោះក្រុមគ្រួសារ នៃសព និងបងប្អូនជនរួមជាតិជប៉ុនទាំងមូលចំពោះការបាត់បង់នូវ ឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមរបស់ជាតិមួយរូប»។

សម្តេចបានបន្ដទៀតថា «សពលោក ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន គឺជារដ្ឋបុរសដ៏ប៉ិនប្រសប់ និងមាន ប្រជាប្រិយភាពមួយរូប ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងចំណងមិត្តភាពដ៏យូរអង្វែង រវាងប្រទេសកម្ពុជា និងជប៉ុន ក៏ដូចជាក្នុងការសម្រេចបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាពសេដ្ឋកិច្ច ទាំងក្នុងតំបន់ និងពិភពលោកទាំងមូល។ បន្ថែមលើនេះ ក្នុងអាណត្តិរបស់ ឯកឧត្តម ស៊ីនហ្សូ អាប រដ្ឋាភិបាលជប៉ុនបានផ្ដល់ជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់ប្រទេសកម្ពុជា និងដល់ប្រទេសមួយចំនួន ទៀតក្នុងតំបន់អាស៊ានផងដែរ។ ជាថ្មីម្តងទៀត រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអំពើហឹង្សាដ៏ ព្រៃផ្សៃ និងគួរឱ្យស្អប់ខ្ពើមខាងលើនេះ ហើយសូមចូលរួមជាមួយសភាតំណាងរាស្ត្រ និងប្រជាជនជប៉ុន ក្នុងការកាន់មរណភាពទុក្ខចំពោះសព លោក ស៊ីនហ្សូ អាប»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.