ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

តំណាងរាស្ត្ររាជធានីភ្នំពេញ ចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅខណ្ឌឫស្សីកែវ

តំណាងរាស្ត្ររាជធានីភ្នំពេញ ចែកអំណោយជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ នៅខណ្ឌឫស្សីកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២នេះ លោកស្រី ម៉ាណ ណាវី តំណាងរាស្ត្ររាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ច្រាំងចំរេះទី១ អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងចែកអំណោយដែលទទួលបានពីសប្បុរជនមកពីប្រទេសកាតា តាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា ជូនប្រជាពលរដ្ឋចំនួន១៥០គ្រួសារ ស្ថិតនៅទីធ្លាវិហារឥស្លាម ភូមិ៣ សង្កាត់់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់លោក សេត ម៉ូហាំម៉ាត់ សុីស អនុរដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ត្រី, លោក ពាស់ មូស្លីម អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល, លោក សា អះម៉ាត់ សង្កាត់រង តំណាងលោកសង្កាត់ច្រាំងចំរះទី១ និងប្រជាពលរដ្ឋជាង១៥០នាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យក្លាយជាប្រទេសមានសុខសន្តិភាព ស្ថានភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនោះទៀតនោះ កម្ពុជាក៏ជាប្រទេសមួយទទួលបានការស្ញប់ស្ញែង និងកោតសរសើរពីសំណាក់ពិភពលោក ដែលកម្ពុជាអនុវត្តន៍បានយ៉ាងល្អលើសុខដុមរមនា មិនប្រកាន់ជាតិសាសន៍ និងសាសនា។

បន្ថែមពីនេះ លោកស្រី ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការសុខាភិបាល ដើម្បីការពារពីការឆ្លងកូវីដ-១៩ ព្រោះថ្មីៗនេះជំងឺកូវីដ ត្រូវបានឆ្លងក្នុងសហគមន៍វិញក្រោយស្ងប់ស្ងាត់មួយរយៈ។

លោកស្រី ម៉ាណ ណាវី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាកន្លងមក ដែលធ្វើឲ្យសង្កាត់ច្រាំងចំរេះទី១ ឈ្នះការឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ជាង៦០ភាគរយ និងបានអំពាវនាវឲ្យពលរដ្ឋបន្តគាំទ្រដល់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន ដើម្បីទទួលបានម្លប់សន្តិភាព និងការអភិវឌ្ឍបន្តទៀត។

សូមជម្រាបថា អំណោយដែលទទួលបានពីសប្បុរជនមកពីប្រទេសកាតា តាមរយៈសមាគមមិត្តភាព និងសប្បុរសធម៌កម្ពុជា សម្រាប់១៥០គ្រួសារ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម, មី១៦កញ្ចប់, ត្រីខ១០កំប៉ុង, ទឹកក្រូច១ដប, ស្ករស២គីឡូក្រាម, ប្រេងឆា១លីត្រ ដែលសរុបជាថវិកា១៥លានរៀល។

ជាមួយគ្នានោះ លោកស្រីបានឧបត្ថម្ភដល់គណៈកម្មការភូមិចំនួន៤ ក្នុងសង្កាត់ច្រាំងចំរេះទី១ ដែលក្នុង១ភូមិទទួលបាន២លានរៀល សរុបជាថវិកា៨លានរៀល ដើម្បីអបអរសាទរក្នុងការឈ្មោះការបោះឆ្នោត ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ កន្លងទៅថ្មីៗនេះ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.