ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ទីតាំងលួចបើកលេងជល់មាន់និងអាប៉ោងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពញាក្រែកចុះបង្ក្រាប

ទីតាំងលួចបើកលេងជល់មាន់និងអាប៉ោងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពញាក្រែកចុះបង្ក្រាប

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ទីតាំងលួចបើកលេងជល់មាន់និងអាប៉ោងត្រូវបានកម្លាំងសមត្ថកិច្ចស្រុកពញាក្រែកចុះបង្ក្រាប

ខេត្តត្បូងឃ្មុំ ៖ កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចនគរបាល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានចុះសហការជាមួយមូលដ្ឋានឃុំកណ្តោលជ្រុំ បង្ក្រាបល្បែងស៊ីសងខុសច្បាប់១ករណី នៅចំណុចចំការកៅស៊ូ ខាង លិចភូមិអណ្តូត ដោយបានធ្វើការឃាត់ខ្លួនមនុស្ស៤នាក់ ។
មនុស្ស៤នាក់ ដែលត្រូវឃាត់ខ្លួនរួមមាន ៖
១. ឈ្មោះ រី សុខរ៉ា ភេទប្រុស អាយុ៣១ ឆ្នាំរស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
២. ឈ្មោះ អ៊ី យ៉ានី ភេទប្រុស អាយុ៥៨ ឆ្នាំ រស់នៅភូមិពន្លាក់ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
៣. ឈ្មោះ សៀម សេត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអណ្តោត ឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
៤. ឈ្មោះ ស៊ុំ ជឿន ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន ៖
-ហាន់តោអាប៉ោងចំនួន០១ផ្ទាំង
-តុចំនួន០១ កៅអីជ័រចំនួន០៨
-ស៊ុំក្រុងមាន់ចំនួន០៦
-ស្បែកជើងចំនួន០១គូរ
-មាន់ចំនួន០៣ក្បាល
-កន្ត្រកដាក់មាន់ចំនួន០៦
-ម៉ូតូចំនួន២៥គ្រឿង
-ជញ្ជីងថ្លឹងមាន់ចំនួន០១ ។
មនុស្សទាំង ៤នាក់ និងវត្ថុតាងទាំងអស់ សមត្ថកិច្ចបាននាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកណ្តោលជ្រុំ ដើម្បីបន្តនីតិវិធី ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.