ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម សៅ សុភាព អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថានខេត្តកំពង់ធំ

    
សូមចូលរួមបន្តអនុវត្តន៍វិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ឱ្យមានប្រសិទ្ធភាព ជាពិសេសសូមអនុវត្តន៍វិធានទប់ស្កាត់ជំងឺកូវីដ១៩ ដែលដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ “៣ការពារ ៣កុំ និង២ចូលរួម”  ៣ការពារ ១. ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ ២. លាងដៃជាមួយសាប៊ូ អាល់កុល ឬជែល ៣. រក្សាគម្លាតសុវត្ថិភាពសង្គមចាប់ពីមួយម៉ែត្រកន្លះឡើងទៅ ៣កុំ ១. កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល ២. កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ ៣. កុំប៉ះពាល់គ្នា ២ចូលរួម ១. ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ២. ប្រើ QR Code Stop Covid ។

(កំពង់ធំ)÷ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម ចាន់ តារា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញជាអធិបតីភាពក្នុងពិធីកិច្ចប្រជុំបូកសរុបលទ្ឋផលការងារបរិស្ថានទូទាំងខេត្ត ប្រចាំឆមាសទី១ និង លើកទិសដៅការងារបន្តសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២២ របស់មន្ទីរបរិស្ថាន  ខេត្តកំពង់ធំ រសៀលថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២  ។

លោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ បានឡើងរាយការណ៍ពីការងារដែលបានអនុវត្តកន្លងមក ដើម្បីឆ្លើយតបទៅនឹងគោលដៅចំបងរួមមានការអភិរក្ស និង ពង្រឹងច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ការធានានូវបរិស្ថានល្អនៅតាមទីប្រជុំជន ។ ការចូលរួម គ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍មូលដ្ឋាន និង ការលើកស្ទួយជីវភាពរស់នៅរបស់សហគមន៍មូលដ្ឋាន ដើម្បីកាត់បន្ថយសម្ពាធទៅលើធនធានធម្មជាតិ និងការអប់រំផ្សព្វផ្សាយបរិស្ថានជូនសាធារណៈជនដើម្បីសម្រេច បាននូវគោលបំណងរួមគ្នាក្នុងការគ្រប់គ្រងបរិយាកាសបរិស្ថានជុំវិញខ្លួនយើងឱ្យបានល្អ ។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាអ្នកសម្របសម្រួលអង្គប្រជុំឱ្យមានប្រសិទ្ឋភាពគឺ មន្ទីរបរិស្ថានត្រូវចេះវិភាគអំពីបញ្ហាប្រឈម និង ដំណោះស្រាយដ៏មានប្រសិទ្ធិភាព ដែលជាលទ្ធផលនៃកិច្ចពិក្សាពិគ្រោះយោបល់ដោយមានការចូលរួមពីក្រុម ការងារនៃមន្ទីរបរិស្ថាន និងកិច្ចសហការជាមួយអ្នកពាក់ព័ន្ធទាំងអស់ ។  ដោយផ្អែកបទពិសោធន៍ ដែលក្រុមការងារទទួលបានពីការអនុវត្តជាក់ស្តែងពេលកន្លងមក ហើយយកមកប្រើប្រាស់ជាព័ត៌មានក្នុងមូលដ្ឋាន ការអនុវត្តផែនការសកម្មភាព ឱ្យបានគ្រប់ជ្រុងជ្រោយ និង មានប្រសិទ្ធិភាព ។

ប្រសាសន៍ចុងក្រោយរបស់ ឯកឧត្តម និង ផ្តាំផ្ញើដល់អង្គប្រជុំមានដូចជា ដើម្បីរក្សាសមិទ្ធិផលដែលបានសម្រេច ព្រមទាំងការបង្កើនគុណភាព និងបរិមាណសមិទ្ធិផល នាពេលអនាគត ។ រៀបចំទិសដៅបន្តសម្រាប់ឆ្នាំឆមាសទី២ ឆ្នាំ២០២២ សម្រាប់ការិយាល័យនីមួយៗ ដើម្បីងាយស្រួលក្នុងការអនុវត្ត តាមដាន គាំទ្រ ត្រួតពិនិត្យ និង វាយតម្លៃការអនុវត្តផែនការ ។ នេះហើយគឺជាការងារដ៏មានតម្លៃ និង មោទនភាពដែលមន្ទីរបរិស្ថានខេត្តកំពង់ធំ បានអនុវត្តជាប្រព័ន្ធជាមួយ នឹងការរៀបចំ និង ចាត់ចែងទុកជាមុន ដើម្បីបង្ការ និងទប់ស្កាត់ហានិយភាពដែលកើត ឡើងដោយចៃដន្យក្នុងពេលអនុវត្តផែនការ ។ ពិសេសសូមយកចិត្តទុក្ខដាក់ទៅលើបញ្ហាសំរាម ដែលជាបញ្ហាធំបំផុត បើការដឹកជញ្ជូនមានការយឺតយ៉ាវ នាំអោយ បង ប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ ហើយប៉ះពាល់ដល់សុខភាពនៅក្នុងមូលដ្ឋាន ៕

ដោយ= NCTV (សូមកុំភ្លេច ៣-កុំ  ៣-ការពារ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ )

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.