ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថ ឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៦! ==> អគ្គមេបញ្ជាការកងទ័ពកម្ពុជា-ម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការយោធា និងរួមគ្នាគាំទ្រដំណោះស្រាយដោយសន្តិវិធីនៅក្នុងតំបន់ ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តស្ទឹងត្រែង ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តរតនគិរី ==> សម្ដេចធិបតី៖ រាជរដ្ឋាភិបាលតែងតែចាត់ទុក “ផ្លូវ” ជា សរសៃឈាមនៃសេដ្ឋកិច្ច ==> សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពក្នុងខេត្តមណ្ឌលគិរី ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ ==> លោកឧត្តមសេនីយ៍ត្រី ទាវ ចាន់ដារ៉ា ដឹកនាំកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ចុះការពារសន្តិសុខ សុវត្ថិភាពជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ==> សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់

​រដ្ឋបាល​ខេត្ត​រតនគិរី នាំ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៤០​វត្ត ក្នុង​ខេត្ត

​រដ្ឋបាល​ខេត្ត​រតនគិរី នាំ​ទៀន​ព្រះវស្សា និង​ទេយ្យទាន​មួយចំនួន ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន ៤០​វត្ត ក្នុង​ខេត្ត

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​រតនគិរី​)៖ លោក ណាប់ ប៊ុនហេង ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​រតនគិរី និង​លោក​ញ៉ែម សំអឿន អភិបាលខេត្ត នៅ​ព្រឹក​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២២​នេះ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត នាំយក​ទៀន​ព្រះវស្សា និង​ទេយ្យទាន គ្រឿងឧបភោគ​បរិភោគ​វេរ​ប្រគេន​ដល់​ព្រះសង្ឃ​ចំនួន​៤០​វត្ត​។​

​ពិធី​ប្រគេន​ទៀន​វស្សា និង​ទេយ្យទាន​នេះ បាន​ប្រារព្ធ​ធ្វើ​នៅ​វត្ត​ឥ​សាន្ត​រតនា​រាម (​វត្តភ្នំ​ស្វាយ​) ស្ថិតនៅ​ភូមិ​ភ្នំ​ស្វាយ សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង​។​

​ក្នុងឱកាស​នោះ លោក ញ៉ែម សំអឿន បាន​ថ្លែងថា ទៀន​ព្រះវស្សា និង​ទេយ្យវត្ថុ​ដែល​នាំមក​ប្រគេន​ព្រះសង្ឃ​នាពេលនេះ គឺ​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ព្រះសង្ឃ ក្នុង​រយៈពេល​គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស នៅ​តាម​ទី​វត្ត​អារាម​នានា ដែល​ព្រះសង្ឃ​មិន​អាច​និមន្ត​ចេញ​ទៅ​បិណ្ឌ​បាត្រ​បាន ដោយ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​ជោគជាំ ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាង​មុខ​នោះ​ផងដែរ​។​

​លោក​អភិបាលខេត្ត បាន​បន្តថា ដោយឡែក​សម្រាប់​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ បានចាត់ទុក​ទី​វត្ត​អារាម គឺ​មិន​ត្រឹមតែ​បម្រើ​វិស័យ​សាសនា​ប៉ុណ្ណោះ​ទេ វា​គឺជា​ទីកន្លែង​សក្ការៈបូជា​របស់​បងប្អូន​ពុទ្ធបរិស័ទ​ថែមទៀត គឺ​ជា​ទីកន្លែង​ដែល​ប្រមូលផ្តុំ​នូវ​វប្បធម៌ និង​ជា​ថ្នាល​បណ្តុះបណ្តាល​ធនធាន​មនុស្ស​ជា​ជង្រុក នៃ​មូលដ្ឋាន​គ្រឹះ​អក្សរសាស្ត្រ​ជាតិ អរិយធម៌ វប្បធម៌​ខ្មែរ​យើង​យ៉ាង​ពិតប្រាកដ​មិន​អាច​ខ្វះ​បានឡើយ ។​

​លោក ញ៉ែម សំអឿន បាន​គូសបញ្ជាក់ថា «​យើង​ទាំងអស់​គ្នា​តែងតែ​គោរព​ប្រពៃណី​សាសនាព្រះពុទ្ធ គឺ​ព្រះសង្ឃ​ត្រូវ​ចូលកាន់​ព្រះវស្សា ក្នុង​រយៈពេល​អស់​មួយ​ត្រីមាស ដែល​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅក្នុង​ទី​វត្ត​អារាម​នោះ ទើប​ថ្ងៃនេះ​ត្រូវបាន គណៈ​អភិបាល និង​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត សប្បុរសជន​ក្នុង​ខេត្ត បាន​នាំយក​នូវ​ទេយ្យវត្ថុ​ដើម្បី​វេរ​ប្រគេន​ដល់​ព្រះសង្ឃ សម្រាប់​យក​ទៅ​ដុត​បំភ្លឺ បូជា​ថ្វាយ​ព្រះ និង​សិក្សា​រៀនសូត្រ​នូវ​គម្ពី​ធម៌​វិន័យ ព្រះ​ស​ម្មាសា​ម្ពុ​ទ្ធ ព្រះ​បរមគ្រូ​នៃ​យើង ។​ចំពោះ​ការ​ប្រគេន​ទៀន​ព្រះវស្សា​នេះ គឺជា​ការប្រារឰ​ធ្វើ​ទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណី​ព្រះពុទ្ធសាសនា ដែល​មាន​នា​សម័យកាល​យូរលង់​មកហើយ នៅ​ជា​រៀងរាល់ឆ្នាំ និង​ដើម្បី​ប្រគេន​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា​ក្នុង​រយៈពេល​មួយ​ត្រីមាស ដែល​ចាប់​ចូល​ពី​ថ្ងៃ ១​រោច ខែ​អាសាឍ រហូត​ដល់​ថ្ងៃ​ពេញ​បូរ​មី​ខែអស្សុជ​»​។​

​សូមបញ្ជាក់​ថា ទៀន​ព្រះវស្សា និង​ទយ្យ​ទាន​ដែល​ប្រគេន​ព្រះសង្ឃ​ទាំង​៤០​វត្ត ក្នុង​ខេត្ត ក្នុង​១​វត្ត ទទួលបាន​អង្ករ ២​បេ​, មី ២​កេស​, ទឹកត្រី ១​យួរ​,​ទឹក​ស៊ី​អ៉ីវ ១​យួរ​, អំបិល ៥​គីឡូក្រាម​, ប្រេង​ឆា ២​លីត្រ​, ប៊ីចេង ១​គីឡូក្រាម​, ស្ករស ៣​គីឡូក្រាម​,​ព្រមទាំង​បច្ច័យ ១០​ម៉ឺន​រៀល​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ លោក​ក៏​បាន​អញ្ជើញ​ផ្តល់​រង្វាន់​ជូន​ដល់​សា​មណៈ​សិស្ស​ដែល​បាន​សិក្សា​រៀនសូត្រ នៅ​ពុទ្ធិក​សាលា​ក្នុង​ទី​អារាម​ខាងលើ​ដែល​បាន​រៀន​បាន​លេខ​១ ដល់​លេខ​៣ ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.