ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

កម្លាំងជំនាញគយ និងរដ្ឋកសាខាខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្ត អ្នកសារព័ត៌មាន BNN ឃើញថាគ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ

កម្លាំងជំនាញគយ និងរដ្ឋកសាខាខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្ត អ្នកសារព័ត៌មាន BNN ឃើញថាគ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តរតនគិរី ៖ នៅវេលាម៉ោង ២១.៣០នាទី ថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០២២ នៅចំនុចភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី មានករណីប្រើប្រាស់ឯកសារសាធារណៈក្លែង មួយបានកើតឡើង បង្ករដោយជនសង្ស័យចំនួន ០២នាក់៖
១.ឈ្មោះ ឡុង សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកសារព័ត៌មាន(BNN) រស់នៅភូមិ ព្រៃក្រឡាខាងលិច ឃុំទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ។
២.ឈ្មោះ លី លីន ភេទប្រុស អាយុ ៤៦ ឆ្នាំជនជាតិខ្មែរ មុខរបរមន្ត្រីរាជការ រស់នៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។ដំណើរឿងហេតុ: នៅម៉ោងកើតហេតុជនសង្ស័យឈ្មោះ ឡុង សារេត បានជិះរថយន្តមួយគ្រឿងម៉ាក NISSAN NAVARA ពាក់ស្លាកលេខ ភ្នំពេញ ២AA.៧៣៨៧ ទៅឈប់នៅផ្សារទំនើបស៊ីត្រា កម្លាំងជំនាញគយ និងរដ្ឋកសាខាខេត្តរតនគិរី បានឃាត់និងត្រួតពិនិត្យរថយន្តខាងលើឃើញថាគ្មានពន្ធ និងបានប្រើប្រាស់កាតគ្រីក្លែងក្លាយ ដោយបានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ឲ្យជំនាញការិយាល័ព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តរតនគិរី ឃាត់ខ្លួនជនសង្ស័យខាងលើយកមកធ្វើការសាកសួរ រួចក៍បន្តឃាត់ខ្លួនជនសង្ស័យឈ្មោះ លី លីន ដែលជាប់ពាក់ព័ន្ធករណីខាងលើមកធ្វើការសាកសួរតាមនីតិវិធី និងបានចាប់យកវត្ថុតាងរួមមាន: ប័ណ្ណសម្គាល់យានយន្តក្លែងក្លាយចំនួន ០១សន្លឹក ប័ណ្ណសម្គាល់ការបង់ពន្ធចំនួន ០១សន្លឹក វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណ:បច្ចេកទេសយានជំនិះចំនួន ០១សន្លឹក បច្ចុប្បន្ន៖ ការិយាល័យជំនាញព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវីធី ៕



 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.