ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន ==> ខ្លឹមសារ Press Briefing របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ==> ក្រុមឈ្មួញ តូច ធំ សម្រុកដឹកជញ្ជូនទំនិញគេចពន្ធតាមច្រកកំពោតទួកយ៉ាងគគ្រឹកគគ្រែង តើមេប៉ុស្តិ៍នគរបាលការពារព្រំដែនដែលឈរជើងនៅច្រកខាងលើនេះមានសិទ្ធិអំណាចបុ៉ណ្ណា បានជាបណ្តែតបណ្តោយឱ្យក្រុមឈ្មួញដឹកជញ្ជូនទំនិញគេចពន្ធ គ្រប់ប្រភេទចូលទៅវៀតណាមដោយសុវត្តិភាពរៀងរាល់ថ្ងៃ យប់យ៉ាងដូច្នេះទៅវិញ....! ==> មេ​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែនច្រកកំពោតទួកជា​អ្នក​មាន​សិទ្ធិ​​អំណាច​បើកដៃ​ឲ្យ​ ក្រុម​ឈ្មួញ​ដឹកជញ្ជូនទំនិញ​គេច​ពន្ធ និង​អេតចាយចូលទៅវៀតណាមដោយរលូនប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងមួយថ្ងៃៗ! ==> កិច្ចប្រជុំផ្សព្វផ្សាយប្រកាសលេខ ១២៦៤៤ ប្រក របស់ក្រសួងមហាផ្ទៃ ស្តីពីបែបបទ និងនីតិវិធីនៃការស្នើសុំបញ្ចូលជនបរទេសអន្តោប្រវេសន្តដែលកើតថ្មី...

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យពីរនាក់ ដើម្បីផ្តល់យុត្តិធម៌ ឲ្យជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យករណីនេះមូលហេតុមកពីការឌឺដងដាក់គ្នា

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យពីរនាក់ ដើម្បីផ្តល់យុត្តិធម៌ ឲ្យជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យករណីនេះមូលហេតុមកពីការឌឺដងដាក់គ្នា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងស្រាវជ្រាវ ចាប់ខ្លួនជនសង្ស័យពីរនាក់ ដើម្បីផ្តល់យុត្តិធម៌ ឲ្យជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យករណីនេះមូលហេតុមកពីការឌឺដងដាក់គ្នា

បន្ទាយមានជ័យ៖ជនសង្ស័យចំនួន០២នាក់ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនបាននៅព្រឹកថ្ងៃព្រហស្បតិ៍ទី០៥ ខែកក្កដាឆ្នាំ២០២២ករណីនេះមូលហេតុមកពីការឌឺដងដាក់គ្នាពេលនេះត្រូវនគរបាលបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់។

ដោយការដឹកនាំនិងការដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០២ នាក់។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា៖កាលពីថ្ងៃទី ២៣ ខែ មិថុនាឆ្នាំ ២០២២ នៅវេលាម៉ោង ០៨និង ៤០នាទីព្រឹកមាន ឈ្មោះជឹម នឿន ភេទប្រុស អាយុ៦២ឆ្នាំ រស់នៅភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលអំពីករណីមានជនសង្ស័យមួយក្រុមមានគ្នា០២នាក់មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២-ឈ្មោះ ឈូ ពៅ ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិជាមួយគ្នា មុខរបរ កម្មកររោងចក្រ បានយកដុំថ្មទៅគប់លើកូនប្រុសរបស់គាត់បណ្តាលអោយរងរបួសធ្ងន់ នៅចំណុចមុខរោងចក្រអូនាង ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា៖អំពីរឿងហេតុ: នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២២នាវេលាម៉ោង២០នឹង០០នាទី កូនប្រុសរបស់គាត់ ឈ្មោះជឹម នុយ បានចេញពីផ្ទះពីរនាក់ពួកម៉ាករបស់គេទៅដើរលេង ។

