ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

លោក ហ៊ុន ម៉ានី ជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកា គណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២នេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល និងថ្លែងអំណរគុណ សមាជិក សមាជិកាគណបក្សឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ រួមដំណើរដោយអ្នកតំណាងរាស្រ្ត សមាជិក សមាជិកា ចុះជួយឃុំសង្កែសាទប និងក្រុមការងារចុះជួយខេត្តជាច្រើនរូបទៀត។

ជាកិច្ចចាប់ផ្ដើម នៃពិធីសំណេះសំណាលនេះ លោក កង សូសាទី ប្រធានក្រុមការងារគណបក្សចុះជួយឃុំសង្កែសាទប បានធ្វើរបាយការណ៍ពីសកម្មភាពការងារ និងលទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមកដែលកើតចេញពីការខិតខំប្រឹងប្រែងរបស់មន្រ្តីគ្រប់ជាន់ថ្នាក់។

ទន្ទឹមនឹងនោះដែរ លោក ណន សារុន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាចុះជួយឃុំសង្កែសាទប ស្រុកឱរ៉ាល់បានមានមតិសំណេះសំណាល និងបង្ហាញអោយឃើញពីភាពរឹងមាំស្វាហាប់នៃការសាមគ្គីភាពរបស់សមាជិក សមាជិកា ក្រុមគ្រួសារគណបក្សប្រជាជនកម្ពុជាក្នុងការអនុវត្តការងារដោយយកចិត្តទុកដាក់ ហើយលោកបានបន្ថែមទៀតថា «ការអនុវត្តការងារកន្លងទៅគឺក្រុមការងារធ្វើឡើងដោយយកបេះដូងមកអនុវត្ត»។

នាឱកាសដែលពោរពេញដោយសេចក្ដីសោមន្សរីករាយនេះ លោក ហ៊ុន ម៉ានី បានឆ្លៀតយកឱកាសនេះថ្លែងអំណរគុណដល់ក្រុមគ្រួសារគណបក្សទាំងអស់ដែលតែងតែគាំទ្រ និងបោះឆ្នោតជូនគណៈបក្សប្រជាជនកម្ពុជា និងទទួលបានជ័យជំនះរួមគ្នា។

លោកបានគូសបញ្ជាក់ថា «ភាពជោគជ័យដែលយើងសម្រេចបាននាពេលកន្លងមកមិនមែនសម្រេចបានដោយឯកឯងនោះទេ គឺកើតចេញពីការខិតខំប្រឹងប្រែងរបស់ក្រុមការងារចុះជួយបក្ស និងអាជ្ញាធរមូលដ្ឋានដែលបានគៀរគរបញ្ញាវ័ន្ត រួមគ្នាអភិវឌ្ឍន៍ និងផ្ដល់ភាពជឿជាក់ជូនប្រជាពលរដ្ឋដែលធ្វើអោយយើងសម្រេចបានភាពជោគជ័យនាពេលនេះ»។

គួរបញ្ជាក់ដែរ កម្មវិធីនាព្រឹកនេះ បានប្រព្រឹត្តទៅប្រកបដោយភាពសប្បាយរីករាយ ក្រោមស្នាមញញឹមដែលពោរពេញទៅដោយភាពជឿជាក់ និងសាមគ្គីភាពរបស់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាដើម្បីចូលរួមអបអរសាទរដល់ជ័យជំនះដែលទទួលបាននៅក្នុងថ្ងៃនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.