ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ពលរដ្ធរស់នៅឃុំព្រះប្រឡាយស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការដោះស្រាយដីទំនាស់គ្នាជាមួយទាហានវរ៣៨៤ចំណុះកងពលលេខ៨ដែលគាត់មានលិខិតទទួលស្គាល់ត្រឹមត្រូវចំនួន៦ហិចតា

ពលរដ្ធរស់នៅឃុំព្រះប្រឡាយស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការដោះស្រាយដីទំនាស់គ្នាជាមួយទាហានវរ៣៨៤ចំណុះកងពលលេខ៨ដែលគាត់មានលិខិតទទួលស្គាល់ត្រឹមត្រូវចំនួន៦ហិចតា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ពលរដ្ធរស់នៅឃុំព្រះប្រឡាយស្នើរសុំឲ្យអាជ្ញាធរពាក់ព័ន្ធជួយធ្វើការដោះស្រាយដីទំនាស់គ្នាជាមួយទាហានវរ៣៨៤ចំណុះកងពលលេខ៨ដែលគាត់មានលិខិតទទួលស្គាល់ត្រឹមត្រូវចំនួន៦ហិចតា

(ឧត្តរមានជ័យ)ប្រជាពលរដ្ធមួយគ្រួសារឈ្មោះជា សូរភេទប្រុសអាយុ៤៨ឆ្នាំប្រពន្ធឈ្មោះយឹម សូត្ររស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ មានដីទំនាស់គ្នាជាមួយទាហានវរ៣៨៤ចំណុះឲ្យកងពលលេខ៨ដែលមានផ្ទៃដីទំហំ៥០០គុណ១០០មទទឹង១០០មបណ្តោយ៥០០មគិតជាផ្ទៃក្រឡា៥០០០០ម2ស្មើទៅនឹងចំនួន៦ហិចតាស្ថិតនៅត្រង់ចំណុចប្រាសាទក្រហម ជាប់ទៅនឹងជើងភ្នំស្ថិតនៅក្នុងឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ប្រភពពីលោកស្រី យឹម សូត្រដែលត្រូវជាប្រពន្ធឈ្មោះជា សូរ បានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី០៨ខែកក្កដាឆ្នាំ២០២២ថា នៅឆ្នាំ២០០៣គាត់បានមករស់នៅក្នុងភូមិត្រាំប៉ោងហើយក្រោយមកគាត់បានឃើញគេចាប់យកដីព្រៃរបស់រដ្ធធ្វើការអាស្រ័យផល ហើយពេលនោះគាត់ក៏ចំណាយលុយជួលគេដោះមីននិងកាប់ឆ្ការដីព្រៃយកមកធ្វើអាស្រ័យផលដូចគេដែរព្រោះគិតថាដីនៅព្រៃដុះជុំជិតនៅត្រង់ចំណុចប្រាសាទក្រហមចំនួន៣២ហិចតាដើម្បីធ្វើអាស្រ័យផលជាបណ្តោះអាសន្នដោយបានប្រើលុយអស់ប្រមាណជាជាងមួយមុឺនដុល្លារអាមេរិចផងដែរ។

លោកស្រីបន្តថា លុះក្រោយមកនៅឆ្នាំ២០០៨អាជ្ញាធរឃុំព្រះប្រឡាយបានទទួលស្គាល់និងចេញលិខិតពាក្យសុំកាន់កាប់ប្រើប្រាស់ដីធ្លីជូនមកគាត់បានចំនួនតែ៦ហិតាតែប៉ុណ្ណោះដើម្បីធ្វើការអាស្រ័យផលរហូតមក តែដល់ពេលនៅឆ្នាំ២០២០ពេលគាត់ចូលទៅធ្វើការអាស្រ័យផលលើដីនោះបន្តទៀតក៏ត្រូវខាងទាហានវរ៣៨៤កងពលលេខ៨នេះបានហាមមិនឲ្យគាត់ចូលកាន់កាប់លើដីនោះធ្វើការអាស្រ័យផលបន្តទៅទៀតរហូតមានទំនាស់គ្នាមកទល់សព្វថ្ងៃនេះដោះស្រាយមិនចេញដោយមេទាហានឈ្មោះរ៉ុមបានធ្វើការដោះដូរដីដែលគាត់មានលិខិតកាន់កាប់ឲ្យគាត់ទៅយកដីចំនួន១០ហិចតាវិញនៅចំណុចតាប្រាក់ព្រំប្រទល់ខេត្តព្រះវិហារហើយគាត់ពុំយល់ព្រមពីព្រោះគាត់គិតថាខ្លាចប៉ះចំដីមានបញ្ហាដូចដីដែលទំនាស់ជាមួយទាហានណាមួយដីនោះនៅក្រៅខេត្តទៀតដូចនេះក្នុងនាមពួកគាត់ជាប្រជាពលរដ្ធសូមស្នើរទៅដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់មេត្តាជួយរកដំណោះស្រាយជូនពួកគាត់ផង។

