ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោកទូចគង្គាតំណាងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត

លោកទូចគង្គាតំណាងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

 

លោកទូចគង្គាតំណាងប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះ ក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត

 

ខេត្តស្វាយរៀង៖  លោកទូចគង្គា អនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងតំណាងលោកហេងសុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀងថ្លែងអំណរគុណដល់បងប្អូនយុវជនសមាជិកបក្ស ដែលធ្វើឲ្យបក្សមានជ័យជម្នះក្នុងការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ក្នុងក្រុងបាវិត។

ការថ្លែងអំណរគុណ ដល់បងប្អូនយុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិតធ្វើឡើងនៅថ្ងៃទី៩ខែកក្កដាឆ្នាំ២០២២ ក្នុងពិធីសំណេះសំណាលនិងពិសារអាហារសាមគ្គីក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតដោយមានការចូលរួមពីលោកលឹមសៀងហេងអភិបាលក្រុងបាវិតនិងអស់លោកលោកស្រីក្រុមការងារយុវជនគណបក្សខេត្តស្វាយរៀងនិងសមាជិកសមាជិការផងដែរ។

លោកទូចគង្គា  បានបន្តថាក្នុងនាមតំណាងលោកហេងសុខណាង ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង

បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាក្រុងបាវិតព្រមទាំងសមាជិក សមាជិកា និងសកម្មជនទាំងអស់ដែលបានចូលរួមយ៉ាងផុលផុសក្នុងការផ្សព្វផ្សាយ និងបញ្ជ្រាបគោលនយោបាយគណបក្សប្រជាជនកម្ពុជា ទៅដល់ប្រជាពលរដ្ឋក្នុងក្រុងបាវិត បានយល់ដឹង និងជ្រួតជ្រាប រហូតទទួលបានការគាំទ្រលើសផែនការកំណត់ និងមានជ័យជម្នះដ៏ត្រចះត្រចង់ជូនគណបក្សប្រជាជនកម្ពុជា ក្នុងការបន្តបេសកកម្មដឹកនាំមូលដ្ឋានឃុំ សង្កាត់ សម្រាប់អាណត្តិទី៥ នេះ»។

ទន្ទឹមនឹងនេះ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ គឺបានដំណើរការប្រព្រឹត្តិទៅដោយជោគជ័យ មានការចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងមានសុវត្ថិភាពសង្គម ព្រមទាំងបានការទទួលស្គាល់ពីអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ ដោយវាយតម្លៃខ្ពស់ថា មានដំណើរការល្អ ស្ងប់ស្ងាត់ សុខសន្តិភាព គ្មានអំពើហិង្សា សេរី និងយុត្តិធម៌។

លោកក៏បានបញ្ជាក់ឲ្យឃើញពីការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងការអនុវត្តគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕

         

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.