ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

អាជ្ញាធរក្រុងបាវិត ប្រើវិធានការក្ដៅចុះរៀបចំសណ្ដាប់ធ្នាប់និងរុះរើសំយ៉ាប លែងយោគយល់ជាមួយក្រុមអាជីវករ ដែលលក់ដូររំលោភយកចំណីផ្លូវរដ្ឋជាសំឡេង

អាជ្ញាធរក្រុងបាវិត ប្រើវិធានការក្ដៅចុះរៀបចំសណ្ដាប់ធ្នាប់និងរុះរើសំយ៉ាប លែងយោគយល់ជាមួយក្រុមអាជីវករ ដែលលក់ដូររំលោភយកចំណីផ្លូវរដ្ឋជាសំឡេង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

អាជ្ញាធរក្រុងបាវិត ប្រើវិធានការក្ដៅចុះរៀបចំសណ្ដាប់ធ្នាប់និងរុះរើសំយ៉ាប លែងយោគយល់ជាមួយក្រុមអាជីវករ ដែលលក់ដូររំលោភយកចំណីផ្លូវរដ្ឋជាសំឡេង

(ខេត្តស្វាយរៀង)៖ នៅរសៀលថ្ងៃទី៦ ខែកក្កដាឆ្នាំ២០២២ លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានដឹកនាំកម្លាំងចម្រុះ បន្តអនុវត្តប្រើវិធានការក្ដៅដោយបានចុះរៀបចំសណ្ដាប់ធ្នាប់និង រុះរើ ស្លាកយីហោ សំយ៉ាប ឈប់យោគយល់ទៅលើក្រុមអាជីវករលក់ដូរមួយចំនួនដែលនៅតែរំលោភយកចំណីផ្លូវរដ្ឋ តាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត ដែលនៅតែបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ សោភ័ណ្ឌភាព និងមានការកកស្ទះចរាចរណ៍ ការចុះអនុវត្ដនោះមានការចូលរួម ពៅលោកចៅសង្កាត់បាវិត កម្លាំងនគរបាលក្រុង កម្លាំងប្រជាការពារ និងមន្ត្រីរដ្ឋបាលសាលាក្រុងបាវិតជាច្រើននាក់។ 

លោក វណ្ណ សុមុន្នី អភិបាលរងក្រុងបាវិត បានមានប្រសាសន៍ថា៖ ដោយអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនៅថ្ងៃនេះ លោកបានដឹកនាំកម្លាំងចុះអនុវត្តរៀបចំសណ្ដាប់ធ្នាប់ដោយប្រើវិធានការក្ដៅទៅលើក្រុមអាជីវករមួយចំនួនដែលលក់ដូររំលោភយកចំណីផ្លូវសាធារណៈ បង្កការកកស្ទះចរាចរណ៍ បន្ទាប់ពីបានណែនាំជាច្រើនលើកច្រើនសានៅតែរឹងទទឹង ដោយមិនព្រមអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតនោះឡើយ។

លោកបានបន្ថែមថាៈ នាពេលកន្លងមក រដ្ឋបាលក្រុងបាវិត បានចេញសេចក្ដីជូនដំណឹងជាច្រើនលើកច្រើនសារ ក៏ដូចជាចុះណែនាំ ធ្វើលិខិតដាស់តឿនជាលាយលក្ខណ៍អក្សរ និងគ្រប់មធ្យោបាយផ្សេងៗ ដោយបញ្ជ្រាបការយល់ដឹងដល់បងប្អូនអាជីវករឱ្យចូលរួមសហការជាមួយរដ្ឋបាលក្រុងផងដែរ។ ចំពោះការចុះអនុវត្តរបស់រដ្ឋបាលក្រុងបាវិតនាពេលនេះគឺធ្វើដើម្បីផលប្រយោជន៍រួម មិនមែនដើម្បីបុគ្គលណាមួយនោះទេ។

ក្នុងនាមជាអាជ្ញាធរគឺមានតួនាទីភារកិច្ចសម្រាប់រៀបចំសណ្ដាប់ធ្នាប់ដល់បងប្អូនអាជីវករដែលដាក់តាំងទំនិញនានា ដើម្បីថែរក្សាសោភ័ណ្ឌភាព និងសណ្ដាប់ធ្នាប់ចរាចរណ៍ឱ្យបានល្អ និងធំទូលាយដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបាវិតនិងធ្វើដំណើរពីច្រកទ្វារព្រំដែលទៅរាជធានីភ្នំពេញងាយស្រួលមិនកកស្ទះចរាចរណ៍។

តាងនាមអាជ្ញាធរក្រុងបាវិត លោកអភិបាលរងក្រុង សូមធ្វើការក្រើនរំលឹកដល់បងប្អូនក្រុមអាជីវករសូមចូលរួមសហការនិងអនុវត្តតាមការណែនាំរបស់រដ្ឋបាលក្រុងបាវិតក្នុងការរៀបចំសណ្ដាប់ធ្នាប់នេះដោយធុងសំរាមដាក់មានរបៀបរាបរយហើយនៅពេលនេះគឺអាជ្ញាធរចុះបំពេញតាមតួនាទីភារកិច្ចដើម្បីបញ្ជ្រាបដល់បងប្អូនឱ្យមានស្មារតីទទួលខុសត្រូវទាំងអស់គ្នា។

លោកអភិបាលរងក្រុង ក៏បានសំណូមពរដល់បងប្អូនក្រុមអាជីវករដែលតាំងលក់ដូរទំនិញគ្រប់ប្រភេទនៅតាមផ្ទះអមសងខាងផ្លូវជាតិលេខ១ ក៏ដូចជាទូទាំងក្នុងក្រុងបាវិត និងធ្វើសំយ៉ាបផ្ទះ លយ មកលើចំណីផ្លូវនិងសាងសង់សំណង់ផ្សេងៗត្រូវអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងបាវិត កុំយកផ្លូវសំរាប់ថ្មើជើងធ្វើជាកន្លែងដាក់តាំងលក់ទំនិញ បើធ្វើសំយ៉ាបចេញ ត្រូវកាត់ចេញដោយខ្លួនឯង សូមកុំរង់ចាំដល់អាជ្ញាធរចុះអនុវត្តដោយប្រើធម៌ក្ដៅដូចនៅពេលនេះ ធ្វើឱ្យមានផលប៉ះពាល់ដល់សម្ភារនិងខាតពេលវេលាផលប្រយោជន៍របស់បងប្អូន ហើយបានស្រែកថាអយុត្តិធម៌ អាជ្ញាធរប្រើធម៌ក្ដៅ នោះគឺមិនពិតទេ៕ 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.