ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

លោក ហ៊ុន ម៉ានី យកពេលមុនចាប់ផ្ដើមសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក ស៉ីនហ្សូ អាបេ

លោក ហ៊ុន ម៉ានី យកពេលមុនចាប់ផ្ដើមសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក ស៉ីនហ្សូ អាបេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក៏បានយកពេលស្មឹងស្មាធរយៈពេល១នាទី មុនចាប់ផ្ដើមសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជា ដើម្បីជាការគោរពវិញ្ញាណក្ខន្ធរបស់លោក អាបេ ផងដែរ ដែលជាមិត្តភក្ដិដ៏ល្អមួយរបស់របស់កម្ពុជា។

បន្ថែមពីនេះ ការស្មឹងស្មាធដើម្បីគោរពវិញ្ញាណក្ខន្ធនេះ លោក ហ៊ុន ម៉ានី បានបង្ហាញអំពីការចងចាំនូវការចូលរួមដ៏ធំធេងរបស់លោក ស៉ីនហ្សូ អាបេ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា-ជប៉ុន ផងដែរ។

តាមរយៈ Facebook លោក ហ៊ុន ម៉ានី បានរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២ ជាថ្ងៃកាន់ទុក្ខផ្លូវការជូនចំពោះវិញ្ញាណក្ខន្ធសព ឯកឧត្តម ស៊ីនហ្សូ អាបេ អតីតនាយករដ្ឋមន្រ្តីជប៉ុន ដែលបានទទួលមរណភាពកាលពីថ្ងៃទី០៨ ខែកក្កដាកន្លងទៅ។ ឆ្លៀតឱកាសក្នុងពិធីបើកសិក្ខាសាលារបស់សហភាពសហព័ន្ធយុវជនកម្ពុជានាព្រឹកនេះ យើងបានធ្វើការស្មឹងស្មាធរយៈពេល១នាទី ដើម្បីគោរពវិញ្ញាណក្ខន្ធរបស់ឯកឧត្តម ដែលជាមិត្តភក្តិដ៏ល្អមួយរូបរបស់កម្ពុជា។

យើងនឹងចងចាំនូវការចូលរួមដ៏ធំធេងរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ។ សូមវិញ្ញាណក្ខន្ធឯកឧត្តមបានទៅកាន់ទីស្ងប់សុខកុំបីឃ្លៀងឃ្លាតឡើយ»។

សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០២២នេះ កាន់ទុក្ខនៅទូទាំងប្រទេសចំនួនមួយថ្ងៃ ដើម្បីសម្តែងនូវមរណទុក្ខជាមួយប្រជាពលរដ្ឋជប៉ុនចំពោះមរណភាពរបស់លោក ស៉ីនហ្សូ អាបេ។

គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិ នៅថ្ងៃទី០៩ ខែកក្កដា ម្សិលមិញ ក៏បានណែនាំទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋ និងសាលារៀន ត្រូវបង្ហូតទង់ជាតិនៅពាក់កណ្តាលដង ដើម្បីចូលរួមកាន់មរណទុក្ខចំពោះការទទួលមរណភាពរបស់ លោក អាបេ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គេបានសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័ន និងសាលារៀននានា បានបង្ហូតទង់ជាតិចុះនៅពាក់កណ្តាលដង ដែលជាការបង្ហាញនូវការចូលរួមសោកស្តាយ និងអាឡោះអាល័យជាទីបំផុតជាមួយប្រជាពលរដ្ឋជប៉ុន ចំពោះការបាត់បង់នូវឥស្សរជននយោបាយដ៏ល្បាញល្បី និងខ្លាំងពូកែមួយរូប៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.