ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖ តំបន់ទេសចរណ៍ផ្សេងៗនៅក្នុងខេត្តកំពង់ចាម នឹងកាន់តែមានការទាក់ទាញ ក្រោយផ្លូវជាតិលេខ៧ បានដំណើរការ ==> សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ ចូលរួមថែរក្សាផ្លូវទាំងអស់គ្នា ដោយមិនត្រូវដឹកលើសទម្ងន់កំណត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំបូកសរុបលទ្ធផលការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ប្រចាំឆមាសទី១ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន សំណេះសំណាលសួរសុខទុក្ខក្រុមប្រឹក្សាឃុំ/សង្កាត់ មេភូមិ អនុភូមិ សមាជិកភូមិ និងប្រជាការពារភូមិ ចំនួន ៧ឃុំ/សង្កាត់ ក្នុងខេត្តប៉ៃលិន ថ្ងៃចុងសប្តាហ៍ ==> រដ្ឋបាលខណ្ឌដូនពេញ បានបើកកិច្ចប្រជុំ ស្តីពីការណែនាំអប់រំដល់ម្ចាស់ប្រកបអាជីវកម្មទូកទេសចរណ៍ទាំង ៦២ទីតាំង ==> ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង អញ្ជើញកាត់ខ្សែបូបើកដាក់ឲ្យដំណើការផ្នែកលាងឈាម (Hemodialysis Unit) ==> សម្តេចតេជោ ហ៊ុន សែន៖ គ្រូបង្រៀន និងមន្ត្រីអប់រំ ដែលចូលនិវត្តន៍ មិនស្ថិតនៅក្រោមដំបូលរបស់សមាគមអតីតយុទ្ធជន និងនិវត្តជននោះទេ ==> សម្តេចតេជោ ហ៊ុន សែន គាំទ្រការវិនិយោគដាំដើមប្រេងខ្យល់ នៅភូមិសាស្ត្រខេត្តក្រចេះ ==> ព្រះមហាក្សត្រ ប្រទានព្រះរាជសារអបអរសាទរខួបជាប្រវត្តិសាស្ត្រ ១៨ឆ្នាំ នៃការចុះប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៧ កក្កដា ២០០៨-៧ កក្កដា ២០២៦) ==> ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !

ឯកឧត្តម ហ៊ុយ វណ្ណ​: បាន​ទទួល​ការគាំទ្រ​ធ្វើជា​ប្រធាន​សហភាពស​ហ​ព័ន្ទ​អ្នកសារព័ត៌មា​ន​កម្ពុជា បន្ត​ទៀត​សម្រាប់​អាណត្តិ​ថ្មី​បន្តទៀត​

ឯកឧត្តម ហ៊ុយ វណ្ណ​: បាន​ទទួល​ការគាំទ្រ​ធ្វើជា​ប្រធាន​សហភាពស​ហ​ព័ន្ទ​អ្នកសារព័ត៌មា​ន​កម្ពុជា បន្ត​ទៀត​សម្រាប់​អាណត្តិ​ថ្មី​បន្តទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ហ៊ុយ វណ្ណ​: បាន​ទទួល​ការគាំទ្រ​ធ្វើជា​ប្រធាន​សហភាពស​ហ​ព័ន្ទ​អ្នកសារព័ត៌មា​ន​កម្ពុជា បន្ត​ទៀត​សម្រាប់​អាណត្តិ​ថ្មី​បន្តទៀត​

 

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​០៧ ខែកក្កដា ឆ្នាំ​២០២២ នេះ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​សមាសភាព​គណៈកម្មកា​រ​ប្រតិបត្តិ​អាណត្តិ​ទី​៣​ថ្មី និង​ទិសដៅ​ការងារ​បន្ត​សម្រាប់​រយៈ​ពេល​៣​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២២-២០២៥​។ គណៈកម្មការ​ប្រតិបត្តិ នៃ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​គាំទ្រ ឯកឧត្តម ហ៊ុយ វណ្ណៈ ជា​ប្រធាន​ដឹកនាំ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បន្តទៀត បន្ទាប់ពី​លោក​បាន​ដឹកនាំ​សហព័ន្ធ​សារព័ត៌មាន​និង​ការផ្សព្វផ្សាយ​ដ៏​ធំ​មួយ​នេះ​អស់​រយៈពេល​២​អាណត្តិ ស្មើនឹង​៦​ឆ្នាំ​មកហើយ​។

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន សម្រាប់​អាណត្តិ​បន្ត​នេះ គណៈកម្មការ​ប្រតិបត្តិ ស​.​ស​.​ស​.​ក ក៏​បាន​ជ្រើសតាំង​បន្ថែម​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​៨​រូប និង​តែងតាំង​បន្ថែម​ទីប្រឹក្សា​ចំនួន ១​រូប ដែល​ធ្វើឱ្យ​សមាសភាព ក្នុង​គណៈកម្មការ​ប្រតិបត្តិ សរុប​២២​រូប ទីប្រឹក្សា​៩​រូប និង​លេខាធិការដ្ឋាន​៩​រូប​។​

