ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ១១នាក់ ទៅតុលាការពាក់ព័ន្ធ ០៣ករណីផ្សេងគ្នា! ==> សម្តេចតេជោ ហ៊ុន សែន ផ្តល់ផ្ទះ១០២ខ្នង ជូនអតីតយុទ្ធជននៅខេត្តព្រះវិហារ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តព្រះវិហារ ==> ឯកឧត្តម ខូយ រីដា បានដឹកនាំគណៈប្រតិភូខេត្ត អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅខេត្តដុងថាប់ សាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងឱកាសអញ្ជើញចូលរួមខួបអនុស្សាវរីយ៍លើកទី៧៩ នៃទិវាយុទ្ធជនពិការ និងពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដា ២០២៦) ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី

ថ្ងៃនេះកម្ពុជាកាន់ទុក្ខមួយថ្ងៃ ចំពោះមរណភាពរបស់លោក អាបេ

ថ្ងៃនេះកម្ពុជាកាន់ទុក្ខមួយថ្ងៃ ចំពោះមរណភាពរបស់លោក អាបេ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ មរណភាពរបស់លោក អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន ដោយសារតែការបាញ់ប្រហារពេលឃោសនារកសំឡេងឆ្នោតកាលពីថ្ងៃទី០៨ ខែកក្កដា បានអង្រួនបេះដូងប្រជាពលរដ្ឋឱ្យតក់ស្លុតរន្ធត់ចិត្ត និងសង្វេគជាពន់ពេក។ មនោសញ្ចេតនាអាឡោះអាល័យសោកស្តាយចំពោះមរណភាពរបស់លោក អាបេ ក៏ដោយសារតែលោក ជាមេដឹកនាំជប៉ុនមួយរូប ដែលបានផ្សារភ្ជាប់នូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅជាមួយប្រជាពលរដ្ឋកម្ពុជា។

តបនឹងគុណបំណាច់ និងមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ដែលលោក អាបេ មានចំពោះប្រទេស និងប្រជាជនកម្ពុជានោះ នៅទៀបភ្លឺថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចយកថ្ងៃអាទិត្យ ទី១០ ខែកក្កដា កាន់ទុក្ខនៅទូទាំងប្រទេសចំនួនមួយថ្ងៃ ដើម្បីសម្តែងនូវមរណទុក្ខជាមួយប្រជាពលរដ្ឋជប៉ុនចំពោះមរណភាពរបស់លោក អាបេ។

ក្នុងសារសំឡេងកាលពីទៀបភ្លឺថ្ងៃទី០៩ ខែកក្កដា សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា មរណភាពរបស់លោក អាបេ ស៊ិនហ្សូ មិនត្រឹមតែជាការបាត់ប្រកបដោយភាពសោកស្តាយ តក់ស្លុត រន្ធត់ និងអាឡោះអាល័យសម្រាប់តែប្រជាពលរដ្ឋជប៉ុនប៉ុណ្ណោះ តែសម្រាប់ប្រជាពលរដ្ឋនៅលើពិភពលោក រួមទាំងប្រជាពលរដ្ឋកម្ពុជាផងដែរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងស្និទ្ធស្នាលបំផុតជាមួយលោក អាបេ បានបញ្ជាក់ថា ក្នុងការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនទាំងពីរលើក លោក អាបេ ស៊ិនហ្សូ បានប្រឹងប្រែងយ៉ាងខ្លាំងដល់ការជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជា រហូតក្លាយទៅជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំ២០១៣។ បន្ថែមពីលើនោះ លោក អាបេ ក៏បានជំរុញនូវការផ្តល់ជំនួយគាំទ្រដល់ការអភិវឌ្ឍគ្រប់វិស័យនៅកម្ពុជា រួមទាំងហេដ្ឋារចនាសម្ព័ន្ធផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា លោក អាបេ ក៏ជានាយករដ្ឋមន្ត្រី ដែលបានជំរុញដល់ទំនាក់ទំនងរវាងអាស៊ាន និងជប៉ុន និងជំរុញដល់ទំនាក់ទំនងមេគង្គ-ជប៉ុនផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គណៈកម្មាធិការបុណ្យជាតិ និងអន្តរជាតិ ឱ្យយកចិត្តទុកដាក់រៀបចំការកាន់មរណទុក្ខនេះ ដោយតម្រូវឱ្យមានការបង្ហូតទង់ជាតិនៅពាក់កណ្តាលដង នៅតាមសាលារៀន និងតាមក្រសួង ស្ថាប័ននានារបស់ជាតិ។

គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិនៅថ្ងៃទី០៩ ខែកក្កដា ម្សិលមិញ ក៏បានណែនាំទៅដល់ក្រសួង ស្ថាប័នរបស់រដ្ឋ និងសាលារៀន ត្រូវបង្ហូតទង់ជាតិនៅពាក់កណ្តាលដង ដើម្បីចូលរួមកាន់មរណទុក្ខចំពោះការទទួលមរណភាពរបស់ លោក អាបេ។

នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២នេះ គេបានសង្កេតឃើញថា នៅតាមក្រសួង ស្ថាប័ន និងសាលារៀននានា បានបង្ហូតទង់ជាតិចុះនៅពាក់កណ្តាលដង ដែលជាការបង្ហាញនូវការចូលរួមសោកស្តាយ និងអាឡោះអាល័យជាទីបំផុតជាមួយប្រជាពលរដ្ឋជប៉ុន ចំពោះការបាត់បង់នូវឥស្សរជននយោបាយដ៏ល្បាញល្បី និងខ្លាំងពូកែមួយរូប។

សូមបញ្ជាក់ថា លោក អាបេ អតីតនាយករដ្ឋមន្ត្រីជប៉ុន បានទទួលមរណភាពនៅមន្ទីរពេទ្យ ក្រោយត្រូវបានបាញ់ប្រហារក្នុងអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោតព្រឹទ្ធសភា នៅភាគខាងលិចទីក្រុងណារ៉ា ប្រទេសជប៉ុន នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែកក្កដា ឆ្នាំ២០២២។

លោក អាបេ មានអាយុ ៦៧ឆ្នាំ បានកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនចំនួនពីរលើក។ លើកទីមួយពីឆ្នាំ២០០៦ ដល់ឆ្នាំ២០០៧ និងលើកទីពីរពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០។ លោក អាបេ បានលាលែងចេញពីតំណែងនាយករដ្ឋមន្ត្រីមុនអាណត្តិនៅខែសីហា ឆ្នាំ២០២០ ក្រោមហេតុផលបញ្ហាសុខភាព។ លោក គឺជាមេដឹកនាំម្នាក់ ដែលកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុនបានយូរជាងគេ។

ទោះជាបានលាលែងចេញពីតំណែងក៏ពិតមែន តែលោក អាបេ នៅតែបន្តមានឥទ្ធិពលយ៉ាងខ្លាំងលើនយោបាយជប៉ុន ដោយសារតែភាពជោគជ័យនៃនយោបាយសេដ្ឋកិច្ច «Abenomics» របស់លោក។ លោកជាមនុស្សម្នាក់ដែលដឹកនាំយុទ្ធនាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិនិយមរបស់ជប៉ុន ដែលបានអនុញ្ញាតឱ្យជប៉ុនអាចធ្វើសកម្មភាពយោធាជួយដល់សម្ព័ន្ធមិត្ត ជាផ្នែកមួយនៃការពង្រឹងវិស័យការពារជាតិជប៉ុន។

សម្រាប់ទំនាក់ទំនងជាមួយកម្ពុជា លោក អាបេ បានឈានលើសពីទំនាក់ទំនងរវាងប្រទេស និងប្រទេស ពោលគឺបានឈានដល់ទំនាក់ទំនងរវាងបុគ្គលរបស់លោក ជាមួយមេដឹកនាំកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន។ ក្នុងនោះគេចាំបានថា កាលពីខែសីហា ឆ្នាំ២០១៧ ពេលបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន សម្តេចតេជោ ហ៊ុន សែន ទទួលបានការធ្វើឱ្យភ្ញាក់ផ្អើលដោយនំខួបកំណើតរៀបចំដោយលោក អាបេ ថែមទៀតផង។ កាយវិការនោះ បង្ហាញឱ្យឃើញនូវចំណងទំនាក់ទំនងជ្រាលជ្រៅ និងស្និទ្ធស្នាលមួយរវាងសម្តេចតេជោ ហ៊ុន សែន និងលោក អាបេ។

តាមរយៈទំនាក់ទំនងផ្សារភ្ជាប់ដោយមនោសញ្ចេតនាផ្ទាល់ខ្លួន បានធ្វើឱ្យលោក អាបេ ក្លាយទៅជាមេដឹកនាំជប៉ុនមួយរូប ដែលបានដាក់ចេញនូវគោលនយោបាយការទូតជាច្រើនជំរុញនូវទំនាក់ទំនងជាមួយប្រទេសកម្ពុជា រួមចំណែកជួយកសាង និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែល្អប្រសើរបន្ថែមពីលើមរតកនៃទំនាក់ទំនងប្រទេសទាំងពីរពីអតីតកាល។

ក្នុងតំណែងជានាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ធ្លាប់បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅខែវិច្ឆិកា ឆ្នាំ២០១៣។ តាមរយៈដំណើរទស្សនកិច្ចរបស់លោកនាពេលនោះ លោកបានសម្រេចផ្តល់ជំនួយជួយកែទម្រង់ប្រព័ន្ធបោះឆ្នោតនៅកម្ពុជា និងជំនួយអភិវឌ្ឍន៍មួយចំនួនផ្សេងទៀត។

ក្នុងកំលុងពេលនៃការកាន់តំណែងជានាយករដ្ឋមន្ត្រីជប៉ុន ជាពិសេសការកាន់តំណែងពីឆ្នាំ២០១២ ដល់ឆ្នាំ២០២០ លោក អាបេ បានរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន។ ក្នុងនោះលោកបានធ្វើឱ្យទំនាក់ទំនងកម្ពុជា ក្លាយពីទំនាក់ទំនងធម្មតាទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រក្នុងឆ្នាំ២០១៣។ បន្ថែមពីលើនោះទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងកម្ពុជា និងជប៉ុន បានរីកធំធាត់ជាបន្តបន្ទាប់ផងដែរ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.