ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ!

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​នៅ​ខេត្តមណ្ឌលគិរី​

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​នៅ​ខេត្តមណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កម្លាំង​កងរាជអាវុធហត្ថ បង្ក្រាប​រថយន្ត​ដឹកឈើ​ប្រណិត​មួយគ្រឿង​នៅ​ខេត្តមណ្ឌលគិរី​

​ខេត្តមណ្ឌលគិរី​÷ សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្នាក់ការ​សន្តិសុខ​៧៦១​ស្រុក​កែវ​សីមា បង្ក្រាបបាន​រថយន្ត​ដឹកឈើ​ខុសច្បាប់​មួយគ្រឿង​កាលពី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ​២០២២​កន្លងទៅនេះ នៅ​ចំណុច​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្ត​មណ្ឌល​គី​រី​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ប្រតិបត្តិ​ការបង្ក្រាប​ខាងលើ​នោះ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី សាក់ សុ​គុណ ប្រធាន​ស្នាក់ការ​សន្តិសុខ​៧៦១ បាន​ចុះបង្ក្រាប​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ប្រណិត​មួយគ្រឿង ពណ៌​ស​ពាក់​ស្លាក​លេខ កោះកុង​2A-0903​។​នៅក្នុង​រថយន្ត​នោះ​មាន​ដឹកឈើ​ទ្វារ​30​សន្លឹក និង​គ្រោងទ្វារ​50​ដើម​(​ប្រភេទ​ឈើ​សុ​ក្រំ​) បង្ក្រាបបាន​នៅ​ភូមិ​ត្រពាំង​ផ្អេ​រ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សិ​មា ខេត្តមណ្ឌលគិរី​។​

ក្រោយ​បង្ក្រាបបាន​សមត្ថកិច្ច​ក​ង​រាជ​អាវុធហត្ថ​ខេត្ត​បានប្រគល់​វត្ថុតាង​រថយន្ត​និង​ឈើ​ទៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ចុង​ផ្លាស់ ស្រែ​ព្រះ ដើម្បី​ចាត់ការ​បន្ត​តាម​និតិ​វិធី​ច្បាប់​។​

សាធារណជន​បាន​កត់សម្គាល់ថា បច្ចុប្បន្ននេះ​នៅក្នុង​ខេត្ត​មណ្ឌល​គី​រី សកម្មភាព​ដឹកជញ្ជូន​ឈើ​ប្រណីត​ខុសច្បាប់​បាននិងកំពុង​ក​ម្រើ​កឡើ​ង​វិញ​គួរ​ឲ្យ​ព្រួយបារម្ភ ខណដែល​សកម្មភាព​ល្មើស​នោះបាន​ស្ងប់ស្ងាត់​មួយរយ​ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីត​១៩ ហើយ​ខាង​ភាគី​វៀតណាម​បាន​បិទ​ច្រកព្រំដែន​ផង ហើយ​ថែមទាំង​មិនមាន​ឈ្មួញ​ទទួល​ទិញ​ឈើ​ពី​ឈ្មួញ​ខាង​កម្ពុជា​ផងដែរ។

 

 →
Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.