​សម្រាប់​អាណត្តិ​បន្ត​ដែល​មាន ឯកឧត្តម ហ៊ុយ វណ្ណៈ បន្ត​ដឹកនាំ ស​.​ស​.​ស​.​ក បាន​សម្រេច​ដាក់​ចេញ​ទិសដៅ​ការងា​រលើ​សំណុំ​អាទិភាព​៣​ធំ​គឺ​៖ ទី​១. សារព័ត៌មាន​អាជីព ទី​២. ការផ្សាយ​មហាជន​តាម​បណ្តាញ​សង្គម និង​ទី​៣. ការងារ​សាធារណមតិ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បែប​ប្រពៃណី​និង​បែប​ទំនើប​។ ចំពោះ​ការបើក​វគ្គ​បណ្តុះបណ្តាល​វិញ ស​.​ស​.​ស​.​ក គ្រោង​បន្ត​លើ​ចំណេះដឹង​ជា​អាទិភាព​៥​សំខាន់​គឺ​៖ មូលដ្ឋានគ្រឹះ​សារព័ត៌មាន​, ការដឹកនាំ​វិស័យ​សារព័ត៌មាន​, ការបណ្តុះបណ្តាល​វាគ្មិន​, កិច្ចការ​អ្នកនាំពាក្យ​, និង​កិច្ចការ​សាធារណៈ​។​

​សេចក្តីថ្លែងការណ៍​គូសបញ្ជាក់ថា​៖ «​ការដាក់ចេញ​ផែនការ​សកម្មភាព​នេះ អាស្រ័យ​ដោយ​បាន​មើលឃើញ​ពី​ការវិវត្ត​ជឿនលឿន​ឥត​ឈប់ឈរ​នៃ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​និង​ឌីជីថល នៅក្នុង​វិស័យ​សារព័ត៌មាន និង​ការផ្សព្វផ្សាយ​។ ជាមួយគ្នានេះ ដើម្បី​បន្ត​បេសកកម្ម​ការងារ​របស់ ស​.​ស​.​ស​.​ក ប្រកប​ដោយ​ភាពរស់រវើក​ស្របតាម​សភាពការណ៍​ជាក់ស្តែង​និង​ការវិវត្ត​ប្រែប្រួល​ឥត​ឈប់ឈរ​នៃ​តម្រូវការ​សង្គម​និង​សកលលោក​លើ​វិស័យ​ព័ត៌មាន​និង​ការផ្សព្វផ្សាយ​»​។​

​ថ្នាក់ដឹកនាំ និង​សមាជិក សមាជិកា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា បាន​រំលឹក​គោរព​ថ្លែងអំណរគុណ​ចំពោះ​ឥស្សរជន​ថ្នាក់ដឹកនាំ​ដែល​បាន​គាំទ្រ​សកម្មភាព​ការងារ ដែល​រួមមាន សម្តេច​តេជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​, សម្តេច​ក្រឡាហោម ស ខេង និង​លោកជំទាវ​, ឯកឧត្តម ហោ ណាំហុង​, ឯកឧត្តម ខៀវ កាញារីទ្ធ​, ឯកឧត្តម ប៉ា សុជាតិ​វង្ស និង​ឯកឧត្តម ហ៊ុន ម៉ា​នី​។ ជាមួយគ្នានេះ គណៈកម្មការ​ប្រតិបត្តិ ស​.​ស​.​ស​.​ក ក៏​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​សប្បុរសជន​ពី​វិស័យ​ឯកជន ដែល​បាន​គាំទ្រ​សកម្មភាព​ការងារ​របស់ ស​.​ស​.​ស​.​ក ផងដែរ​។​

សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចាប់បដិសន្ធិ​ឡើង​នៅ​ថ្ងៃ​ទី​៨ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​ទទួលស្គាល់​ពី ក្រសួង​ព័ត៌មាន និង​បាន​ចុះឈ្មោះ​ក្នុង​បញ្ជី​សមាគម​នៅ​ក្រសួង​មហាផ្ទៃ ជា «​សមាគម​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា​» ដោយ​ក្រសួង​មហាផ្ទៃ​ទទួលស្គាល់​ជា​ផ្លូវការ តាមរយៈ​ប្រកាស​លេខ ៦២៦​ប្រក ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០២២​។​

​ឯកឧត្តម ហ៊ុយ វណ្ណៈ ដែល​បាន​ដឹកនាំ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា រយៈពេល​៦​ឆ្នាំ​មកនេះ និង​ក្នុងនាម​គណៈកម្មការ​ប្រតិបត្តិ បាន​យក​ឱកាស​នេះ​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ ទីប្រឹក្សា លេខាធិការដ្ឋាន ព្រមទាំង សមាជិក សមាជិកា ដែល​បាន​លះបង់​ពេលវេលា ឆន្ទៈ ប្រាជ្ញា ស្មារតី ស្ម័គ្រចិត្ត​ចូលរួម​ក្នុង​សកម្មភាព​ការងា​របស់ ស​.​ស​.​ស​.​ក រហូត​សម្រេច​បាន​លទ្ធផល​ជា​ផ្លែផ្កា​គួរ​ជាទី​មោទនៈ ជាពិសេស​នៅក្នុង​បេសកកម្ម​ដ៏​ពិសិដ្ឋ​ចូល​រួមចំណែក​លើកកម្ពស់​តួនាទី​សារព័ត៌មាន និង​គុណភាព​ការផ្សព្វផ្សាយ ដើម្បី​បុព្វហេតុ​ឧត្តមភាព​ជាតិ​មាតុភូមិ​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.