ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អភិបាលខេត្តប៉ៃលិន ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ ទោះមកពីគណបក្សណាក៏ដោយ ត្រូវគោរពច្បាប់គតិយុត្តនានា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ​

អភិបាលខេត្តប៉ៃលិន ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ ទោះមកពីគណបក្សណាក៏ដោយ ត្រូវគោរពច្បាប់គតិយុត្តនានា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អភិបាលខេត្តប៉ៃលិន ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិទី៥ ទោះមកពីគណបក្សណាក៏ដោយ ត្រូវគោរពច្បាប់គតិយុត្តនានា និងយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ​

នៅរសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសមាសភាពប្រធានក្រុមប្រឹក្សា ឃុំ​ជំទប់ទី១ ទី២ ឃុំស្ទឹងត្រង់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលពិធីនេះធ្វើឡើងនៅសាលាឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអ្នកតំណាងរាស្ត្រ លោកនាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្ស ប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក មន្ត្រីពាក់ព័ន្ធ យុវជនសសយក និងបងប្អូនប្រជាពលយ៉ាងច្រើនកុះករ។

មានប្រសាសន៍ផ្តាំផ្ញើ ទៅកាន់ក្រុមប្រឹក្សាឃុំថ្មី នាឱកាសនោះ លោកជំទាវអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ឃុំស្ទឹងត្រង់ មានសមាជិកក្រុមប្រឹក្សាមកពីគណបក្សចំនួនពីរ គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន ក៏សមាជិកក្រុមប្រឹក្សាឃុំ​ថ្មីគ្រប់រូបត្រូវប្រកាន់គោលជំហរ សាមគ្គីភាព និងឯកភាពជាតិ ដោយត្រូវរួមគ្នាខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យល្អប្រសេីរ និងបន្តកសាងអភិវឌ្ឍន៍នៅមូលដ្ឋានឲ្យកាន់តែរីកចម្រើនជឿនលឿនទ្វេរឡើង ជាពិសេសដើម្បីបំពេញទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ប្រកបដោយលទ្ធិប្រជាតេយ្យ សំដៅចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ ស្របតាមគោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវអភិបាលខេត្ត បានថ្លែងបន្តថា ដើម្បីធានាបាននូវការផ្ដល់សេវានានាក្នុងមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូលចំនួន៥គឺ៖ ទី១៖ មេឃុំ ចៅសង្កាត់ ទី២៖ ស្មៀនឃុំ សង្កាត់ ទី៣៖ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ទី៤៖ មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព ទី៥៖ មេភូមិ អនុភូមិ ។

លោកជំទាវ បានសង្កត់ធ្ងន់លើការចុះហត្ថលេខាឯកសារដីធ្លី ត្រូវពិនិត្យស្រាវជ្រាវ សួរនាំអោយច្បាស់លាស់ទៅមន្ត្រីជំនាញ ដើម្បីចៀសវាងការជាន់ដីកម្មសិទ្ធគ្នា ដីកម្មសិទ្ធរបស់រដ្ឋ នាំអោយមានទំនាស់ បង្ករជាអំពើហឹង្សា និងការប្តឹងផ្តល់ទៅដល់តុលាការ នាំអោយមានការខាតបង់ពេលវេលា និងប្រាក់កាស ។ ពិសេសស្មៀន ត្រូវផ្តល់សេវាជូនប្រជាពលរដ្ឋដោយសំដីសុភាពរាបសារ និងជួយសម្រួលរាល់ឯកសារអោយបានលឿន ត្រូវប្រាប់មូលហេតុអោយច្បាស់រាល់ការយឺតយ៉ាវឯកសារនានា ត្រូវបង្ក្រាបអោយបានរាល់បទល្មើសនានា បញ្ហាគ្រឿងញៀន ក្មេងទំនើង បញ្ហាគ្រោះថ្នាក់ចរាចរ ទប់ស្កាត់រាល់អំពើអាណាចារ ជួញដូរមនុស្ស ស្ត្រីនិងកុមារ ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ អនាម័យ មានសោភ័ណភាព បរិស្ថានល្អ ក្នុងភូមិ ឃុំ ហើយក្នុងពេលនេះដែរលោកជំទាវ បានណែនាំដល់ក្រុមប្រឹក្សាអាណត្តិថ្មី ត្រូវចុះពិនត្យមើលដំណាំកសិកម្មប្រជាពលរដ្ឋ ដែលកំពុងរងការបំផ្លិចបំផ្លាញពីដង្កូវ និងធ្វើការដោះស្រាយកំចាត់អោយបានទាន់ពេលវេលា ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយឡើយ ។

សូមជម្រាបជូនថា ដំណេីរការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ដែលប្រព្រឹត្តិទៅថ្ងៃទី៥ ខែមិថុនា កន្លងទៅនេះ ជាលទ្ធផលក្នុងឃុំស្ទឹងត្រង់ មានអាសនៈសរុប ចំនួន០៧ មកពីគណបក្សនយោបាយចំនួន០២ គឺគណបក្សប្រជាជនកម្ពុជា មាន០៦អាសនៈ ដោយទទួលបានតំណែងជាប្រធានក្រុមប្រឹក្សាឃុំ ជាមេឃុំ ជំទប់ទី១ និងសមាជិកក្រុមប្រឹក្សា ចំនួន០៤អាសនៈ ជំទប់ទី២ មកពីគណបក្សភ្លើងទៀន ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.