ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប ស្តីពីបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើត

ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប ស្តីពីបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុប ស្តីពីបេសកកម្មស្វែងរកការពិត នៅប្រទេសទីម័រខាងកើត

ឯកឧត្តមបណ្ឌិត ឌី ខាំបូលី ឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងជាប្រធានឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ដឹកនាំប្រតិភូអាស៊ានបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសទីម័រខាងកើត និងចូលរួមកិច្ចប្រជុំបូកសរុប ដោយមានការចូលរួមពីឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន នៃប្រទេសសមាជិកអាស៊ាន ប្រធានវិស័យនៃសហគមន៍សង្គម-វប្បធម៌អាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន អគ្គលេខាធិការរងទទួលបន្ទុកសហគមន៍សង្គម-វប្បធម៌អាស៊ាន មន្ត្រីបង្គោលពាក់ព័ន្ធ និងមន្ត្រីលេខាធិការដ្ឋានអាស៊ាន នាល្ងាចថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ នៅទីក្រុងឌីលី ប្រទេសទីម័រខាងកើត។

ក្នុងដំណើរទស្សនកិច្ចផ្លូវការក្នុងថ្ងៃទីបី នៃបេសកកម្មស្វែងរកការពិតពីប្រទេសទីម័រខាងកើត ដែលមានគោលបំណងចូលជាសមាជិកអាស៊ាននេះ ឯកឧត្តមបណ្ឌិត ឌី ខាំបូលី និងប្រតិភូបានធ្វើទស្សនកិច្ចនៅស្ថាប័នជាច្រើនក្នុងប្រទេសទីម័រឡេស្តេ។ បន្ថែមពីលើនេះ ឯកឧត្តម បានឡើងថ្លែងសុន្ទរកថា ដែលមាន០៤ចំណុចសំខាន់ៗរួមមាន៖ ទី១ ដំណើរទស្សនកិច្ចនេះបានជួយកំណត់សកម្មភាពដែលអាស៊ានអាចជួយប្រទេសទីម័រខាងកើតបន្ថែមទៀតតាមរយៈការកសាងសមត្ថភាព។ ទី២ កម្មវិធីដែលប្រទេសទីម័រខាងកើតរៀបចំដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការក្លាយជាផ្នែកមួយនៃគ្រួសារអាស៊ាន។ ទី៣ តាមរយៈការចូលរួមរបស់ប្រទេសជាសមាជិកអាស៊ាន យើងនឹងប្រមូលព័ត៌មានពាក់ព័ន្ធទាំងអស់ជុំវិញបេសកកម្មនេះ និងធានាឱ្យមានវឌ្ឍនភាពក្នុងការពិចារណាលើពាក្យសុំចូលជាសមាជិកអាស៊ានរបស់ទីម័រឡេសស្តេ និងទី៤ ទោះបីបេសកកម្មនេះបានបញ្ចប់ក៏ដោយ កម្ពុជានឹងបន្តរក្សាទំនាក់ទំនង និងការផ្លាស់ប្តូរមតិជាបន្តបន្ទាប់ ដើម្បីធានាបាននូវវឌ្ឍនភាព និងការពន្លឿនការពិចារណាលើពាក្យសុំចូលជាសមាជិកអាស៊ានរបស់ទីម័រខាងកើត។

នៅយប់ថ្ងៃដដែលនះ ក៏មានពិធីជប់លៀងជូនឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ានរបស់កម្ពុជា និងឧត្តមមន្ត្រីសហគមន៍សង្គម-វប្បធម៌អាស៊ាន ដទៃទៀត ពីសំណាក់ ឯកឧត្តមបណ្ឌិត José Ramos-Horta ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតផងដែរ។

ឯកឧត្តមបណ្ឌិត José Ramos-Horta បានថ្លែងអំណរគុណដល់គណៈប្រតិភូទាំងអស់ដែលបានមកបំពេញទស្សនកិច្ចស្វែងរកការពិត នៅប្រទេសរបស់ឯកឧត្តម រយៈពេល៣ថ្ងៃកន្លងមក។ ក្នុងឱកាសនោះ ឯកឧត្តម ក៏បានផ្តល់កិត្តិយសដ៏ខ្ពង់ខ្ពង់ក្នុងកម្មវិធីថតរូបអនុស្សាវរីយ និងពិធីលៀងសាយភោជន៍ផងដែរ។

ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានបញ្ជាក់ថា ៖ “ខ្ញុំសូមអរគុណទៅកាន់ប្រទេសសមាជិកអាស៊ានទាំងអស់ សម្រាប់ការនៅជាមួយពួកយើង និងសម្រាប់ការជួយទីម័រខាងកើតជោគជ័យក្នុងអាស៊ាន។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកតញ្ញូតាធម៌ចំពោះការគាំទ្ររបស់អ្នកទាំងអស់គ្នា ហើយយើងនឹងចូលរួមជាមួយអ្នកគ្រប់គ្នាឆាប់ៗនេះ!”។

សូមបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីស្វែងរកការពិតនៅប្រទេសទីម័រខាងកើតនេះ គណៈប្រតិភូក្រសួងព័ត៌មាន ក៏បានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះផងដែរ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានឧត្តមមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ាន៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.