ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ប៉ូលិសជប៉ុន៖ ជនសង្ស័យជាឃាតកសម្លាប់ លោក អាបេ សារភាពថា មានកំហឹងដោយសារតែម្តាយក្ស័យធន

ប៉ូលិសជប៉ុន៖ ជនសង្ស័យជាឃាតកសម្លាប់ លោក អាបេ សារភាពថា មានកំហឹងដោយសារតែម្តាយក្ស័យធន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(តូក្យូ)៖ បុរសដែលបានសម្លាប់លោក អាបេ ស៉ីនហ្សូ (Shinzo Abe) ដែលជឿថាអតីតមេដឹកនាំជប៉ុនមានទំនាក់ទំនងជាមួយក្រុមសាសនាមួយនោះ បានស្តីបន្ទោសចំពោះការបំផ្លិចបំផ្លាញហិរញ្ញវត្ថុរបស់ម្តាយខ្លួន ហើយបានចំណាយពេលជាច្រើនខែរៀបចំផែនការវាយប្រហារដោយកាំភ្លើងផលិតនៅផ្ទះ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៩ ខែកក្កដា ឆ្នាំ២០២២។

ទីក្រុងក្យូដូ និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកផ្សេងទៀត បានដកស្រង់សម្តីរបស់ជនសង្ស័យដែលសារភាពប្រាប់ប៉ូលីសថា «ម្តាយរបស់ខ្ញុំត្រូវបានរ៉ំព័ទ្ធហិរញ្ញវត្ថុ ដោយក្រុមសាសនាមួយ ហើយវាជារឿងដែលធ្វើឲ្យខ្ញុំអាក់អន់ចិត្ត»។ ប៉ូលីសទីក្រុងណារ៉ា (Nara) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើព័ត៌មានលម្អិតអំពីហេតុផលឬការរៀបចំរបស់ ជនសង្ស័យ Yamagami ឡើយ។ រីឯ ប្រព័ន្ធ ផ្សព្វផ្សាយ ក៏មិន បាន បញ្ចេញ ឈ្មោះ ក្រុម សាសនា ដែល ជនសង្ស័យបានលើកឡើងខាងលើនេះដែរ។

គួរបញ្ជាក់ថា អ្នកជិតខាងបានប្រាប់រ៉យទ័រថា ជនសង្ស័យ Yamagami គឺជាមនុស្សឯកោដែលមិនឆ្លើយតបនៅពេលពួកគេនិយាយជាមួយ។ ទីភ្នាក់ងារសារព័ត៌មានក្យូដូបានឲ្យដឹងថា ជនសង្ស័យជឿថា លោក អាបេ បានផ្សព្វផ្សាយក្រុមសាសនាដែលធ្វើឲ្យម្តាយរបស់គេក្ស័យធន ដោយសារតែការបរិច្ចាគទៅឱ្យក្រុមសាសនានេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.