ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន គោរពវិញ្ញាណក្ខន្ធសពលោក កង ថេង អតីតមេឃុំស្ទឹងកាច់ ==> សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីដាំកូនឈើជាង ២ពាន់ដើម នៅតំបន់សេដ្ឋកិច្ចពិសេសឈីលូ និងចែកកូនឈើជិត ២ម៉ឺនដើមដល់រដ្ឋបាលក្រុង-ស្រុកទាំង៨ ក្នុងខេត្តស្វាយរៀង ==> មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ហានិភ័យខ្ពស់ បើកវគ្គបណ្តុះបណ្តាល និងប្រឡងវាស់ស្ទង់សមត្ថភាពប្រតិបត្តិករ ដើម្បីពង្រឹងសុវត្ថិភាពឧស្សាហកម្ម ==> អធិការដ្ឋាននគរបាលស្រុកសំពៅលូន សេចក្តីបំភ្លឺពត៌មាន  ==> អភិបាលខេត្តប៉ៃលិន អញ្ជើញពិនិត្យមើលការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺភ្នែក ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ក្រោមកិច្ចសហការពីអង្គការ Samaritan’s Purse ==> សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ប្រជុំត្រៀមរៀបចំសន្និបាតសាខាអាណត្តិទី៦ ឆ្នាំ២០២៦ ==> អភិបាលខេត្តប៉ៃលិន ចុះពិនិត្យមើលការផ្តល់សេវ៉ាផ្នែកសម្ភពរបស់មណ្ឌលសុខភាព ក្រោមការឧត្ថម្ភគាំទ្រពីអង្គការ Every Mum ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកមន្រ្តីមានទំនួលខុសត្រូវបង្ក្រាបបារីក្លែងក្លាយ ខណៈថ្ងៃនេះ ដុតចោលជាង៨០០តោន! ==> សម្ដេចធិបតី៖ ការវិនិយោគលើវិស័យសុខាភិបាល គឺជាការវិនិយោគលើអាយុជីវិត, លើកម្លាំងពលកម្ម, លើធនធានមនុស្ស, និងលើការអភិវឌ្ឍប្រកបដោយសមធម៌ និងចីរភាព ==> អភិបាលខេត្តប៉ៃលិន ទទួលជួបសម្តែងការគួរសម និងរាយការណ៍អំពីសកម្មភាពការងាររបស់អង្គការ Every Mum នៅក្នុងខេត្តប៉ៃលិន

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួន១៤នាក់!

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួន១៤នាក់!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដឹកនាំកម្លាំងជំនាញផែននគរបាលព្រហ្មទណចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួន១៤នាក់!

បន្ទាយមានជ័យ ៖ ដោយមានការចង្អុលបង្ហាញពី លោកឧត្តមសេនីយទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានដឹកនាំបញ្ជាកម្លាំងជំនាញផែននគរបាលព្រហ្មទណចុះធ្វើការស្រាវជ្រាវបង្រ្កាបបានមុខសញ្ញាឆក់ទូរស័ព្ទនិងកាបូបបានចំនួនពីសំបុកធំៗឃាត់ខ្លួនជនសង្ស័យបាន ១៤នាក់ និងបញ្ជូនក្រុមយុវជន ប្រុស ស្រី ១២នាក់ដែលមានជាប់សាធាតុញៀនទៅអនុវត្តន៍តាមនិតិវិធី។

លោក វរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា កាលពីថ្ងៃអាទិត្យ ៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ កម្លាំងជំនាញបានទទួលពត៌មានពីជនរងគ្រោះ ថាមានករណីចោរបានឆក់ទូរស័ព្ទរបស់ខ្លួនម៉ាកអាយហ្វូន១២ promax ពណ៍ខៀវ (ស្រោមថ្លាផ្កាឈូក) នៅចំនុចខាងលិចហាងប្ដូរប្រាក់ហេងម៉េត នៅផ្លូវជាតិ៥ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