លោកមេឃុំព្រះប្រឡាយ ឈ្មោះ ថន បានប្រាប់ឲ្យដឹងកាលពីពេលថ្មីៗកន្លងទៅថា ដីរបស់ឈ្មោះជា សូរ ប្រពន្ធឈ្មោះយឹម សូត្រដែលទទួលស្គាល់ពីលោកមេឃុំចាស់លោក ទេព សារុន ចុះថ្ងៃទី០១ខែ០៨ឆ្នាំ២០០៨នោះលោកពិតជាទទួលស្គាល់ពិតប្រាកដមែនដោយឡែករឿងការដោះដូរដីរវាងទាហានដែលមានឈ្មោះរ៉ុមនៅវរ៣៨៤នោះលោកបានដឹងទាំងអស់ហើយកន្លងមកលោកក៏បានធ្វើការដោះស្រាយដោយផ្ទាល់មាត់គឺស្តាប់តែភាគីម្ខាងនិយាយយ៉ាងមិចគឺលោកដោះស្រាយតាមនិងហើយពីព្រោះក្នុងនាមលោកជាអាជ្ញាធរនៅតែព្យាយាមសម្រួលដើម្បីបញ្ចប់រឿង។

បើតាមការបញ្ជាក់ពីលោក រ៉ុម ដែលជាមេទាហាននៅវរ៣៨៤កងពលលេខ៨បានប្រាប់ឲ្យដឹងតាមទូរស័ព្ទថា ចំពោះដីដែលឈ្មោះជា សូរប្រពន្ធឈ្មោះយឹមសូត្រដែលពួកគាត់មានលិខិតស្នាមពីលោកមេឃុំចាស់នោះត្រូវបាននរាករតាំងពីឆ្នាំ២០១៨មកម្លេះតែក្នុងនាមលោកបានយោគយល់ដល់ប្រជាពលរដ្ធដែលបានធ្វើការអាស្រ័យផលកន្លងមកលោកក៏បានស្នើរសុំទៅថ្នាក់លើដើម្បីធ្វើការដោះស្រាយជូនប្រជាពលរដ្ធទៅ ហើយកន្លងមកដីនៅត្រង់ចំណុចប្រាសាទក្រហមនេះដែរក៏មានទំនាស់គ្នាជាមួយប្រជាពលរដ្ធចំនួន២៥គ្រួសារហើយក៏បានធ្វើការដោះស្រាយគ្នាចប់អស់ហើយ។តែដល់ពេលនៅឆ្នាំ២០២០ក៏មានឈ្មោះជា សូរមកមានទំនាក់ដីជាមួយខាងទាហានបន្តទៀត ហើយនៅក្នុងការដោះស្រាយនេះក៏លោកព្យាមឲ្យមេបញ្ជាការរងដោះស្រាយដោះដូរដីឲ្យទៅគាត់កន្លែងផ្សេងដែរនៅចំណុចតាប្រាក់តែគាត់មិនយល់ស្របតាមពីព្រោះដីកន្លែងមានទំនាស់នេះគឺមានអនុក្រឹតច្បាស់លាស់ពីថ្នាក់លើឲ្យទាហានជាអ្នកគ្រប់គ្រងនាពេលបច្ចុប្បន្ននេះ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.