លុះដល់ព្រឹកឡើងថ្ងៃទី ១២ ខែ មិថុនា ឆ្នាំ ២០២២នៅវេលាម៉ោង ០៦ និង ០០នាទីព្រឹកប្រពន្ធរបស់ឈ្មោះជឹម នឿន បានដើរមកបើកទ្វារផ្ទះហើយពេលនោះឃើញកូនប្រុសរបស់គាត់បែកក្បាលហើយគាត់បានសួរទៅកូនថាមានរឿងអីបានបែកក្បាលកូនរបស់គាត់បានឆ្លើយថាខ្ញុំអង្គុយលេងហូបអីនៅដីឡូតិ៍នៅរោងចក្រអូនាងត្រូវបានគេយកដុំថ្មគប់មកចំបែកក្បាលពេលកំពុងអង្គុយលេងហូបអីជាមួយពួកម៉ាក ។

សមត្ថកិច្ចបានឲ្យដឹងទៀតថា៖ពេលដល់ថ្ងៃទី ២០ខែមិថុនា ឆ្នាំ ២០២២នៅ វេលាម៉ោង ១៨និង ៣០នាទីល្ងាចកូនប្រុសរបស់គាត់ចាប់ផ្ដើមមានអាការ: ស្រែកថ្ងូរ រឹងថ្គាម និយាយមិនច្បាស់ ហើយបាននិយាយថាខ្ញុំពិបាកក្នុងខ្លួនណាស់មើលទៅខ្ញុំមិនរស់ទេ តែពេលនោះឪពុកម្ដាយមិនទាន់បានយកកូនគាត់មកពេទ្យទេ ហើយគាត់បានអោយកូនរបស់គាត់ដេកក្បែរប្រពន្ធរបស់គាត់ តែមួយយប់ទល់ភ្លឺកូនរបស់គាត់បានដេកស្រែកថ្ងូររហូត ពេលដល់ថ្ងៃទី២១ ខែមិថុនាឆ្នាំ ២០២២នៅវេលាម៉ោង ០៨និង ០០នាទីព្រឹកឪពុករបស់ជនរងគ្រោះឈ្មោះជឹម នុយ បានឲ្យម៉ូតូឌុបដឹកកូនប្រុសរបស់គាត់ទៅមន្ទីរពេទ្យបង្អែកដីថ្មី ។ ដោយសារស្ថានជម្ងឺធ្ងន់ធ្ងរពេក ក៏គេធ្វើការបញ្ជូនទៅមន្ទីរពេទ្យបង្អែកមង្គលបូរី បន្តនៅវេលាម៉ោង ២៣និង ០០ នាទីយប់។

លុះដល់ពេលព្រឹកឡើងនៅថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២២នៅវេលាម៉ោង ០៧និង ៥០នាទីព្រឹកកូនប្រុសរបស់គាត់ឈ្មោះជឹម នុយ បានស្លាប់បាត់បង់ជីវិតបាត់ទៅ
.ហើយសាកសពកូនប្រុសរបស់គាត់បានសម្រេចចិត្តបូជានៅវត្តកោះកែវស្រុកមង្គលបូរីតែម្ដងទៅ។
.ក្រោយពេលធ្វើសកម្មភាពហើយជនសង្ស័យបានគេចខ្លួនបាត់ តែម្ដង ។

លុះដល់ថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២នៅវេលាម៉ោង០១និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលដឹកនាំដោយ លោកវរសេនីយ៍ត្រី ប្រិម សុផល នាយប៉ុស្តិ៍រដ្ឋបាលផ្សារកណ្តាលដឹកនាំកម្លាំងចុះធ្វើការ ឃាត់ខ្លួនសង្ស័យទាំងពីរនាក់ខាងលើមកសួរនាំរួចនិងកសាងសំណុំរឿងតាមនីតិវិធី។.

ជនសង្ស័យទាំងពីរនាក់ បានសារភាពថា ពួកគេពិតជាបានយកដុំថ្មទៅគប់លើ ឈ្មោះ ជឹម នុយ ពិត មូលហេតុមកពីការឌឺដងដាក់គ្នា ជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតស្នើរសុំឃាត់ខ្លួនដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ជំនាញនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅថ្ងៃពុធទី ០៦ ខែកក្កដាឆ្នាំ ២០២២ចាត់ការបន្តតាមនីតិវិធីច្បាប់ផងដែរ។

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.