បន្ទាប់ពីបានទទួលពត៌មានរួចកម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ និងបានឆែកកាំម៉េរ៉ាសុវត្ថិភាព រហូតដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង០៨និង៣០នាទីព្រឹក កម្លាំងជំនាញបានស្រាវជ្រាវនិងឃាត់ខ្លួនបានជនសង្ស័យបានចំនួន០៥នាក់ នៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ០៣ជាន់ក្រោម ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត និងម៉ូតូ១គ្រឿងម៉ាក MOOVE ពណ៍ក្រហម លេខតួនិងលេខម៉ាស៊ីន៥០០២៩៧០។
ជនសង្ស័យទាំង០៥នាក់មានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះនូ ងួន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន
២.ឈ្មោះហ៊ល ម៉េងឃៀង ហៅឃៀង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរមិនពិតប្រាកដ(ជនដៃដល់ជាអ្នកឌុប)
៣.ឈ្មោះ ឡែន ដាឡៃ ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ បាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរលក់ដូរ
៤.ឈ្មោះសុវណ្ណ ស៊ីសុវត្ថ ហៅវ៉ាត់ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅមណ្ឌល១០ ភូមិប្រជាធម្មលិច សង្កាតផ្សារកណ្ដាល ក្រុងប៉ោយប៉ែត មុខរបរបុគ្គលិកកាស៊ីណូ
៥.ឈ្មោះ ផាត់ ហៀប ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត មុខរបរគ្មាន។

បន្ទាប់មកទៀតកម្លាងជំនាញបានសួរជនសង្ស័យ ខាងលើរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៤នាក់ និងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC125 ពណ៍ខ្មៅ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២៦៦០៤៩។
ជនសង្ស័យទាំងបួននាក់មានឈ្មោះដូចខាងក្រោម ៖
ទី១-ឈ្មោះ ឈួន កុម្ភៈ ហៅដា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត (ជាអ្នកផ្ដល់មធ្យោបាយសម្រាប់ធ្វើសកម្មភាពឆក់)
ទី២-ឈ្មោះសុខា ថៃឡាងហៅហ៊ួរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះសំណាក់មហាហេង បន្ទប់លេខ៤ ស្ថិតក្នុងភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ទី៣-ឈ្មោះមាស លីហេង ហៅហេង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់បាននៅផ្ទះ មណ្ឌល២ ភូមិប្រជាធម្មលិច សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត
ទី៤-ឈ្មោះពេជ្រផា ដូណេ ហៅម៉ា ភេទប្រុសអាយុ១៦ឆ្នាំ ជនជាតិខ្មែរ ឃាត់ខ្លួនបាននៅអគារថ្មី ស្ថិតនៅភូមិអូរជ្រៅ សង្កាត់និងក្រុងប៉ោយប៉ែត(ជនដៃដល់ជាអ្នកឆក់)។

បន្ទាប់មកជនរងគ្រោះឈ្មោះ ស្នា លីសា ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានមកដាក់ពាក្យបណ្ដឹងជនសង្ស័យខាងលើ ដោយបានសំណូមពរសូមអោយសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ និងស្នើសុំយកទូរស័ព្ទទៅប្រើប្រាស់វិញ។

សមត្ថកិច្ចបានឲ្យដឹងថា៖ចំពោះជនសង្ស័យទាំង០៩នាក់ខាងលើបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់ជនរងគ្រោះខាងលើ និងជាបក្ខពួកមុខសញ្ញាឆក់យ៉ាងសកម្មនៅភូមិសាស្រ្តក្រុងប៉ោយប៉ែតមែន។

ក្រោយមកកម្លាំងជំនាញបានធ្វើការស្រាវជ្រាវករណីឆក់ទូរស័ព្ទឃាត់ខ្លួនបានជនសង្ស័យចំនួន០៩នាក់ រួចមកហើយ. ក្នុងពេលតែមួយកម្លាំងជំនាញក៏បានឃាត់បានជនសង្ស័យចំនួន០៥នាក់ទៀត ករណីដាច់ដោយឡែកដែលជាជនសង្ស័យ ទាំង០៥នាក់នោះ ជាមុខសញ្ញាឆក់យ៉ាងសកម្មនៅក្រុងប៉ោយប៉ែត កម្លាំងជំនាញកំពុងស្វែងរកផងដែរ ឃាត់ខ្លួនជនសង្ស័យទាំង០៥នាក់ខាងលើនោះនៅចំនុចផ្ទះនៅផ្ទះសំណាក់ពន្លឺពេជ្រ បន្ទប់លេខ១៤ជាន់ទី១ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រមទាំងបានដកហូតបានម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមC១២៥ ពណ៍ខ្មៅ សេរីឆ្នាំ២០២២ គ្មានស្លាកលេខ លេខតួនិងលេខម៉ាស៊ីន៦២០៧៦៦២។

ជនសង្ស័យទាំង០៥នាក់មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះង៉ែត សុគ្រី ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត មុខរបរសិស្សថ្នាក់ទី៩ រៀននៅវិទ្យាល័យអូរជ្រៅ(ជាមុខសញ្ញាឆក់)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.