ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពលោក អាបេ សិនហ្សូ

ព្រះមហាក្សត្រខ្មែរ ថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ចំពោះមរណភាពលោក អាបេ សិនហ្សូ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានថ្វាយព្រះរាជសារជូន ព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO) ចំពោះមរណភាពរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ។ នេះបើតាមព្រះរាជសារ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១១ ខែកក្កដានេះ។

ក្នុងព្រះរាជសាររបស់ព្រះមហាក្សត្រនៃកម្ពុជា មានខ្លឹមសារដូចខាងក្រោម៖

«ជូនចំពោះព្រះចៅអធិរាជជប៉ុន ណារុហ៊ីតុ (NARUHITO)

ខ្ញុំពិតជាមានអារម្មណ៍សោកសៅយ៉ាងក្រៃលែង ដែលទទួលបានដំណឹងមរណភាព របស់ឯកឧត្ដម អាបេ សិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន (ពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០)។

នៅក្នុងពេលវេលាដ៏សោកសៅនេះ ប្រទេសកម្ពុជាទាំងមូល ប្រជាជន រដ្ឋាភិបាល សភាជាតិ គ្រួសាររាជ្យវង្ស និងខ្លួនខ្ញុំផ្ទាល់សូមចូលរួម រំលែកទុក្ខដ៏ក្រៀមក្រំជាមួយព្រះចៅអធិរាជ និងប្រជាជាតិជប៉ុនទាំងមូល។ យើងទាំងអស់គ្នាសូមគោរព និងរំលឹកដល់វិញ្ញាណក្ខន្ធដល់ ឯកឧត្ដមអតីតនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានពលីជីវិតដើម្បីបុព្វហេតុជប៉ុន។

ខ្ញុំចងចាំជានិច្ចនូវអនុស្សាវរីយ៍របស់ខ្ញុំ ជាមួយឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ក្នុងឱកាសនៃដំណើរទស្សនកិច្ចរបស់ខ្ញុំទៅកាន់ទីក្រុង តូក្យូ កាលពីខែតុលា ឆ្នាំ២០១៩ ដើម្បីចូលរួមពិធីឡើងគ្រងរាជ្យសម្បត្តិ របស់ព្រះអង្គជាព្រះចៅអធិរាជជប៉ុន។

ប្រជាជនកម្ពុជាទាំងប្រុស ទាំងស្រី នឹងមិនអាចបំភ្លេចបានឡើងនូវគុណ និងការគំាទ្រយ៉ាងមានតម្លៃ ដែលឯកឧត្ដមនាយករដ្ឋមន្ត្រី អាបេ សិនហ្សូ ដែលបានចូលរួមចំណែកក្នុងនាមប្រទេសជប៉ុន ដើម្បីជួយកម្ពុជាលើវិស័យស្ថាបនាជាតិ។

សូមព្រះចៅអធិរាជ ទទួលយកការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ពីយើងទាំងអស់គ្នា»៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.